តើយើងនៅតែផឹកកាហ្វេជួយកុំឱ្យងងុយដេកពេលកំពុងបំពេញការងារ មែនទេ? អ្នកធ្វើការក្នុងការិយាល័យជាច្រើននាក់តែងតែផឹកកាហ្វេដើម្បីឱ្យមានអារម្មណ៍ស្រស់ថ្លាជារៀងរាល់ថ្ងៃ ហើយអ្នកខ្លះទៀតបានផឹកកាហ្វេអស់ជាច្រើនកែវក្នុង១ថ្ងៃ ។ ប៉ុន្តែអ្នកជំនាញផ្នែកចំណីអាហារបានណែនាំឱ្យផឹកភេសជ្ជៈនេះ១កែវជំនួសវិញ ដើម្បីជួយឱ្យស្វាងងងុយ និងមានអារម្មណ៍ផ្តោតជាមួយការងារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXpKQKX-hCyf2e4VtyruZRHNmnTM8jvlUMDuhpathFWgk-fQsnhk5Blnkm2GbVX2xvtuYA3sOBxgZQjIi2QC3GQW6i3Enf-7ZvNpgaSTRtzFhm1-rusV2O7HX8-J-CDQrUYKbPlYllFNC4QAB3P4-07Xy_hsA3hwjLNLwbGyhyphenhyphenamxEM_aKcegsHYdKKQ8M/s3000/image_2024-11-20_13-38-30.png

អ្នកជំនាញនិយាយថា បើទោះជាកាហ្វេសម្បូរទៅដោយកាហ្វេអ៊ីនធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លា ឬថាមពលក្តី ប៉ុន្តែការផឹកកាហ្វេខ្មៅ២កែវ អាចធ្វើឱ្យមានផលប៉ះពាល់ផ្សេងៗ ។ ដូច្នេះ គួរតែផឹកទឹកតែជំនួសវិញ ពីព្រោះក្រៅពីទឹកតែ អាចធ្វើឱ្យអារម្មណ៍ស្រស់ថ្លាហើយ វាក៏ជួយឱ្យយើងផ្ចង់អារម្មណ៍នឹងការងារទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwzgbjgIoX4_bfUibNXECITuPj8FhioycFRYobBogIVVVfC6Y20CK2ZUp9KomW5ftNlvfQP7TfKcJ2UxqeM02zDtU2g90fbM47clC0ChSvWDAqE00iReCIsrEJdj1HcisDVva6BiFikVvUoWW5ho_jubYNvjQl-JxYmj6cjjzcrKN-a6FFvX_0JQm7f2oC/s4900/image_2024-11-20_13-38-41.png

អ្នកស្រី Zhang Beizhen អ្នកជំនាញផ្នែកចំណីអាហារនៅតៃវ៉ាន់ បានសរសេរក្នុងហ្វេសប៊ុកថា កាហ្វេសម្បូរដោយកាហ្វេអ៊ីនអាចជំរុញដល់ប្រព័ន្ធសរសៃប្រសាទកណ្តាល និងធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លា ឬបាត់ងងុយដេក ប៉ុន្តែបើរាងកាយទទួលយកកាហ្វេអ៊ីនច្រើនពេក វានឹងបណ្តាលឱ្យអារម្មណ៍ធុញថប់, បេះដូងលោតញាប់ និងញ័រដៃ ។ ដូច្នេះ ពុំគួរទទួលកាហ្វេអ៊ីនចូលរាងកាយ លើស៣០០មីលីក្រាមក្នុង១ថ្ងៃទេ រីឯការផឹកកាហ្វេខ្មៅ២កែវ ក៏ធ្វើឱ្យរាងកាយទទួលកាហ្វេអ៊ីនច្រើនដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit3dr5N8qoslAUkNnIpWutxHVQYlMow5mcTCCkkO5w_WHg7Wat9JtFbN5HwxXZEUVQ4rBlzJzIQiMMwCy8MArSAk5SV4ICCeDWGGPiFpVKRq_wFart7wuIJuNmoRRub-nWzjkdZwvIJnbeYxHhie2Tw3ouRwzn_E-n1m4vG9cD8ExWFqegw4qEllrt4HOS/s1500/image_2024-11-20_13-38-29.png

ទឹកតែ ក៏មានកាហ្វេអ៊ីនដូចគ្នាដែរ ប៉ុន្តែមានបរិមាណតិចជាងកាហ្វេពាក់កណ្តាល មានន័យថា ទឹកតែ នឹងជំរុញប្រព័ន្ធសរសៃប្រសាទតិចជាងកាហ្វេ ។ ក្រៅពីនេះ ទឹកតែ មានសារធាតុ Theanine ជួយឱ្យអារម្មណ៍ស្រស់ថ្លា និងបង្កើនការផ្តោតអារម្មណ៍, មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្លាំង ហើយវាអាចកាត់បន្ថយ Radicals ដែលរាងកាយផលិតពេលសម្រាកយប់ជ្រៅ ។ ដូច្នេះ ទឹកតែ គឺជាជម្រើសល្អជាងកាហ្វេ ដើម្បីជួយដល់ការផ្តោតអារម្មណ៍ របស់យើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7E57T1D-QhDoWIS5aCmRI90dnmkvhEFkGEiNfPi0CaAiOpLo6p775I_SSWvGYvpWn69ekFG97iYuwfpAMrO-cFJEe-ifEtHdcsV27jeOpUbu1WWvJ7_MHhCsJMIK1XoSJNgPkR3FnSeIZp9GJxa5bdoO2zrOOM6P4zdMaB5gmd_601OTU516UkPBsGMA8/s2500/image_2024-11-20_13-38-27.png

ចំណែកការផឹកកាហ្វេនឹងផ្តល់ប្រយោជន៍ច្រើន ហើយការស្រាវជ្រាវខ្លះបង្ហាញថា កាហ្វេអាចជួយឱ្យសុខភាពបេះដូងល្អប្រសើរ ប៉ុន្តែវាមានប្រយោជន៍បាន លុះត្រាតែផឹកក្នុងបរិមាណសមល្មម កុំផឹកច្រើនពេក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgADWiio1APw8DgNSMl4i6QSMSrA6UHYIBP_e79D2l0K7NP2CqVUS1ulwnZmLeLbx_lL7DbaOSDrYTkeXBkZvU3QQXPOwrfCNTg_r2XCdiHuu3H927WQx0Vd_ZuWPkB79B_bZ01mMvyB-5w_7m2mO3obIY_BELxuQ2ZLDxUoaXgubdVRPXDa9L_NR6bM3D2/s2560/image_2024-11-20_13-38-37.png

ក្រៅពីនេះ នៅមានវិធីផ្សេងទៀតដើម្បីកុំឱ្យងងុយដេកនៅកន្លែងធ្វើការ រួមមាន ៖ បើកចម្រៀងស្តាប់, តាំងចិត្ត និងផ្តោតអារម្មណ៍, ទទួលយកពន្លឺថ្ងៃ, ទំពារទឹកកក, លុបមុខដោយទឹកត្រជាក់, ពត់ដៃ ពត់ជើង និងដើរចុះ-ឡើង ៕