ពិធីបុណ្យអុំទូករបស់ព្រះរាជាណាចក្រកម្ពុជានឹងឈានចូលមកដល់នាថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកានេះហើយ ដោយសង្កេតឃើញថា នៅតាមទីតាំងនានាទូទាំងប្រទេសមានការរៀបចំ តុបតែង និងតាំងពិពណ៌យ៉ាងច្រើនសម្បូរបែប ដើម្បីអបអរដល់ព្រះរាជពិធីបុណ្យជាតិមួយនេះ។ យ៉ាងណាមិញ បើក្រឡេកទៅកាន់អតីតខេត្តខ្មែរមួយ ក៏បានរៀបចំនិងអបអរដូចគ្នាដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggYE_PV0FzF3WBCfnz-4RkGFEyky7x1z9gVLFYV3gHulc00RdLmk16fbg0kOIWKkFS9y5-jbsDTGePfqc13sJgOqoIPa1vCXgtfzQAIG7y0LedhAo54XiuJpcH_YRG1K4MHiDaia9dowM0PcOOZHvqsVyokkWe6103-FWZUWMaP7cp0lQMrXyV1ga4chb1/s2048/466427161_1112349750259345_8345959720136159327_n.jpg

ថ្មីៗនេះ រូបភាពចែកចាយលើបណ្តាញសង្គមពីគេហទំព័រ Indigenous Khmer live in Vietnam បានបង្ហាញរូបភាពជាច្រើនសន្លឹកព្រមជាមួយនឹងខ្លឹមសារថា «មោទនភាពណាស់ដែលតាមដងផ្លូវជាតិកណ្ដាលទីក្រុងខេត្តព្រះត្រពំាងដាក់ផ្លាកជាអក្សរខ្មែរ ដើម្បីអំណរពិធីបុណ្យអុំទូកអកអំបុកសំពះ ព្រះខែនិងលយប្រទីប ឆ្នាំ២០២៤»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNabAoPb_hWFP0tpTHO3oChTGXFmLWzMnpHi9JUmQmxx-tUU_R8Vcz3mpcXpGz4HnlF4lAXFHQrG4S-uDtmMtyZvls-5xNfHoOKHNsmUrJdYOfBemqrNIHUhEKCkqHI6jQ5HeBoxSglcoQ-1RTRQLBiuwFXZzjGh_W4vHhWU9n1Lbi3kCj42k_RRMSpj-C/s2048/466470636_1112349630259357_1440840965996817016_n.jpg

តាមរយៈរូបភាពដែលបានដាក់បង្ហោះពីគេហទំព័រខាងលើ ដោយសង្កេតឃើញថា នៅដងតាមផ្លូវធ្វើដំណើរដ៏មមាលញឹកក្នុងខេត្តព្រះត្រពាំង (ដែលបច្ចុប្បន្នហៅថាខេត្តត្រាវិញ) បានដាក់តំាងបង្ហាញផ្លាកប៉ាណូធំៗជាច្រើនផ្ទាំង ដោយសរសេរជាអក្សរខ្មែរបញ្ជាក់យ៉ាងច្បាស់ៗថា«អំណរសប្តាហ៍វប្បធម៌ ទេសចរណ៍ភ្ជាប់ជាមួយបុណ្យអកអំបុក ខេត្តត្រាវិញ ឆ្នាំ២០២៤ ពីថ្ងៃទី៩-១៥/១១/២០២៤»។ តាមរយៈការដាក់បង្ហោះនេះ ក៏បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើនចូលទៅបញ្ចេញមតិកោតសរសើរនិងចែករំលែកព្រោងព្រាតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk0IFMHwTmNDgAvFTImIe8SOULnfmc9qNMGEDxjb4_doAVWPyzVDdXqrxyufTr3XF4oNGQo7N1n-LBYtm-dkPCKXi6UUU8ZQbo8qwa0JR2KZkO2n1w8KtWaxrarouBYlXPYQWsEsFz9VAPTzmgVmmKfEuBblinn-4g29ZwIBFepJ2HO0QqI1QYcoFROUM9/s960/466679263_1112349276926059_7215665622527044391_n.jpg

សូមជម្រាបថា ខេត្តព្រះត្រពាំង គឺជាអតីតខេត្តមួយរបស់ខ្មែរ ដែលបច្ចុប្បន្នស្ថិតនៅលើទឹកដីកម្ពុជាក្រោម និងបានប្តូរឈ្មោះថាជាខេត្តត្រាវិញ។ ខេត្តនេះក៏នូវតែបន្សល់ទុកនូវវប្បធម៌អរិយធម៌របស់ខ្មែរដ៏សម្បូរបែប មានវត្តអារាមព្រះពុទ្ធសាសនា ដែលតែងតែប្រារព្ធនូវពិធីបុណ្យប្រពៃណីខ្មែរសំខាន់ៗជាហូរហែរ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនទានជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfHh8rLXxN9byEhV1wcmAKgto6qZBExYKkLV1vxky8y72PBY87NTnCtmjQHME8DsobRwmJ7g8qj9JBniQsFyIpiSS5RQJdE8IilRQlbKaI7xvxWJ2dV17Vuw4N1g8zmI9AMdzAuJXHcVXwe0gOqbA-VjNqlmai3FGRnTLFQUOHMmK4CwLetphZ0K63eg6c/s960/466874090_1112348793592774_2296267299210529525_n.jpg

ម៉្យាងវិញទៀត ខេត្តព្រះត្រពាំងនេះក៏បានចារឈ្មោះអ្នកឧកញ៉ាសឺន គុយ ដែលជាបុព្វបុរសខ្មែរអំឡុងសតវត្សទី១៩ ដែលហ៊ានលះបង់ជីវិត ប្តូរជាមួយនឹងការរក្សាបាននូវទំនៀមទម្លាប់ប្រពៃណីនិងវប្បធម៌ខ្មែរ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយលើទឹកដីកម្ពុជាក្រោម បានប្រារព្ធនិងប្រតិបត្តិរហូតដល់បច្ចុប្បន្ន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBcebvcNZ9knsBdiw7Le7pjTdGQQXL6341C5xqKozCk1iGtcZVN2ue7PfbDY1NOkCUXLnfeLZhHVEy3q3TIb3Gag3nHTKn0whGKoyRgyFpMvk9pzvKs3OdmFkrABpl0JSJ6ZI5aai1ZpmqQ2wj_IKcWOg0wK3fX7nv0ot_ykcCa-9ZQotFZqlx_ATR0MrR/s960/466976144_1112348460259474_2871618667326892481_n.jpg