កាហ្វេ គឺជាភេសជ្ជៈដ៏ពេញនិយមលើពិភពលោក ដោយមនុស្សភាគច្រើននិយមផឹកកាហ្វេឱ្យមានអារម្មណ៍ស្រស់ស្រាយនាពេលព្រឹក និងបង្កើនកម្លាំងរាងកាយ ។ បើទោះជាយើងអាចបរិភោគអាហារជាច្រើនមុខជាមួយកាហ្វេក្តី ប៉ុន្តែមានអាហារមួយចំនួនហាមបរិភោគជាមួយកាហ្វេដាច់ខាតដើម្បីការពារផលប៉ះពាល់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6RoGFQezUQN3IHMuCX70dzc9UyraOrJksxz2QuBNEm91Z2G0jqjuIoXjQ2CrjzIxj9y2nd7XYk1pu64jeF4_PXVE0OI6K4YQTIflqT1DaoRjNT8ZvIymMUl1DcUCoB1v5FoJwUlLk-ZEN_zYX3bxQZJLruajqxhaYmmR79Q7EUlj1LT0W0WvQEeT1ZglO/s1200/image_2024-11-13_14-49-42.png

ខាងក្រោមនេះ គឺជាប្រភេទអាហារពុំគួរបរិភោគជាមួយកាហ្វេ ៖

១-ផឹកកាហ្វេ និងបរិភោគសាច់សត្វ ៖ បើទោះនេះជាទម្លាប់របស់មនុស្សមួយចំនួនធំក្តី ប៉ុន្តែការផឹកកាហ្វេ និងបរិភោគសាច់សត្វក្នុងពេលជាមួយគ្នា មិនមែនជាជម្រើសល្អទេ ដោយសារកាហ្វេមានសារធាតុ Tannins ។ សារធាតុនេះនឹងប្រមូលផ្តុំជាមួយសារធាតុរ៉ែផ្សេងៗក្នុងសាច់សត្វ ដែលប៉ះពាល់ដល់ការបញ្ចេញជាតិស័ង្កសីពីរាងកាយ ដែលជាសារធាតុរ៉ែយ៉ាងសំខាន់ក្នុងរាងកាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglRdaPU3YqQ4ofkZInKNt1DgxDwdbJv0VZXvj-lYtENQuWNdSvc8vbla1U6eM0qXyczg40vsyrhXkB3fom3lVzGzEnS3Qj9fkAVuHo6BJJneUWM2lWC-oGw68IG1fs7Qe67Il83Ywi99Ef8VjNwg3wAaV4soMMXy9S2n-ToXr2Y-BQ-Z9IK1nfrrCUG9Hp/s1200/image_2024-11-13_14-49-43.png

អ្នកជំនាញណែនាំថា ពុំគួរផឹកកាហ្វេភ្លាមៗទេ ក្រោយពីបរិភោគសាច់សត្វមានបរិមាណស័ង្កសីខ្ពស់ ដូចជា ៖ សាច់ក្រហម, អយស្ទ័រ, សាច់សត្វស្លាប និងបង្គា ពីព្រោះអាហារទាំងនេះមិនចូលគ្នាជាមួយកាហ្វេឡើយ ។ យើងពុំគួរផឹកកាហ្វេក្នុងអំឡុងពេលបរិភោគសាច់សត្វទេ ដើម្បីទទួលបាននូវរសជាតិកាហ្វេ និងប្រយោជន៍ពីសាច់សត្វយ៉ាងពេញលេញ ។

