កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងអតីតឧកញ៉ា ស្រី ស៊ីណា ទៅជំនុំជម្រះតាមនីតិវិធីច្បាប់ បន្ទាប់ពីបានស្រាវជ្រាវនិងបំពេញកិច្ចស៊ើបសួរដោយហ្មត់ចត់។
ជនត្រូវចោទ ស្រី ស៊ីណា ត្រូវបានតុលាការចោទចំនួន៣ករណីក្នុងនោះរួមាន៖
- បទឃាតកម្ម
- ប៉ុនប៉ងឃាតកម្ម
- និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត
បើតាមសាលាដំបូងរាជធានីភ្នំពេញបានលើកឡើងថា តុលាការនឹងកំណត់កាលបរិច្ឆេទសវនាការនៅពេលដ៏ខ្លីខាងមុខនេះ។
ដោយឡែកចំពោះ សំណុំរឿងរដ្ឋប្បវេណីដែលតុលាការចេញដីការក្សាការពាររឹបអូសទ្រព្យសម្បត្តិចលនវត្ថុ និងអចលនវត្ថុរបស់ជនត្រូវចោទឈ្មោះ ស្រី ស៊ីណា តបតាមសំណើរបស់ក្រុមគ្រួសារជនរងគ្រោះ និងសំណុំរឿងនៃការប្តឹងតវ៉ារបស់តតិយជនដែលមានឈ្មោះស្រី សុធីតាលើការសម្រេចរបស់តុលាការពាក់ព័ន្ធនឹងការចេញដីការឹបអូសទ្រព្យសម្បត្តិជាបណ្តោះអាសន្ន។.png)
គួរបញ្ជាក់ផងដែរថា នៅរសៀលម៉ោង ៣:៥០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីខ្មាន់កាំ ភ្លើងចូលទៅបាញ់មនុស្សដល់ក្នុងបុរី ប៉េងហួតបឹងស្នោរ ដែលបណ្តាលឱ្យគូរស្នេហ៍មួយ បាត់បង់ជីវិត៕










