Home ព័ត៌មានអន្តរជាតិ កំណើនជ្រូកព្រៃកំពុងបង្កការគំរាម.កំហែ.ងខ្លាំងដល់ប្រទេសចិន

កំណើនជ្រូកព្រៃកំពុងបង្កការគំរាម.កំហែ.ងខ្លាំងដល់ប្រទេសចិន

165
0

ប្រទេសចិន៖ ថ្មីៗនេះអាជ្ញាធរនៅក្នុងខេត្តជាច្រើនរបស់ប្រទេសចិនបានដាក់ពង្រាយអ្នកប្រមាញ់ដើម្បីបំផ្លាញសត្វជ្រូកព្រៃ បន្ទាប់ពីវាបានវាយប្រហារ និងបង្កគ្រោះ.ថ្នាក់ដល់មនុស្ស។
យោងតាមសារព័ត៌មានបរទេស China Daily បច្ចុប្បន្នជ្រូកព្រៃបានបង្កភាពចលាចលយ៉ាងខ្លាំងដល់ទីក្រុងនានារបស់ចិន ដោយបានធ្វើឱ្យមនុស្សម្នាក់ស្លា.ប់ និងជាច្រើននាក់ទៀតរងរបួស។ ប៉ុន្មានថ្ងៃនេះជ្រូកព្រៃបានចូលវាយលុកទីក្រុង បំផ្លាញវត្ថុមានតម្លៃជាច្រើន ក៏ដូចជាចូលលុកលុយក្នុងសណ្ឋាគារ ឬផ្ទះប្រជាពលរដ្ឋទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjre1iox9n39W5nTAUA_CekzVut6uM0yYf77IkB8VUYnUIxfJlXMBP7Uh2I1H1OyFN_k9rAMpqnS8FTSA04p1MHYrAIaPzDrkIlqXVMeTq9icCsjIUatQxek_pCrFEZ_i9owBUyfKpOQJaCfEb-pQjbY1rzEdkXUbP-WBCVk30CZdrZsYsDwS2elT-x7-aH/s4095/image_2024-11-12_10-03-40.png

ជ្រូកព្រៃបានក្លាយជាការគំរា.មកំហែ.ងកាន់តែខ្លាំងឡើងចំពោះទីក្រុងនានារបស់ចិន ដែលពួកវាបានវាយប្រហារមនុស្ស និងបំផ្លាញទ្រព្យសម្បត្តិ ដោយបង្ខំឱ្យអាជ្ញាធរត្រូវតែដាក់ពង្រាយអ្នកប្រមាញ់ដើម្បីសម្លា.ប់សត្វទាំងនេះជាបន្ទាន់។ យោងតាមរបាយការណ៍បានឱ្យដឹងថា នៅឆ្នាំនេះជ្រូកព្រៃគឺបានកើនឡើងរហូតដល់ ១៩% បើធៀបនឹងឆ្នាំមុន ដែលនាំឱ្យចំនួនឧប្បត្តិហេតុសរុបក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះឡើងដល់ ១,៩១៣។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOMIicktW9IpfsS3SCAGv8eOmzuZuG0y0hubwBL4YCQuipfF8ymPm5HLWkYGX3P4TRYFdUwetgsaLd_m9FdmPsuWg9lK817obfgoGaVPoCfX9OsZmAoLNth_lFVjuhbdr_UFf-wajwbm9SAPPNh5ZwElt2gkPV7vT35_IVTrp9brO-khmCVETfTaWHWqR2/s1280/image_2024-11-12_10-03-45.png

គួរបញ្ជាក់ដែរថា ប្រទេសចិនគឺជាជម្រករបស់ជ្រូកព្រៃជាង ២ លានក្បាល ដែលពួកវាត្រូវបានកត់ត្រានៅក្នុងខេត្តចំនួន ២៨ នេះបើយោងតាមរដ្ឋបាលព្រៃឈើជាតិ និងវាលស្មៅ។ នៅក្នុងខេត្តចំនួន ២៨ ជ្រូកព្រៃបានវាយប្រហារមនុស្ស ឬបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន។ នេះបើតាមអ្នកស្រាវជ្រាវ Jin Kun នៅបណ្ឌិត្យសភាព្រៃឈើចិន បាននិយាយថា បញ្ហាធ្ងន់ធ្ងរបំផុតគឺស្ថិតក្នុងខេត្តដូចជា Shaanxi, Sichuan និង Guangdong។ យោងតាមលោក ចំនួនជ្រូកព្រៃកំពុងកើនឡើងយ៉ាងឆាប់រហ័សបែបនេះ គឺដោយសារតែបរិស្ថានប្រសើរឡើង និងកង្វះសត្វមំសាសីធម្មជាតិដូចជាខ្លា និងចចក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiziAy8O4O1cHMVRMyUe7wMYYukhdxG_-YDQKCJvwg-obAgtwj8Z98-ncoWSKZ0xBS6hkm0LWLv5QumMCCAnS747da9m7HPErHAudfYtSR6Id3o38vZVud5mDARtapLqWsaoicpuhpvZ1I01bm-lpebzpzI1Mqv9hpXb9OI0RS3yn3Js_vtZevxHzV5NELI/s4095/image_2024-11-12_10-03-46.png

លោក Jin បានបន្តទៀតថា នៅរដូវស្លឹកឈើជ្រុះ ជ្រូកព្រៃតែងតែដើរចូលដីដំណាំដើម្បីស៊ីស្រូវ ពោត និងផ្លែឈើ ក្នុងគោលបំណងស្វែងរកអាហារ ប៉ុន្តែពួកវាក៏អាចស្វែងរកពង្រីកទីជម្រករបស់ពួកវាផងដែរ។ ទោះជាយ៉ាងណាថ្មីៗនេះអាជ្ញាធរមូលដ្ឋានគឺបានចុះទៅដោះស្រាយបញ្ហានេះរួចហើយ ដោយដាក់ពង្រាយក្រុមអ្នកបរបាញ់ចំនួនពីរក្រុម នៅទីក្រុង Baoji ខេត្ត Shaanxi ដោយបានសម្លាប់ជ្រូកអស់ចំនួន ៨៣០ ក្បាល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMm7y7NINcY38XSoGSlQddKAvsM6oMTOqeBjRw8Z3vdLu_tCAoPlzgF3_69lxe67CpMDa0XzXB4aPmkVJpm6rTU29E74QAI9M-aUk_sX-90Rz2ya6g108y7to2QkWYrxokrwo5U77PqyWd2b5wXqK6OmQePRrjN7iX29_6y6IEC_N3TbeEbAp5UfDPEl5_/s1920/image_2024-11-12_10-03-51.png