អ្នកគាំទ្រវិស័យបវរកញ្ញាបានប្រៀបធៀបទៅលើបវរកញ្ញាពីររូបគឺ Thae Su Nyein បវរកញ្ញាមីយ៉ាន់ម៉ា បោះបង់ចោលតំណែងលំដាប់រងទី២ Miss Grand International 2024 ក៏មានការងារហូរចូលមិនខ្វះផ្សាយសុទ្ធតែគ្រឿងពេជ្រ ចំណែកឯបវរកញ្ញាឥណ្ឌា Rachel Gupta ដែលជាម្ចាស់មកុដកម្មវិធី Professional ទាំងមូល Live លក់គ្រឿងចាប់ហួយដូចជាប្រហុក ទឹកត្រី កាពិ ប្រេងកូឡា ជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrCothai-CNoEeh_7k6SbxHd_QCNpRzI5okmI6gYFPEATkQQetLe60p-SMmbOgBfRQE_f0pANqBEFLRHxA7_SXvxJYIe5HXoafzkL6FWyybJIQPy0OjfIScyqDG8H2xZgic2Z6u_tkt2uSdSq1dNohxClHL3tQCiFRJZWihDWtfhAaSnrLgfhBiVTkZmPw/s2048/image_2024-11-20_11-50-44.png
ភាពចម្រូងចម្រាសនៅលើបណ្តាញសង្គមមានរឿងត្រូវជជែកមិនទាន់ចប់ចំពោះកម្មវិធី Miss Grand របស់លោក ណាវ៉ាត់ ចាប់តាំងពីមានរឿងជាមួយកម្ពុជាមកហាក់ជួបប្រទះពីបញ្ហា មួយទៅមួយ។ ជាក់ស្តែងថ្មីៗនេះ Fan Page ដ៏ល្បីមានអ្នកតាមដានជិត៤លាននាក់មានឈ្មោះថា « Missosology» ក៏បានបង្ហោះវីដេអូដែលម្ចាស់មកុដ MGI 2024 និងលោក ណាវ៉ាត់ ដែលកំពុង Live លក់ផលិតផលដោយឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាសម្តែងការយល់ឃើញរបស់ខ្លួនចំពោះការធ្វើបែបនេះ។ អ្នកគាំទ្របវរកញ្ញាជាច្រើនបានបញ្ចេញមតិមិនយល់ស្របដោយឱ្យម្ចាស់មកុដទាំងមូលមកធ្វើបែបនេះទាំងពាក្យស្លោកនៃកម្មវិធី បញ្ឈប់សង្គ្រាមនិងអំពើហិង្សា តែគិតរឿងលុយចូលហោប៉ៅច្រើនជាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizO8f8twGElBLHyQSi0WxEFDak7deS6u3ivI8syHHU6JYURyXKMOzcnE4JgZ_1ITZZVgCa3Dkmu7RqLDGXq8NcCFLouyqA84p8bN_TvK4emXlwi8ls_5o2pgcu2AUwGBeYj2wxBNfLLHLDWqKiImoWtzZMaaCmgX1KlZz6LHIq5UhnoyqSz-ibqYbWZphyphenhyphen/s817/image_2024-11-20_11-50-51.png

ជាមួយនឹងរូបភាពម្ចាស់មកុដ MGI 2024 Live លក់គ្រឿងចាប់ហួយនេះអ្នកគាំទ្រខ្លះក៏បានប្រៀបធៀបជាមួយនឹងបវរកញ្ញាមីយ៉ាន់ម៉ា Thae Su Nyein បោះបង់លំដាប់រងទី២នៅក្នុងកម្មវិធីនេះបែរជាមានវាសនាខ្ពស់ជាងម្ចាស់មកុដទៅទៀត Live លក់គ្រឿងអលង្ការពេជ្រជាមួយ ND របស់ខ្លួនយ៉ាងសប្បាយរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-CMvJNtDo5I4Rhl_brErBlT-UsL5MjkP4L308NEDuCfH3a0rdhb26muzzn3tXSpNjJ4b5pnLGNqKF3b4cIewcSiQpTUOe8JLqCzuAtnjdt5nUC14dHHjW0teuEm01qGdkzCVDR6DSZ696vN2jco7zIrJSt6i5BAuWzoehnf5BR_ZeHYmZcl9C4JAyB7Ze/s1350/Snapinsta_app_462038301_466280359771817_617333321813595542_n_1080.jpg

ដោយសារតែចក្ខុវិស័យរបស់ស្ថាបនិក Miss Grand International របស់លោក ណាវ៉ាត់ ឱ្យម្ចាស់មកុដ Live លក់របស់កញ្ចេកកញ្ចប់មិនសមនឹងពាក្យថា Queen និងមកុដពាក់នៅលើក្បាលទើបថ្មីៗនេះ ND Miss Grand India បានប្រកាសបញ្ចប់ទំនាក់ទំនងជាមួយកម្មវិធីនេះក្រោមហេតុផលទទួលស្គាល់ថាចក្ខុវិស័យ និងគោលដៅរបស់ស្ថាប័នទាំងពីរមានភាពខុសគ្នាទោះបីឥណ្ឌាទើបទទួលបានមកុដ MGI លើកដំបូងក្នុងប្រវត្តិសាស្រ្តក៏ដោយ៕