ក្រុមភ្នាក់ងារ FBI អាមេរិក បានធ្វើការឃាត់ខ្លួនទីភ្នាក់ងារ CIA ម្នាក់នៅប្រទេសកម្ពុជា ពីបទធ្វើឱ្យបែកធ្លាយឯកសារសម្ងាត់ ស្តីពីផែនការយោធាអ៊ីស្រាអែល សងសឹកអ៊ីរ៉ង។.png)
ភ្នាក់ងារCIA ម្នាក់នោះមានឈ្មោះថា Asif Rahman ដែលត្រូវបានប៉ូលិសសហព័ន្ធFBI បានចាប់ខ្លួននៅកម្ពុជានោះ កាលថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៤។
Asif Rahman ត្រូវបានក្រសួងយុត្តិធម៌អាមេរិកចោទប្រកាន់ពីបទរក្សាទុក និងធ្វើឱ្យបែកធ្លាយព័ត៌មានការពារជាតិអាមេរិកដោយចេតនា។
បច្ចុប្បន្ន ភ្នាក់ងារ CIAរូបនេះ ត្រូវបានក្រុមភ្នាក់ងារ FBI អាមេរិក បញ្ជូនៅកោះហ្គាំ (Guam) ដើម្បីរងចាំការកាត់ទោស។.png)
គួរបញ្ជាក់ផងដែរ កណ្តាលខែតុលាកន្លងទៅ គេឃើញមានឯកសារសម្ងាត់ស្តីពីគម្រោងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់ ដែលត្រូវបានចែកចាយលើបណ្ដាញតេឡេក្រាម ដិយឯកសារសម្ងាត់នោះត្រូវបានបង្ហោះផ្សាយចេញពីប្រទេសកម្ពុជា៕










