Home ព័ត៌មានអន្តរជាតិ ពិតជាថៅកែចិត្តល្អកំររកបានមែន! ហ៊ានចំណាយប្រាក់រាប់ម៉ឺនដុល្លារទិញរថយន្តចែកបុគ្គលិក ទទួលបានការសរសើរ និងល្បីពេញបណ្តាញសង្គម!

ពិតជាថៅកែចិត្តល្អកំររកបានមែន! ហ៊ានចំណាយប្រាក់រាប់ម៉ឺនដុល្លារទិញរថយន្តចែកបុគ្គលិក ទទួលបានការសរសើរ និងល្បីពេញបណ្តាញសង្គម!

51
0

ប្រទេសម៉ាឡេស៊ី ៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា មហាជនបានសរសើរពីទឹកចិត្តរបស់នាយកក្រុមហ៊ុន១រូប ដែលបានចំណាយប្រាក់រាប់ម៉ឺនដុល្លារអាមេរិកទិញរថយន្តទំនើបៗចែកបុគ្គលិកក្នុងក្រុមហ៊ុន ដើម្បីអរគុណពួកគេដែលប្រឹងប្រែងបំពេញការងារកន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx8X8lnafTejF-SwMJTmR7JDKQC2dXpJeJvRSOHFjr_QlUQ8GEGMfIY174cZ4PP_vWw2gkHtdvtSUi-wqBM_TbIvdRBbrdZurl6bCMZVwCd42LeJNAaAKlMZQlKbT8u3xhDMm_PPXzSF30MkOW2ja1XBs3nbI0buTQqhtFPM06EwrPI2C7O8sojQmXnWmE/s1280/photo_2024-11-14_10-34-38.jpg

លោក John Wong នាយកក្រុមហ៊ុន Superstar Family KTV និងនាយកភោជនីយដ្ឋាន Warakuya Japanese Restaurant នៅប្រទេសម៉ាឡេស៊ី បានចំណាយប្រាក់ជាង៦៨ម៉ឺនដុល្លារអាមេរិក ទិញរថយន្តសម្រាប់ជារង្វាន់ចែកបុគ្គលិក ។ លោកបាននិយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយថា លោកតែងតែចែករង្វាន់ឱ្យបុគ្គលិកជារៀងរាល់ឆ្នាំ ដើម្បីអរគុណពួកគេដែលបានប្រឹងប្រែងបំពេញការងារអស់ពីសមត្ថភាព ហើយនៅឆ្នាំ២០២៤ លោកបានទិញរថយន្តចែកបុគ្គលិក ចំនួន៣១នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIva_M1XAAKHnYdTmfTqOk4qnjVN7Lk2OkbCjEu1NicE6UqjCEyYIi-tTlpaXGNUXiiUQWUji64UyaLsEzAv9m2QRv5iG5Y4a0sMC4oxz0ElmjFif2ryRDpOIgyCjkzoI8Vezbu0639FB7ieeO-5Usu6zRI81JRNHWruG-EN51fMnjcxPj-xLeKihOtovr/s933/photo_2024-11-14_10-34-39%20(2).jpg

នៅក្នុងពិធីចែករង្វាន់ឆ្នាំនេះ លោក John បានចែករង្វាន់ពិសេស គឺរថយន្តម៉ាក BMW 6 Series ទៅកាន់នាយកសាខា ចំនួន៤រូប ដោយសារពួកគេបានធ្វើការក្នុងក្រុមហ៊ុនអស់រយៈពេលជាច្រើនឆ្នាំ ។ លោកថា ៖ «រថយន្តទាំង៤គ្រឿងនេះ គឺជារង្វាន់សម្រាប់នាយកសាខាជាន់ខ្ពស់ដែលបានរួមសុខ រួមទុក្ខ និងចូលរួមអាជីវកម្មជាមួយខ្ញុំ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1CjORlj4m3anSlGjvDdQBznUsDmvdtD_m0BQ3A8clEIcxRwY_VysXEgn-gLlSVsscnm-kia5v6pkDRhxsNLBKgYbJGQNxhWhbDqDMSqT6dtXjmo8HYyIAIV3YVasqtWaUDBE3lgJsB98e2EnfFTDWoeWeJBANN41DNuBW9m4Eb4qQyeGKmuinHJpSghNh/s1280/photo_2024-11-14_10-34-39.jpg

ក្រៅពីនេះ ក្រុមហ៊ុនក៏បានចែករថយន្តឱ្យបុគ្គលិកដែលបានឡើងតួនាទីការងារ រីឯបុគ្គលិកបរទេសក៏បានទទួលរថយន្តដូចគ្នាដែរ ។ រថយន្តដែលក្រុមហ៊ុនចែកបុគ្គលិក រួមមាន ៖ ម៉ាក Audi, Toyota, Honda និង Proton ហើយក្រុមហ៊ុននឹងបន្តចែករថយន្តទៅបុគ្គលិកទាំងអស់ ត្រឹមដំណាច់ឆ្នាំ២០២៤ ។

ចំណែកបុគ្គលិកបរទេសគ្មានប័ណ្ណបើកបរនៅប្រទេសម៉ាឡេស៊ី គឺក្រុមហ៊ុននឹងឱ្យពួកគេទៅប្រឡងយកប័ណ្ណបើកបរ និងចេញថ្លៃចំណាយផ្សេងៗឱ្យទាំងអស់ ។ ក្រុមហ៊ុនបញ្ជាក់ថា បុគ្គលិកគ្រប់រូបមានសិទ្ធិស្មើៗគ្នា មិនថាបុគ្គលិកម៉ាឡេស៊ី ឬបរទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2m2muGmt0AJ_Wthv-8yDkJAA4Pr9ZruKumE2f0yAPZ2kt2z27qx5i3FJ6s1tgQm0s6FFb0spNGPsUQvgJHk1qgUWo1AUF-ucQPlow78izMYLTszynTCTYrGCLQ58sncQfdhZ6NQv0HEF-nwjUiMHrxY9MwAR57zJ5ZGU_pxl9l6N2F2ngDjOpPNtxBG-w/s933/photo_2024-11-14_10-34-39%20(3).jpg

នាយកគ្រប់គ្រងសាខា១រូប ឈ្មោះ ហេរីន អាយុ៣៤ឆ្នាំ និយាយថា នេះជាលើកទី២ហើយ ដែលខ្លួនទទួលបានរថយន្តពីក្រុមហ៊ុន ខណៈធ្លាប់ទទួលរថយន្តដំបូងពីក្រុមហ៊ុន កាលពី៧ឆ្នាំមុន ។ រីឯបុគ្គលិកផ្នែកទទួលភ្ញៀវ ឈ្មោះ ឆើន អាយុ២៧ឆ្នាំ ប្រាប់ថា ឆ្នាំនេះ ខ្លួនបានទទួលរថយន្តម៉ាក Audi ៕