Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុនអាកាសចរណ៍អាស៊ីជាច្រើនផ្អាកការហោះហើរទៅកាន់កោះបាលី

ក្រុមហ៊ុនអាកាសចរណ៍អាស៊ីជាច្រើនផ្អាកការហោះហើរទៅកាន់កោះបាលី

39
0

ប្រទេសឥណ្ឌូណេស៊ី ៖ សារព័ត៌មានបរទេសបានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅអាស៊ីបានផ្អាកការហោះហើរទៅកាន់កោះបាលី ប្រទេសឥណ្ឌូណេស៊ី ក្រោយពីភ្នំភ្លើង Lewotobi Laki-Laki ផ្ទុះមិនឈប់ឈរ និងបញ្ចេញផ្សែងផេះទៅលើអាកាសរហូតដល់៩គីឡូម៉ែត្រ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib9klSXHHxzzAOQTmZpQ9WR2LZMwHhjMU6n6OYMzIxwzqfW_QOA4aOIdSbgXHHi8y9B7XjBXW2CVFGHVuZnqAF6_J_lFIrsjnmPN2EQ2E0UE8VcTkt1N0N9nioCA9hy1_ky9eCpUYh38Agkfixba-J5W5r9H0LVFKLVBCfk2T3IF4dXWKJ6qQkAigVgL88/s1280/image_2024-11-14_09-38-42.png

ក្រុមហ៊ុនអាកាសចរណ៍នៅប្រទេសអូស្ត្រាលី, ហុងកុង, ឥណ្ឌា, ម៉ាឡេស៊ី និងសិង្ហបុរី បានប្រកាសផ្អាកជើងហោះហើរទៅកាន់កោះបាលី កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយសារការផ្ទុះភ្នំភ្លើង Lewotobi Laki-Laki ស្ថិតនៅលើកោះហ្វ័ររេស ខេត្តនូសាទែងការ៉ា តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWU_ikL34bE8j8yED-pRM_3DKkBtaDB5xaQ128uBc9BeJnKGIRAT8QqblsVN156pFAJlYY9zSXRbFLgJYeYcIYOIYqOBb_jgxPKkUqNNzEoWXU9MJlKwkwKVotiSVO4MhyRLVIJ08EVJPKYMRtOHVbRtFVTa3BvExdiX-fjA-RmjDykTKNUd9Zj-LtN9dx/s1200/image_2024-11-14_09-38-43%20(2).png

ក្រុមហ៊ុនអាកាសចរណ៍ Virgin Australia Airlines ឱ្យដឹងថា បានផ្អាកជើងហោះហើរចេញពីកោះបាលី មកកាន់ទីក្រុងស៊ីដនី និងទីក្រុងម៉េលប៊ន ។ រីឯក្រុមហ៊ុន Jetstar Airline បានផ្អាកជើងហោះហើរទៅ-មកកោះបាលី រហូតដល់រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJbZLXHnf2ePN7nr_9YIYmvYNNanHkKxgoKHQcBaz6iuevoPSWFX16zcP00sptwibaSX5pC-qkvfpNqQfnfJeJghDdvkKiJHy7pw2Bnq1c3uETKx1y1_LCTE0DPzccSE9KkPG5hTGhYL5UfIyAGfC-7NiCn4kycdfFVg7jYfwmo-RmtEl6HpwprpDo7hHA/s1200/image_2024-11-14_09-38-43.png

ចំណែកក្រុមហ៊ុន Singapore Airlines លើកឡើងថា បានផ្អាកជើងហោះហើរទៅកោះបាលី ចំនួន២ជើង ដោយសារការផ្ទុះភ្នំភ្លើង ។ ដូចគ្នានេះ ក្រុមហ៊ុន Scoot Airlines បានផ្លាស់ប្តូរកាលវិភាគហោះហើរ និងកាត់បន្ថយជើងហោះហើរទៅកោះបាលី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt0lz27owNinLYNNFj8iYIRcgJtAVkplLclESbc_7w_jzxNIH60zd0rfinFR8rhyphenhyphenUv2RWJcvGWkKzaIOm7SEmuEpKmGJyJ6PzLtUmF8FvBqpprwZiJboiR_3NpLQLsZ2Kl18YGQRO6mMuNKGqCUOOBFJOI_5AYqpFIguwDZdZuhNixDR4jsWIHyXQS0C08/s1200/image_2024-11-14_09-38-44%20(2).png

ដោយឡែក ក្រុមហ៊ុន Cathay Pacific របស់ហុងកុង ក៏បានប្រកាសផ្អាកការហោះហើរដូចគ្នាដែរ ហើយក្រុមហ៊ុនបានផ្លាស់ប្តូរកាលវិភាគហោះហើរទៅកោះបាលី ។ រីឯក្រុមហ៊ុន Malaysia Airlines, Air Asia និង Indigo Airlines របស់ឥណ្ឌា បានផ្អាកការហោះហើរ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkAclKVQdwAJTE7XmjDQV68YpFJS4Vi7OUDhpxnVs3GOYiVPRe4EwgNHn-G3llxVGmTVkqVzMVL1HaAZTTtMeU43ePoSEmQ0wcCPhh7YumjILl2F70NN_-gC48wr7b5mj6fTXJLVhM_glQKMcMRVFsNLzbpu-utn6ZN7k0DDp3hiD16hIKft7dBoxbpB08/s1200/image_2024-11-14_09-38-44.png

លោក អាម៉ាត់ ឈៀវគី ឆាហាប់ នាយកគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិកោះបាលី បានចេញសេចក្តីប្រកាសថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ជើងហោះហើរក្នុងស្រុក ចំនួន១២ និងក្រៅស្រុក ចំនួន២២ បានផ្អាកការហោះហើរដោយសារការផ្ទុះភ្នំភ្លើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF9rqmTrph5KY1lbSc5gPFKt-9sqNUnA7iYaCUPRKpznqSZ7QDfw3nm_acqYFZDya0vNirh-ALlh7rfL4oBbX57j7hZtlGdUIkDn0VW8FYFAXROTx5uDehUr-rp0SNhWrzGcjtbHzXHLWX0StmMALIn61ALfap-Pnma78KAtcILqDxbZoTpUB1RWNrwY1D/s810/image_2024-11-14_09-38-45.png

គួរបញ្ជាក់ថា ភ្នំភ្លើង Lewotobi Laki-Laki មានកម្ពស់១.៧០៣ម៉ែត្រ បានផ្ទុះយ៉ាងខ្លាំងកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤ បណ្តាលឱ្យពលរដ្ឋស្លាប់ចំនួន៩នាក់ និងរងរបួស៣១នាក់ ។ ក្រោយមក ភ្នំភ្លើងនេះក៏បានផ្ទុះជាបន្តបន្ទាប់ ដែលធ្វើឱ្យពលរដ្ឋជាង១១.០០០នាក់ ជម្លៀសចេញពីតំបន់គ្រោះថ្នាក់ ៕