២-ផឹកកាហ្វេជាមួយទឹកដោះគោ ៖ កាហ្វេទឹកដោះគោ គឺជាភេសជ្ជៈដ៏ពេញនិយម ពីព្រោះអាចជួយកាត់បន្ថយរសជាតិល្វីងរបស់កាហ្វេ និងមានរសជាតិឆ្ងាញ់មួយបែបទៀត ។ ប៉ុន្តែការពិត ការផឹកកាហ្វេដាក់ទឹកដោះគោ ពុំបានផ្តល់ផលប្រយោជន៍ដល់សុខភាពឡើយ ដោយសារកាហ្វេមានសារធាតុបង្កផលប៉ះពាល់ដល់ការស្រូបកាល់ស្យូមរបស់រាងកាយ និងធ្វើឱ្យកាល់ស្យូមចេញពីទឹកនោម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4o2dCM61GJg85UQZZPSxHBUOpKIHeDG55yVBjWQDlK2u-aIFRYY_NKUwJx-mXOi2OvgjVDXPh5klTOsHp4MyunQDm7gIp7WldSLwPi8txG7DIeEu3-C75OyaCAn-D7s_KyVDPOVFH48k0oP94UJS5ASFhyAAeBs7J6IbwYNIsYxB8_FhQHHJzC6JlLSzW/s1083/image_2024-11-13_14-49-43%20(2).png

ក្រៅពីនេះ ពុំគួរផឹកកាហ្វេជាមួយការ៉េមកី ទេ ហើយគួរតែចៀសវាងផឹកកាហ្វេដាក់ទឹកដោះគោ ដើម្បីឱ្យរាងកាយទទួលបានប្រយោជន៍ពីកាល់ស្យូមពេញលេញ ។

៣-ផឹកកាហ្វេជាមួយអាហារចៀន ៖ មនុស្សភាគច្រើននិយមបរិភោគដំឡូងបារាំងបំពង ឬអាហារចៀនជាមួយកាហ្វេ ប៉ុន្តែវាប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ពីព្រោះអាហារចៀនសម្បូរទៅដោយខ្លាញ់ និងកូឡេសស្តេរ៉ុល ។ ពេលបរិភោគអាហារទាំងនេះជាមួយកាហ្វេ នឹងបណ្តាលឱ្យកូឡេសស្តេរ៉ុលរាវក្នុងរាងកាយកើនឡើងខ្ពស់ និងធ្វើឱ្យឆ្អល់ពោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs0vqq6yCReReNXxSVIt0W8dKeDLLjs5ZkUm6jERzHgEPCotKNOr1-Rc2OYTfOZ7Su7nIG8uzEVkPQ8qDCoiBHOKA5cCol2pvHiAa4QxGjRAd1bZSUGupV6_sAm5SKaLNL84bnbERwgcuycM7ntu3wOsIVvSw1f8mv5Mr1xRos6Bv5sHZlXJIyegG6WqEV/s1600/image_2024-11-13_14-49-44.png

គួរតែផឹកកាហ្វេជាមួយផ្លែឈើរសជាតិជូរ ដូចជា ៖ ក្រូចឆ្មារ, ទំពាំងបាយជូរ និងម្នាស់ ដោយសារផ្លែឈើទាំងនេះចូលជាតិជាមួយកាហ្វេ ព្រមទាំងកាត់បន្ថយរសជាតិល្វីង ។ លើសពីនេះ វាសម្បូរដោយវីតាមីន និងសារធាតុរ៉ែ ។

៤-ផឹកកាហ្វេជាមួយស៊ុតស្ងោរ ៖ ការផឹកកាហ្វេជាមួយស៊ុតស្ងោរ អាចប៉ះពាល់ដល់ការស្រូបយកសារធាតុដែកពីស៊ុតស្ងោរ ដោយសារសារធាតុមួយចំនួនក្នុងកាហ្វេមានប្រតិកម្មជាមួយសារធាតុស្ពាន់ធ័រក្នុងស៊ុតស្ងោរ ។ ដូច្នេះ វានឹងរារាំងដល់ការស្រូបសារធាតុដែក ប៉ុន្តែយើងអាចផឹកកាហ្វេជាមួយស៊ុតចៀនជំនួសវិញ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixKY6m0tPdHjkyIIOMkRDVKqZKRaw1BwkjVF6ADmJDfmlyuDYRVR-0vMGhWpZ-DPL6Bc0DqzT4lFuegWk_XU2HPRH54BhVMRq-ppIH-Bol5Ph0zqEWbQrRv-heeXJJJz3eH3Tvy2kjyrlmjQHkDiLbxWZb_eGt86YUqBGlnKHxYxE7inHP9HvOVWHd4zFm/s1500/image_2024-11-13_14-49-45.png