ដាណា ភីន កូនស្រីរបស់អ្នកជំនួញ ទ្រី ដាណា បានប្រកាសវិលមកបណ្តាញសង្គមវិញបន្ទាប់ពីប្រលងបាក់ឌុបរួចទទួលបានជោគជ័យដល់កំពូលជាប់និទ្ទេស A ។ ទោះយ៉ាងណា រូបភាពរបស់ ដាណា ភីន បង្ហោះត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនលើកឡើងថាកូនស្រីរបស់លោកស្រី ទ្រី ដាណា ដូចជាមនុស្សប្រុស។
តាមរយៈវីដេអូមួយដែលត្រូវបានចែករំលែកនៅលើបណ្តញសង្គមទិកតុកលោកស្រី ទ្រី ដាណា បាននិយាយថា ក្មេងៗមួយចំនួនតែងតែខម្មិនគាត់( ដាណា ភីន) ដូចជាមនុស្សប្រុស ចំពោះពាក្យសម្តីនេះអ្នកជំនួញរូបនេះថាខ្លួនមិនខ្វល់នោះទេ។ ម្ចាស់ហាងពេជ្រ រូបនេះបន្តទៀតថា កូនរបស់ខ្លួនត្រឹមត្រូវ មិនចេះធ្វើខ្លួនក្នុងមួយថ្ងៃៗចាយអស់តែ៥០០០រៀលទោះជារៀនដល់ណាដល់ណី ទិញរបស់ផ្សេងៗលោកស្រីជាអ្នកទិញឱ្យ។

លោកស្រី ទ្រី ដាណា ថាកូនរបស់ខ្លួនដែលចេះដកលុយនោះទេទោះបីជាហាងពេជ្ររាល់ថ្ងៃ អាចដកលុយប៉ុន្មានក៏បានប៉ុន្តែដកលុយមួយថ្ងៃតែ៥០០០នោះទេ ដោយចង់បានទិញអ្វីត្រូវសុំខ្លួនជាមុនសិន។ អ្នកម្តាយរូបនេះថា ខ្លួនសំណាងដែរត្រង់ចំណុចនេះ។
តាមការបង្ហោះរបស់លោកស្រី ទ្រី ដាណា កន្លងមកបានឱ្យដឹងថា ដាណា ភីន ខិតខំរៀនសូត្រខ្លាំងណាស់ពេលបបួលទៅកម្សាន្តកន្លែងណាតែងតែបដិសេធព្រោះតែជាឆ្នាំប្រលងបាក់ឌុបរហូតលទ្ធផលកូនរបស់ខ្លួនទទួលបាននិទ្ទេសA។ 
ជាមួយនឹងជំនួញលក់ផលិតផលអនឡាញ និងជាម្ចាស់ហាងពេជ្រ ផង លោកស្រី ទ្រី ដាណា ក៏ល្បីខាងការងារសប្បុរសជួយអ្នកខ្វះខាត ដោយផ្តល់ជាថវិកានិងអំណោយផ្សេងៗផងដែរ៕










