សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មាន BBC រាយការណ៍ថា មនុស្សជិតស្និទ្ធ និងអ្នកគាំទ្រលោក Donald Trump បានចេញមុខរិះគ.ន់ លោកប្រធានាធិបតី Joe Biden អនុញ្ញាតឱ្យអ៊ុយក្រែនបា.ញ់មីស៊ីលចម្ងាយឆ្ងាយវាយប្រ.ហារ រុស្ស៊ី ដែលធ្វើឱ្យខូចផែនការបញ្ចប់សង្គ្រា.ម នៅអ៊ុយក្រែន ។.png)
ក្រោយព័ត៌មានចុះផ្សាយថា លោកប្រធានាធិបតីអាមេរិក Biden អនុញ្ញាតឱ្យអ៊ុយក្រែនបាញ់មីស៊ីលចម្ងាយឆ្ងាយវាយប្រហាររុស្ស៊ី បានធ្វើមនុស្សជិតស្និទ្ធ និងអ្នកគាំទ្រលោក Trump ពុំពេញចិត្តយ៉ាងខ្លាំង ខណៈលោក Trump បានឈ្នះឆ្នោត និងគ្រោងចូលកាន់តំណែងជាប្រធានាធិបតី នៅខែមករា ឆ្នាំ២០២៥ ។
លោក Donald Trump Jr. កូនប្រុសរបស់លោក Trump ដែលជាសមាជិកគណបក្ស Republican និយាយថា ៖ «ពួកគេចង់ឱ្យកើតសង្គ្រាមលោក លើកទី៣ មុនពេលឪពុករបស់ខ្ញុំអាចស្វែងរកសន្តិភាព និងជួយជីវិតមនុស្ស» ។
អ្នកស្រី Marjorie Taylor Greene សមាជិកសភា និងគាំទ្រលោក Trump បានរិះគន់លោក Biden ថា ៖ «ពលរដ្ឋពុំឯកភាពនឹងការសម្រេចចិត្តចុងក្រោយរបស់អាមេរិកទេ ហើយយើងពុំចង់ឱ្យអាមេរិកផ្តល់ប្រាក់ជួយសង្គ្រាមនៅក្រៅប្រទេស ។ យើងចង់ដោះស្រាយបញ្ហារបស់យើងនៅអាមេរិក» ។.png)
រីឯលោក Fred Fleitz អតីតនាយកក្រុមប្រឹក្សាសន្តិសុខជាតិនិយាយថា លោក Biden កំពុងបំផ្លាញផែនការបញ្ចប់សង្គ្រាមរបស់លោក Trump ដោយសារអនុញ្ញាតឱ្យអ៊ុយក្រែនបាញ់មីស៊ីលដាក់រុស្ស៊ី ។ លោក Trump ចង់បញ្ឈប់ការបាញ់គ្នា និងចរចាដោយសន្តិវិធីយ៉ាងឆាប់រហ័ស ប៉ុន្តែវាបែរជាធ្វើឱ្យសង្គ្រាមកាន់តែក្តៅ ហើយរុស្ស៊ីពុំពេញចិត្ត ។ លោក Biden កំពុងបំផ្លាញការព្យាយាមកសាងសន្តិភាពរបស់លោក Trump ។
ចំណែកលោក Trump ពុំបាននិយាយអ្វីពាក់ព័ន្ធនឹងការផ្តល់មីស៊ីលទេ ប៉ុន្តែលោកធ្លាប់សន្យាជាមួយពលរដ្ឋក្នុងអំឡុងពេលរកសំឡេងឆ្នោតថា លោកនឹងបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក្នុងរយៈពេលខ្លី ។ អាមេរិកបានចំណាយប្រាក់អស់រាប់លានដុល្លារដើម្បីជួយអ៊ុយក្រែន ហើយលោកនឹងយកប្រាក់បង់ពន្ធរបស់ពលរដ្ឋមកប្រើប្រាស់ដើម្បីឱ្យពលរដ្ឋមានជីវភាពល្អប្រសើរ ជាជាងផ្តល់ឱ្យអ៊ុយក្រែន ។
ដោយឡែក ពេលអ្នកសារព័ត៌មានសួរថា លោក Biden នឹងជិតអស់តំណែងជាប្រធានាធិបតីអាមេរិក ប៉ុន្តែហេតុអ្វីសម្រេចចិត្តឱ្យអ៊ុយក្រែនបាញ់មីស៊ីល? លោក Matthew Miller មន្ត្រីនាំពាក្យក្រសួងការបរទេសនិយាយថា យើងនឹងធ្វើអ្វីដែលជាប្រយោជន៍ពលរដ្ឋ បើរដ្ឋាភិបាលថ្មីមានគោលនយោបាយខុសពីនេះ យើងនឹងមានសិទ្ធិផ្លាស់ប្តូរ ៕










