Fan Bingbing ត្រូវបានគេស្គាល់ថាជាតារាសម្តែងស្រីដ៏មានឥទ្ធិពលម្នាក់នៅក្នុងប្រទេសចិន។ ទោះបីស្ថិតក្នុងវ័យ ៤៣ ឆ្នាំក៏ដោយ តារាស្រីរូបនេះនៅតែមានសម្រស់ស្រស់ស្អាត ស្បែកសរភ្លឺថ្លា ទន់រលោង រាងស្លីម ធ្វើឱ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់។ នៅក្នុងកម្មវិធីមួយកាលពីពេលថ្មីៗនេះ Fan Bingbing បានបង្ហើបគន្លឹះថែរក្សាស្បែកឱ្យមានសុខភាពល្អ ក៏ដូចជាប្រាប់ពីវិធីធ្វើឱ្យសម្រស់កាន់តែទាក់ទាញ និងក្មេងជាងវ័យនូវរូបមន្តចំនួន ៥ ដូចខាងក្រោម៖
១.ផឹកទឹកចម្រុះក្តៅមួយកែវជារៀងរាល់ព្រឹក៖ Fan Bingbing ចាប់ផ្តើមថ្ងៃថ្មីដោយការផឹកទឹកចម្រុះក្តៅមួយកែវ ដែលជួយផ្តល់សំណើមដល់ស្បែក ចិញ្ចឹមកោសិកា និងធ្វើឱ្យស្បែកស្រស់ថ្លា កាត់បន្ថយសញ្ញានៃភាពចាស់។ ការផឹកទឹកចម្រុះក្តៅៗពេលព្រឹកនឹងជួយសម្អាតពោះវៀន ជំរុញការរំលាយអាហារ ដោយហេតុនេះជួយដុតបំផ្លាញជាតិខ្លាញ់កាន់តែមានប្រសិទ្ធភាព។
២.លាបឡេការពារកំដៅថ្ងៃ៖ ដើម្បីរក្សាស្បែកឱ្យមានសំណើម តារាស្រីរូបនេះតែងតែចាប់អារម្មណ៍លើការប្រើប្រាស់ឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ។ ដូច្នេះនាងច្រើនតែលាបឡេការពារកំដៅថ្ងៃទាំងមុខ និងដងខ្លួន សូម្បីតែនៅក្នុងផ្ទះក៏មិនភ្លេចការពារស្បែករបស់នាងដោយការលាបឡេការពារកម្ដៅថ្ងៃផងដែរ។ ជាទូទៅ ពេលចេញទៅក្រៅ Fan Bingbing តែងតែយកឡេការពារកំដៅថ្ងៃមកជាមួយ ដើម្បីលាបរៀងរាល់ពីរម៉ោងម្តង។

៣.រក្សារបបអាហារសន្សំសំចៃ៖ តារាវ័យ ៤៣ ឆ្នាំរូបនេះតែងរក្សាទម្ងន់ប្រហែល ៤៤-៤៦ គីឡូក្រាមជានិច្ច ដែលជារឿយៗនាងតែងតែញ៉ាំអាហារសន្សំសំចៃ មិនហឹរពេក មានជាតិប្រៃ និងខ្លាញ់តិច ហើយផ្តល់សារធាតុចិញ្ចឹមទាំងអស់ដែលរាងកាយនាងត្រូវការ។
៤.ម៉ាស្សាមុខ៖ ជារៀងរាល់យប់តារាសម្តែងជើងចាស់រូបនេះ តែងតែរក្សាទម្លាប់ម៉ាស្សាមុខដើម្បីឱ្យឈាមរត់បានស្រួល ធ្វើឱ្យស្បែកមានសុខភាពល្អ និងស្អាតជាងមុន។ នៅពេលក្រោកពីដំណេកនៅពេលព្រឹក នាងក៏តែងតែផឹកទឹកចម្រុះមួយកែវធំ និងញ៉ាំស៊ុតដើម្បីបន្ថែមប្រូតេអ៊ីនសម្រាប់រាងកាយរបស់នាង និងជួយរក្សាស្បែកឱ្យរលោង។ បន្ទាប់ពីញ៉ាំរួច Fan Bingbing ក៏មានទម្លាប់ឈរប្រហែល ៣០ នាទីដើម្បីជៀសវាងការប្រមូលផ្តុំខ្លាញ់ក្បាលពោះផងដែរ។
៥.ហាត់យូហ្គា និងដើរឱ្យបានទៀងទាត់៖ Fan Bingbing ក៏ហាត់យូហ្គា និងដើរជាប្រចាំផងដែរ ដោយជាធម្មតានាងនឹងទៅកន្លែងហាត់ប្រាណស្ទើររាល់ថ្ងៃក្នុងមួយសប្តាហ៍។ នាងបាននិយាយថា ការក្រោកឈរ ឬដើរក្រោយអាហារ គឺល្អណាស់សម្រាប់ការរំលាយអាហារ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរហាត់ប្រាណច្រើនភ្លាមៗទេ បន្ទាប់ពីញ៉ាំអាហាររួច ព្រោះវាអាចធ្វើឱ្យហើមពោះ ក៏ដូចជាឈឺក្រពះបានយ៉ាងងាយ។ ហេតុនេះហើយទើបនាងតែងមានទម្លាប់ឈរ ៣០ នាទីបន្ទាប់ពីអាហាររួច៕










