ថ្មីៗនេះនៅលើបណ្តាញសង្គមផ្ទុះការវែកញែកយ៉ាងខ្លាំងទៅលើហ្វេនម្នាក់ដែលទៅចូលរួមពិធីមង្គលការ សុភ័ក្រ កុសុម៉ា ដោយគ្មានការអញ្ជើញនិងបានថតរូបជាមួយតារាក្នុងពិធីជាច្រើនរូប។ ហ្វេនរូបនេះក៏ត្រូវបានអ្នកលេងបណ្តាញសង្គមខ្លះសើចចំអក ចំណែកឯមួយផ្នែកទៀតក៏សម្តែងក្តីអាណិតអាសូរដល់គេ ខណៈតារាសម្តែង ឆឹម សក្កដា គូដណ្តឹង ពេជ្រ សោភា និង ទ្រី សក្កដា ហៅអាដា សក្កដា លើកឡើងបែបនេះភ្លាម។.jpg)
នៅថ្ងៃទី១២ ខែវិច្ឆិកា តារាសម្តែង ឆឹម សក្កដា បានបង្ហោះមួយប្រយោគថា «គ្នាស្រលាញ់អ្នកសិល្បៈទើបគ្នាមកតាមសុំគេថតរូបជាមួយ! មិនមែនជារឿងតោងអីទេ! ចំពោះខ្ញុំអរគុណទៅវិញទេដែលគាត់ស្រលាញ់គាំទ្រអ្នកសិល្បៈ»។ តារាសម្តែង រូបនេះបានបង្ហោះសំណេរជាបន្តបន្ទាប់ទៀតថា «ចាំការខ្ញុំអញ្ជើញតែបនភៀនណាអត់ប្រកាន់ខ្លួនមកទេ! ទុកកន្លែងស្វាគមន៍ហ្វេនៗវិញ មកៗមានប៉ុន្មានហូបប៉ុណ្ណឹង ពូត្រៀមខាតរួចហើយ អត់យកលុយរាប់សែនទៅដេគ័រហើយចោលដូចគេទេ ទុកត្រៀមលើហ្វេនវិញ», «សាមីខ្លួនដែលគេសុំថតមិនប្រកាន់ ហើយម្ចាស់កម្មវិធីមិនប្រកាន់! ចប់!»។
ក្រៅពីតារាសម្តែង ឆឹម សក្កដា បានលើកឡើងខាងលើងាកទៅកាន់លោក ទ្រី សក្កដា ហៅ អាដា សក្កដា វិញក៏បានបញ្ចេញមតិដែរថា «សួរមួយមើល ធ្ងន់អត់? ម្ចាស់កម្មវិធីដូចជាស្វាគមន៍គ្រប់ភ្ញៀវកិត្តិយសទាំងអស់ តែហេតុអ្វីបានរើសអើងគ្នាដល់ថ្នាក់ហ្នឹង គ្នាមិនបានទាមទារក្តីស្រលាញ់ពីអ្នកគ្រប់គ្នាទេ គ្នាគ្រាន់តែចង់បំពេញក្តីស្រមៃបានថតរូបជួបជុំមនុស្សដែលខ្លួនគោរពស្រលាញ់តើខុសដែរមែនទេ? ល្មមៗទៅ មាត់ស្រលាញ់ខ្មែរ តែនេះមាក់ងាយគ្នាសាហាវ អីក៏អាក្រក់អាក្រីម៉េស»។.png)
គួរបញ្ជាក់ផងដែរថា រឿងហេតុបានចាប់ផ្តើមសាយភាយនៅលើបណ្តាញសង្គមបន្ទាប់ពីមិត្តភក្តិ សុភ័ក្រ កុសុម៉ា មានគណនីបណ្តាញសង្គម Peseth Heng បានចេញវីដេអូប្រតិកម្មចំពោះហ្វេនម្នាក់ដែលចូលរួមដោយគ្មានការអញ្ជើញ។ ហ្វេននោះបានថតរូបជុំគ្នាជាមួយមិត្តភក្តិជិតស្និទ្ធដទៃទៀតប៉ុន្តែមិនមានអ្នកស្គាល់ថានោះទេ ហើយពួកគេក៏ចង់បានរូបថតបែបមិត្តភក្តិស្និទ្ធស្នាលលក្ខណៈឯកជនផងដែរដែលការធ្វើបែបនេះពុំត្រឹមត្រូវនោះទេ៕










