Home ព័ត៌មានអន្តរជាតិ មិនធ្លាប់មានសោះហើយមើលទៅ ក្រុមហ៊ុនរៀបចំដំណើរទេសចរណ៍រយៈពេល៤ឆ្នាំលើកប៉ាល់

មិនធ្លាប់មានសោះហើយមើលទៅ ក្រុមហ៊ុនរៀបចំដំណើរទេសចរណ៍រយៈពេល៤ឆ្នាំលើកប៉ាល់

77
0

សហរដ្ឋអាមេរិក ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុនកប៉ាល់ទេសចរណ៍មួយរបស់អាមេរិកឈ្មោះ «Villa Vie Residences» បានប្រកាសពីដំណើរកម្សាន្តជុំវិញពិភពលោករយៈពេល៤ឆ្នាំ សម្រាប់ភ្ញៀវទេសចរអាមេរិកដែលពុំចង់រស់នៅក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីថ្មី គឺលោក Donald Trump ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN6wCk3d7WLAC00DKmuWRsLMr9g00Qayr5LzZpQFGzAC_9htQTghUnS52GVuR_xdW9wWtVV_2F5tCxAi-P1xEw_ccF4YZxdUXE6zBiXPm-7mEYdWf88j3Cpan5UQenUoZ9AUbecix-V2KxhA0S5kPOeGqA9X-4YJDUkcPwuptuuzqSfbHlM8Pfbz2XRVEe/s1200/image_2024-11-12_15-20-59%20(2).png

កប៉ាល់ទេសចរណ៍របស់ក្រុមហ៊ុននឹងចូលចតនៅតាមកំពង់ផែ ចំនួន៤២៥កន្លែងក្នុង១៤០ប្រទេស ស្ថិតនៅទ្វីបទាំង៧ ។ រីឯតម្លៃបន្ទប់ស្នាក់នៅចំនួន១ របស់កប៉ាល់ទេសចរណ៍ គឺចាប់ពី២៥ម៉ឺន៦ពាន់ដុល្លារអាមេរិកឡើងទៅ ។ ភ្ញៀវទេសចរទាំងអស់នឹងទទួលបានភាពងាយស្រួលគ្រប់បែបយ៉ាងក្នុងអំឡុងពេលដំណើរកម្សាន្តជាច្រើនឆ្នាំនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2eUhbNpcQjB7NcOgwhwgPJNNiOKTCPg2ytQqOGQz9XhG07yj-X7RUxM8kRLpUKWHz0icZjhLMkMrQNQ6-u9_bSjch719juJjbT25qEzN7m2ccSM9ppIwAHKAGMldY4hu7vNKvwDDpEyf4iM3HbBukIrXA_TS7I34dKNNidJXrUueY4pxaWAQc9E3q0aag/s1600/image_2024-11-12_15-20-59.png

ក្រុមហ៊ុនប្រកាសថា កប៉ាល់ទេសចរណ៍ឈ្មោះ «Villa Vie Odyssey» នឹងក្លាយជាលំនៅឋានសម្រាប់ភ្ញៀវទេសចរ រហូតដល់៦០០នាក់ ។ ភ្ញៀវទេសចរនឹងចំណាយពេល១ខែនៅលើសមុទ្រ Caribbean រួចហើយ ពួកគេនឹងធ្វើដំណើរកម្សាន្តនៅអាមេរិកខាងត្បូងរយៈពេល៤ខែ ដោយឆ្លងកាត់ព្រីកជីកប៉ាណាម៉ា ។ បន្ទាប់មក ពួកគេនឹងបានគយគន់ជួរភ្នំដ៏ស្រស់ស្អាតនៅប្រទេសឈីលី, ជិះទូកឆ្លងកាត់ទ្វីបអង់តាកទិក, ចូលរួមពិធីបុណ្យផ្សេងៗ និងចំណាយពេលជិះទូកក្នុងទន្លេអាម៉ាហ្សូន ចំនួន៨ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPI7l38Rh5Hh8NN6PKHEr_XROkf3iA1RyFg3VzLkauNcV8EOj_fir-coE-jOl27d7IksI0hMuxkWtrYRqu8XvGgywh-R88ghD_K5s33hz95jxnwln4v1yNayIITfkQUNTBsIjl9INPKMjPS6i4Mp2pWT770ik_5w03Jmz23pKrhzsVOHjqkyRnwAR5c-s4/s1920/image_2024-11-12_15-21-00.png

ដំណើរកម្សាន្តនៅតាមគោលដៅទាំងនេះ គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយបន្ទាប់មក ភ្ញៀវទេសចរនឹងចំណាយពេលរហូតដល់៤ឆ្នាំពេញសម្រាប់ដំណើរកម្សាន្តលើកប៉ាល់ទេសចរណ៍ ។ ក្រោយពីបញ្ចប់ដំណើរកម្សាន្តរយៈពេល៤ឆ្នាំ គឺដល់ពេលប្រធានាធិបតីអាមេរិក លោក Donald Trump បញ្ចប់តំណែងល្មម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgugo4qPljXQedoABop3u7BCvrQqNC_euwofBX7BYdF_7GhIbE6gtiyC3BsK2Mc9hC_ISTwmCGYxqL9cpQG-yaXyU3-oC3R7TzmVoAhPO-2j6EGrIsbzXBo9LK9mrVG6hnShRGsmkJk3lUfdjrHu4J4QI07tUpOD6Lu6e9KzMxS7n5-ZlDsJO6qydivpc2o/s1200/image_2024-11-12_15-21-02.png

ដូច្នេះ បើពលរដ្ឋអាមេរិកណាពុំចង់រស់នៅក្រោមការគ្រប់គ្រងរបស់លោក Trump អាចមកចុះឈ្មោះដើរកម្សាន្តតាមកប៉ាល់ទេសចរណ៍របស់ក្រុមហ៊ុនបាន ដើម្បីទទួលបានបទពិសោធន៍ថ្មីៗក្នុងជីវិត ។ រីឯការស្នាក់នៅលើកប៉ាល់ គឺមានភាពងាយស្រួល និងមានសម្ភារៈប្រើប្រាស់គ្រប់យ៉ាងដូចការរស់នៅក្នុងលំនៅឋានដែរ ។ នេះបើតាមការអះអាងរបស់ក្រុមហ៊ុន Villa Vie Residences ៕