Home ព័ត៌មានអន្តរជាតិ ផ្ទាំងគំនូរគូរដោយមនុស្សយន្តឈ្នះការដេញថ្លៃជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

ផ្ទាំងគំនូរគូរដោយមនុស្សយន្តឈ្នះការដេញថ្លៃជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

76
0

ផ្ទាំងគំនូរគូរដោយមនុស្សយន្តស្រីឈ្មោះ Ai-Da ទទួលបានប្រាក់រហូតដល់ជាង១លានដុល្លារអាមេរិក ក្នុងការដេញថ្លៃផ្ទាំងគំនូរគូរដោយមនុស្សយន្តបំពាក់បច្ចេកវិទ្យា AI ជាលើកដំបូងលើពិភពលោក ដែលរៀបចំឡើងដោយក្រុមហ៊ុន Sotheby’s ។ នេះបង្ហាញឱ្យឃើញថា បច្ចេកវិទ្យាមនុស្សយន្តកាន់តែរីកចម្រើនខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOeE2lXslfkYjtooKwBRUgX742hor9U0_gSaBpljuyjB0ecKB4bTuouNlj6MFGhyphenhyphen54tIAi2ddok2Fli1uLzlsJdQGC2YMa-1R4FnK-XF4cCWrt1dEyaCPnAQuW0wnp4SAGT5j4UbmyCz3FxjsucaVu8kCpyglLu2R4XqskXribr6YOuGaFE0QSHKhsOU8o/s3402/image_2024-11-13_08-23-48%20(2).png

មនុស្សយន្ត Ai-Da បានគូរគំនូរមួយផ្ទាំង និងត្រូវបានគេដាក់ឈ្មោះថា «A.I. God» គឺជារូបភាពរបស់លោក Alan Turing គណិតវិទូអង់គ្លេស និងត្រូវបានគេចាត់ទុកថា ជាបិតាកុំព្យូទ័រសម័យថ្មី ។ ផ្ទាំងគំនូរនេះកើតឡើងពីស្នាដៃរបស់មនុស្សយន្តជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ និងទទួលបានប្រាក់ពីការដេញថ្លៃ រហូតដល់១លាន ៣សែន ២ម៉ឺនដុល្លារអាមេរិក ខណៈពីដំបូង ក្រុមហ៊ុន Sotheby’s រំពឹងថា នឹងទទួលបានប្រាក់ពី១២ម៉ឺនដុល្លារ ទៅ១៨ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2KW27fAu9jgqSCVQRtWLqlRqygiO62MnW_ZAiAcmmS8Bq_wRUbv3TDGxBRwW1LddMJS-pPcMsBtKmWTMdABffaVfQ9djTIgI3ZQ-aBKkU_-aqY76EalwsHLiwm8LYiej3S4DAAzYpsCC2WiUoLeaWGUO9C8S-6K3FXwSJS2cQY_ikd1ajLV6unxYa_fmq/s842/image_2024-11-13_08-23-48.png
មនុស្សយន្តស្រីឈ្មោះ Ai-Da បាននិយាយមកកាន់សារព័ត៌មានរ៉យទ័រ កាលពីខែតុលា ឆ្នាំ២០២៤ ថា ផ្ទាំងគំនូររបស់នាងមានសភាពប្រេះ និងញែកចេញពីគ្នាជាបំណែកតូចៗ ។ បំណែកតូចៗនេះ គឺនាងចង់បង្ហាញឱ្យឃើញថា ពិភពលោកនាពេលបច្ចុប្បន្ន បានបែងចែកពូជសាសន៍ជាច្រើន និងមានគំនិតខុសៗគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYKpMg2B8fAuHnqAVl9HxcuFRpyz9SrAXjP1AiGyzsThvWAz9hPJRljpWBDD1cJy45NkZA2Kdjfb2_01q0kcmP-idTmrL09tGAY6qkJ1Op9WUL5CcSWjgP22a1U8SqWUebUPp4T1ELvM2xUpYPYSmNiE_o_-aYDe-jWJByEK5yM9e7FL_g_8FT44fr73Eh/s1000/image_2024-11-13_08-23-52%20(2).png

ចំណែកក្រុមហ៊ុនផលិតមនុស្សយន្តស្រី Ai-Da បញ្ជាក់ថា ការពិត ផ្ទាំងគំនូរគូរដោយមនុស្សយន្តនេះមានចំណុចតូចៗជាច្រើន ហើយខាងស្ទូឌីយ៉ូក៏បានយកចំណុចតូចទាំងអស់មកផ្គុំចូលគ្នា រហូតដល់ក្លាយជាផ្ទាំងគំនូរធំ មានកម្ពស់២ម៉ែត្រ ។ បន្ទាប់មក មនុស្សយន្ត Ai-Da នឹងផាត់ពណ៌លើផ្ទាំងគំនូរបន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH6KwvTDeqhRxXHEz2fPnz3i3xoHlvCsi2Hyf3oBQ_MxVRsQmacwZSxqvqGifSoTZZJcW6J7dwsOPQpt9nKZn4UDcaGUMvoVGpAMezTPZaUDDbkgGmxHVkA-gPialjiyM9q3ma6mSMnyQzutuEtVmgZ6y7AqqvM4KRhlrjp3_1nIuDLbSAnHZT1srmskPu/s1440/image_2024-11-13_08-23-52.png

ការដាក់ដេញថ្លៃផ្ទាំងគំនូររបស់មនុស្សយន្តស្រី Ai-Da គឺជាការបង្ហាញពីសមត្ថភាពពិសេសរបស់បច្ចេកវិទ្យា AI ដែលអាចដណ្តើមការងាររបស់មនុស្ស នាថ្ងៃអនាគត ។ ក្រុមហ៊ុន Sotheby’s នឹងយកប្រាក់បានពីការដេញថ្លៃផ្ទាំងគំនូរទៅអភិវឌ្ឍន៍បច្ចេកវិទ្យាមនុស្សយន្ត Ai-Da បន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYQVBrHv2jYnLUAjK4CCNXp_5jR6tH43GiHnBuGIiZpW69uPRzxfx91Jqqn0MgvDPqZowSIYp7RqRHwm3_5aGn03S80Xv_cwSBJE3-Czi_76Li_fCRwYM0INzPdmS6e6uyPXnTzVsE8RUD5l1rnXrh5dr_LI6OQRRbLUn90AGwyGjIhg2wjrXiLSgZGdDb/s1110/image_2024-11-13_08-23-53.png

គួរបញ្ជាក់ថា មនុស្សយន្ត Ai-Da ត្រូវបានដំឡើងកម្មវិធីឱ្យក្លាយជាមនុស្សយន្តស្រីសក់ខ្លី ពណ៌ខ្មៅ ហើយនាងតែងតែស្លៀកពាក់ឈុតខូវប៊យ ។ នាងអាចគូរគំនូរបានដោយប្រើប្រាស់ដៃ និងកាមេរ៉ាក្នុងគ្រាប់ភ្នែករបស់នាង ៕