ថ្លែងក្នុងឱកាស អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “វិថីតេជោសន្តិភាពឆ្នេរអង្កោល” ស្ថិតនៅតាមបណ្ដោយឆ្នេរអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ណែនាំ និងសង្ឃឹមថា រឿងបាយឆានៅក្នុងខេត្តកែប នឹងមិនកើតមានទៀតនោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖” ខេត្តកែបជាខេត្តមានសក្តានុពលខ្លាំង តែដោយសាររឿងបញ្ហាបាយឆា បានធ្វើឱ្យខេត្តកែបហាក់ត្រូវបានភ្ញៀវទេសចរមើលរំលងមកទស្សនា ដោយខ្លាចត្រូវអជីវករចាក់កររឿតម្លៃ”។
លើសពីនេះទៅទៀត សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ស្នើឱ្យ រដ្ឋបាលខេត្តត្រូវចាត់វិធានការ និងដោះស្រាយភ្លាមៗជូនភ្ញៀវទេសចរ កុំចាំដល់រឿងកើតបាន៥-៦ថ្ងៃហើយទើបទៅដោះស្រាយ វាហួសពេលបាត់ទៅហើយ”។
គួរបញ្ជាក់ផងដែរ ក្នុងរយៈពេល ០៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤កន្លងទៅនេះ ខេត្តកែប ហាក់ទទួលបានរិះគន់ជាខ្លាំងលើតម្លៃម្ហូបថ្លៃហួសហេតុ ដែលបរិមាណម្ហូប និងតម្លៃមិនសមាមាត្រគ្នា ជាពិសេសបាយឆាមួយចាន៦០០០០មុឺនរៀល៕










