សហរដ្ឋអាមេរិក៖ ក្រុមហ៊ុន Apple បានបញ្ចូល iPhone XS Max និង iPhone 6s Plus ទៅក្នុងផលប័ត្រឧបករណ៍បុរាណរបស់ខ្លួន ដោយបញ្ជាក់ថា ឧបករណ៍ទាំងពីរនេះនឹងលែងទទួលបានការអាប់ដេតនាពេលអនាគតទៀតហើយ។
.png)
iPhone XS Max ដែលចេញលក់ក្នុងឆ្នាំ ២០១៨ និង iPhone 6s Plus ដែលចេញក្នុងឆ្នាំ ២០១៥ បច្ចុប្បន្នត្រូវបានគេចាត់ទុកថាជាផលិតផលបុរាណ ឬហួសសម័យ ដោយសារឧបករណ៍ទាំងពីរនេះលែងមានការអាប់ដេតទៀតហើយ។
លើសពីនេះគ្រឿងបន្លាស់របស់ផលិតផលក៏អស់ស្តុក និងមិនមានការបញ្ជាទិញ ឬការជួសជុលទៀតឡើយ ហើយក្រុមហ៊ុនក៏មិនធានាសម្រាប់ផលិតផលនេះទៀតដែរ។ ក្រុមហ៊ុន Apple បានបញ្ជាក់ថា ផលិតផលណាដែលប្រើអស់រយៈពេលជាង ៥ ទៅ ៧ ឆ្នាំ ពោលគឺចាប់ពីការចេញលក់រហូតមកដល់ពេលនេះ ត្រូវបានចាត់ទុកថាជាឧបករណ៍ហួសសម័យ និងលែងប្រើប្រាស់ទៀតហើយ។ 
គួរបញ្ជាក់ដែរថា នៅពេលចេញលក់ដំបូង iPhone XS Max និង 6s Plus គឺជាឧបករណ៍ដែលមានទំហំអេក្រង់ធំជាងគេ បើប្រៀបធៀបទៅនឹង iPhone ជំនាន់មុនៗ។ iPhone 6s Plus មានទំហំ 5.5 អ៊ីង ចំណែក XS Max មានទំហំ 6.5 អ៊ីញ គឺជាប្រភេទ Super Retina OLED ។ ឧបករណ៍ទាំងពីរនេះគឺមានប្រព័ន្ធកាមេរ៉ាដែលប្រសើរឡើងជាមួយនឹងស្ថេរភាពរូបភាពអុបទិក ដែលផ្តល់នូវរូបភាពច្បាស់ និងវីដេអូច្បាស់។ ទន្ទឹមនឹងនេះ iPhone XS Max ក៏មានមុខងារ Face ID ដែលត្រូវបានកែលម្អពី iPhone X និងមានប្រព័ន្ធដំណើរការ A12 Bionic ដែលមានអនុភាពទៀតផង។.png)
ទោះជាយ៉ាងណា ក្រុមហ៊ុនលែងលក់ឧបករណ៍ទាំងពីរនេះទៀតហើយ ដោយសារតែវាមានអាយុកាលច្រើន អាប់ដេតលែងបាន។ ក្រៅពី iPhone XS Max និង 6s Plus នាឡិកា Watch Series 2 ដែលចេញលក់ក្នុងឆ្នាំ ២០១៦ គឺជានាឡិកាឆ្លាតវៃទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់ដោយសារតែធន់នឹងទឹក និងបំពាក់ GPS ក៏ស្ថិតក្នុងបញ្ជីលែងប្រើរបស់ Apple ផងដែរ៕










