Home ព័ត៌មានអន្តរជាតិ យន្តហោះអាមេរិកជាច្រើនផ្អាកការហោះហើរទៅប្រទេសហៃទី ក្រោយយន្តហោះ Spirit Airlines រងការបា.ញ់ប្រ.ហារ

យន្តហោះអាមេរិកជាច្រើនផ្អាកការហោះហើរទៅប្រទេសហៃទី ក្រោយយន្តហោះ Spirit Airlines រងការបា.ញ់ប្រ.ហារ

71
0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Spirit Airlines ដែលហោះហើរចេញពីទីក្រុង Fort Lauderdale រដ្ឋផ្លរីដា សហរដ្ឋអាមេរិក ទៅកាន់ទីក្រុង Port-au-Prince ប្រទេសហៃទី ត្រូវបានបា.ញ់ប្រ.ហារ ដោយក្រុមអនាមិកពេលយន្តហោះកំពុងចុះចត ដែលបណ្តាលឱ្យបុគ្គលិកអាកាសចរណ៍ម្នាក់រងរបួស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCdENTIq3kdhQDviTpZ1dOoTiVvIpG1vQaJJZg15SSLtdDmdFrFIr6uH-MpJ1qN1nL73lI2evbnzIHIeD39DltfGpzhT8m2AJ7jAGk0SHJjTQ5S-SgcDoLH3zDVeW9pmn3MK8omOHhPOWfZ_m6juTpd7IbAD6NgGS1zXgFcxq4qZexcSVSJ2RiiR8tw6P6/s1110/image_2024-11-13_09-39-17.png

ក្រុមហ៊ុនអាកាសចរណ៍ Spirit Airlines លើកឡើងថា យន្តហោះនេះបានផ្លាស់ប្តូរទិសដៅទៅកាន់សាធារណរដ្ឋដូមីនិក កាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងមក ក្រោយរងការបាញ់ប្រហារពីជនមិនស្គាល់មុខ ។ ក្រោយត្រួតពិនិត្យឃើញថា យន្តហោះបានរងការខូចខាតដោយសារគ្រាប់កាំភ្លើង ។ ហេតុការណ៍ដ៏រន្ធត់នេះបណ្តាលឱ្យបុគ្គលិកអាកាសចរណ៍ម្នាក់រងរបួសស្រាល ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBn5gTaTwvkkZBJWFjRVvMaCs4fiC_BabDGTEX4OSUYkAHHW_Fsa2k7dQzhi0YupIN_LnAJp7SDxYFSgVle_iLn9Wqw9qt4GpxsY6XnGQzPeXPSP1PtU80wcx2aOz3Q_mfF9wiyZ0iROyP3VraqOFqmPNaxHq1F-NU1VSKhqXMzGCt5P1TMYC7_1515VQ1/s1920/image_2024-11-13_09-39-18.png

រីឯអ្នកដំណើរនៅលើយន្តហោះគ្មានអ្នកណាម្នាក់រងរបួសទេ ។ ក្រុមហ៊ុនអាកាសចរណ៍នឹងផ្អាកការហោះហើរទៅប្រទេសហៃទី រហូតដល់ស្ថានការណ៍ធូរស្រាលវិញ ហើយក្រុមហ៊ុនបានឱ្យអ្នកដំណើរជិះយន្តហោះ១គ្រឿងទៀតត្រឡប់ទៅរដ្ឋផ្លរីដា និងប្តូរគោលដៅទៅសាធារណរដ្ឋដូមីនិក ។ តាមការចែកចាយរូបភាពក្នុងបណ្តាញសង្គម គេបានឃើញស្នាមគ្រាប់កាំភ្លើងជាច្រើននៅបរិវេណកៅអីដែលបុគ្គលិកអាកាសចរណ៍អង្គុយពេលយន្តហោះឡើង និងចុះចត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZA8vZZhOSs6MA6PFfJqq5p0At9aQ2zQSEGzGYMb18OoL7lcCsjgk_mrGCn7aJc91WTNqXh4SqPi0kaZhVaWJ-P5XpwJMhmbb73ff5WATWl-2zU7at_oyXXFF0ZQkN0bU_dF1sHAJcgaS4mMr_Bf0j38JqwLhkr4jj5XT4uamDaiMocxuGnyxDEhabqjH_/s2000/image_2024-11-13_09-39-16.png
ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ American Airlines លើកឡើងថា ក្រុមហ៊ុននឹងផ្អាកការហោះហើរពីទីក្រុង Miami រដ្ឋផ្លរីដា ទៅកាន់ទីក្រុង Port-au-Prince ប្រទេសហៃទីដូចគ្នា ហើយក្រុមហ៊ុននឹងតាមដានស្ថានការណ៍យ៉ាងដិតដល់, ផ្តល់សុវត្ថិភាពដល់អ្នកដំណើរជាចម្បង និងកែតម្រូវការហោះហើរតាមការចាំបាច់ ។ រីឯគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍ JetBlue បញ្ជាក់ថា ក្រុមហ៊ុនក៏ផ្អាកការហោះហើរទៅប្រទេសហៃទីដែរ ដោយសារអសន្តិសុខផ្នែកនយោបាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji2_aPMPwtUUpxkkMd5Y2jBM6T-g6HeXjMgYlKEaxWOBfax3LOWd-_vesSvoS2bGt38DwU72O1b03zSNSTBnrX9OPuzpMXWpE3GjVsTVpnqcOOaIZ9wcTx-ZDw3pOjn1j7tirkgd6DE7E3AL2l2HIcf1mjbLX-AirGoFeg04pWUAz6VafHxLDfYi-7wlyd/s1920/image_2024-11-13_09-39-18%20(3).png
គួរបញ្ជាក់ថា ក្រុមប្រដាប់អាវុធនៅប្រទេសហៃទីបានកាន់កាប់តំបន់ជាច្រើន និងបាញ់យន្តហោះជាច្រើនលើក ស្របពេលនាយករដ្ឋមន្ត្រីថ្មី ទើបឡើងកាន់តំណែង ។ ក្រុមប្រដាប់អាវុធបានបិទផ្លូវធ្វើដំណើរចេញ-ចូលទីក្រុង Port-au-Prince ព្រមទាំងបិទកំពង់ផែ និងអាកាសយានដ្ឋាន ដែលធ្វើឱ្យប្រទេសហៃទីនៅជាប់សមុទ្រ Caribbean កាន់តែមានអសន្តិសុខខ្លាំងឡើង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM13N2hsDFOzkdxvwxmk1KTK8LpAqT41ppcHWGNjlirhqfItd6OiXf6xS64CLra1daN8xjUAVTlXtTG_WRE3d6vSySwSBTE-KbWhyderKaknrNrxiEvbIB2hV_vYNbJmKU02Kbr-x07veOkzlblI3Q0PqxfA2Owjib6t3OEoscva2mY0eUKq-sqqBG75nr/s1140/image_2024-11-13_09-39-18%20(2).png