បច្ចុប្បន្នម៉ូតូគឺមានការពេញនិយមខ្លាំងណាស់ ជាពិសេសនៅអាស៊ី ដោយសារវាមានតម្លៃសមរម្យ និងងាយស្រួលប្រើប្រាស់។ ប៉ុន្តែតើលោកអ្នកដឹងទេថា ក្នុងចំណោមទីផ្សារម៉ូតូទាំងអស់ តើទីផ្សារប្រទេសណាដែលមានតម្លៃម៉ូតូថោ.កជាងគេបំផុតលើពិភពលោក? នេះបើយោងតាមគេហទំព័រទិន្នន័យម៉ូតូ (MCD) បានឱ្យដឹងថា ទីផ្សារខាងក្រោមនេះគឺជាទីផ្សារដែលមានតម្លៃម៉ូតូថោ.កជាងគេលើពិភពលោក៖
១.ទីផ្សារប្រទេសឥណ្ឌា៖ ការស្រាវជ្រាវរបស់ MCD ដែលជាគេហទំព័រទិន្នន័យម៉ូតូ បានបង្ហាញថា ឥណ្ឌាគឺជាប្រទេសដែលមានតម្លៃម៉ូតូទាបបំផុតក្នុងពិភពលោក មានន័យថា តម្លៃម៉ូតូមួយគ្រឿងក្នុងប្រទេសនេះខ្ពស់បំផុតគឺជាង ១,១០០ ដុល្លារអាមេរិកប៉ុណ្ណោះ។ លើសពីនេះបើនិយាយពីតម្លៃជាមធ្យមវិញត្រឹមតែ ៨៨១ ដុល្លារប៉ុណ្ណោះ ជាមួយចំណែកទីផ្សារ ៦៧.៤១% ហើយការពេញនិយមបំផុតនៅក្នុងទីផ្សារនេះគឺម៉ូតូដែលមានម៉ាស៊ីន ៥០-១២៥cc។
២.ទីផ្សារអាស៊ីអាគ្នេយ៍៖ ទីផ្សារដែលមានតម្លៃម៉ូតូថោកជាងគេទីពីរបន្ទាប់ពីឥណ្ឌាគឺអាស៊ីអាគ្នេយ៍ ឬអាស៊ាន។ យោងតាមគេហទំព័រទិន្នន័យម៉ូតូ តម្លៃខ្ពស់បំផុតរបស់ម៉ូតូនៅទីនេះគឺជាង ២,៥០០ ដុល្លារ ដែលមានម៉ាស៊ីន ១០១-២៥០cc ជាមួយចំណែកទីផ្សារ ៤៤.៦៥% ហើយតម្លៃជាមធ្យមគឺជាង ១,០០០ ដុល្លារប៉ុណ្ណោះ។
.png)
៣.អាមេរិកឡាទីន៖ ចំណាត់ថ្នាក់លេខបីក្នុងបញ្ជីគឺអាមេរិកឡាទីន ដែលជាតំបន់មានតម្លៃម៉ូតូខ្ពស់បំផុតជាង ៣,០០០ ដុល្លារក្នុងមួយគ្រឿង ជាមួយចំណែកទីផ្សារ ៤៥.៩៩% ដែលមានម៉ាស៊ីន ១២៦-២៥០cc ហើយបើនិយាយពីតម្លៃជាមធ្យមវិញគឺជាង ២,១០០ ដុល្លារអាមេរិក។.png)
៤.អឺរ៉ុប៖ អឺរ៉ុបមិនមែនជាទីផ្សារលក់ម៉ូតូថោកនោះទេ នៅទីនេះតម្លៃលក់ខ្ពស់បំផុតរបស់ម៉ូតូគឺប្រហែលជាង ១២,០០០ ដុល្លារក្នុងមួយគ្រឿង។ ក្នុងនោះម៉ូតូមានចំណែកទីផ្សារ ៣៧,៤៤% ដែលមានតម្លៃជាមធ្យម ៩៣៥២ ដុល្លារអាមេរិក។
៥.អាមេរិកខាងជើង៖ ទីផ្សារអាមេរិកខាងជើងក៏ជាតំបន់ដែលមានតម្លៃម៉ូតូជាមធ្យមខ្ពស់ជាងគេក្នុងពិភពលោកផងដែរគឺ ១៨,០០០ ដុល្លារក្នុងមួយគ្រឿង។ ជាពិសេសផ្នែកដែលមានចំណែកទីផ្សារធំជាងគេនៅទីនេះរួមមាន motocross (១៨.៩៣%), enduro (១៤.៦៨%) និង cruiser (១៣.៤៤%) ជាមួយនឹងតម្លៃជាមធ្យម ៥,៨៩៣ ដុល្លារ ទៅ ៨,៥០៣ និង ១៨,៦៦២ ដុល្លាររៀងគ្នា។ លក្ខណៈមួយរបស់អាមេរិកខាងជើង និងអឺរ៉ុបគឺជាចំណូលចិត្តរបស់ពួកគេសម្រាប់ម៉ូតូដែលមានគុណភាពខ្ពស់ និងមានសមត្ថភាពខ្ពស់ ដែលនាំឱ្យតម្លៃមធ្យមកាន់តែខ្ពស់៕










