Home ព័ត៌មានអន្តរជាតិ អាល្លឺម៉ង់សាកល្បងធ្វើផ្លូវ Runway ផ្សំពីសំបកគ្រាប់ស្វាយចន្ទី

អាល្លឺម៉ង់សាកល្បងធ្វើផ្លូវ Runway ផ្សំពីសំបកគ្រាប់ស្វាយចន្ទី

65
0

ប្រទេសអាល្លឺម៉ង់ ៖ អាកាសយានដ្ឋាន Frankfurt ដ៏ធំបំផុតនៅប្រទេសអាល្លឺម៉ង់ បានសាកល្បងធ្វើផ្លូវ Runway ថ្មីពីវត្ថុធាតុដើមធម្មជាតិផ្សំពីសំបកគ្រាប់ស្វាយចន្ទី និងអះអាងថា វាមានភាពរឹងមាំល្អជាងកៅស៊ូធ្វើផ្លូវធម្មតា រហូតដល់១០ដង ។ បើការសាកល្បងនេះទទួលបានជោគជ័យ អាកាសយានដ្ឋាននឹងធ្វើផ្លូវ Runway ថ្មីពីសំបកគ្រាប់ស្វាយចន្ទីទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGdG47ySNTbdQj7JMkj7MUg6Iyrvmbz-Ta0dQJdiqMTM2GDk4Z_3Xq6bBB4bfpLZTtM5gJxkm5r4wuOkV5nN6Y4DqJ1Hr7KU7m5QgaRDQNh8TCuuZnxkKKhsSyE8e8a2ut2xwcDrigBWlHeRaZAgDI-kB0c_zOIW_ryzlFeSdO3RL-0Ogb-9wJyZ_lJw0M/s1024/image_2024-11-11_08-35-20%20(2).png

ជាទូទៅ កៅស៊ូសម្រាប់ធ្វើផ្លូវត្រូវបានផលិតឡើងពីកំទេចថ្ម, គ្រួស និងខ្សាច់ ផ្សំជាមួយសារធាតុ Bitumen ពណ៌ខ្មៅ ដែលបានមកពីការកែច្នៃប្រេងឆៅ ។ នៅក្នុងសារធាតុ Bitumen មានភាគល្អិតរឹងដូចម្សៅ Asphaltenes និង Maltenes មានសភាពរាវ ដែលជួយឱ្យសារធាតុ Bitumen អាចបត់បែនបាន និងជាប់ជាមួយសារធាតុផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRNThbc_rV7qgc1zeUvdPvJCg6-0YfsUqUC2poaMwCeYhStX2MqVSZ_CO6IYuPdGtZiAksUkCLLl664Zp6eLAfPk9omx9oa7MkMY5RSq3T7XBZ3cCsLMjE2xwDNBAOPXBbCcg-Juv3myBouMUPVljuxtoHhcH3Zx24wTk4Ukwki6GZtCzdf1b5MewBufzA/s1200/image_2024-11-11_08-35-21.png

ក្រុមហ៊ុនអាល្លឺម៉ង់ឈ្មោះ B2 SQUARE បានបង្កើតការច្នៃប្រឌិតមួយហៅថា BioBitumen តាមរយៈវិធីថ្មី ដែលអាចបំបែកសារធាតុ Asphaltenes និង Maltenes ឱ្យចេញពីគ្នា ។ បន្ទាប់មក ក្រុមហ៊ុនក៏យកសារធាតុផ្សេងមកផ្សំជំនួសវិញ ដូចជា ៖ សំបកគ្រាប់ស្វាយចន្ទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-Dx5qRG09WMt3_0rL8BHv6GaQeXnEFm5S6_Qqu1sOLMd-tkr9wua4Z3CeHAPdNSrXTcm-M6ZnQDh1Hot6t6RMq0FEfRVoz2wSpbaNc482HBCu1_eiAXV3UogworgMTQDb_A_KNYFSBrKvFCrvNZlyxZd8-a2DEuXCJuOr7gWqYvTrSasiigMZeAURXlvp/s600/photo_2024-11-09_15-33-14.jpg

ការជ្រើសយកសំបកគ្រាប់ស្វាយចន្ទីសម្រាប់ធ្វើផ្លូវ Runway នេះ ដោយសារវាមានភាពធន់ និងអាចកាត់បន្ថយបរិមាណកាបូនឌីអុកស៊ីត ។ ពេលដើមស្វាយចន្ទីលូតលាស់ វានឹងស្រូបយកកាបូនឌីអុកស៊ីត ហើយសំបកគ្រាប់ស្វាយចន្ទីបានរក្សាទុកកាបូនឌីអុកស៊ីត ប៉ុន្តែកាបូនឌីអុកស៊ីតនឹងត្រូវបន្សាបដោយបច្ចេកទេសពិសេសរបស់ក្រុមហ៊ុន មុនពេលយកវាទៅធ្វើគ្រឿងផ្សំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh4f4jcg-WIrPSccoIE_Fe-7ss9OY2q54HMezlzIhTK86-Imy3zMQpXfcdTSybwftEQtumBBFYE__saICQF2ypO7Atf8P4QLdiWhrwHmWP_KJzjpZumHGixT7uB33kC0LfKEPoRbXMfP12FSKKsjDZ0hmUgTxPpxbZrxWiukcv4aGNyqs1K3pNop_DU3Ir/s1280/photo_2024-11-09_15-33-16.jpg

នាយកគម្រោងសេវាកម្មអាកាសយានដ្ឋាន Frankfurt និយាយថា ផ្លូវ Runway ថ្មីក្នុងអាកាសយានដ្ឋាន នឹងរឹងមាំជាងផ្លូវ Runway ទូទៅ រហូតដល់១០ដង ។ បច្ចុប្បន្ន អាកាសយានដ្ឋានបានសាកល្បងធ្វើផ្លូវ Runway ប្រវែង២០០ម៉ែត្រ គឺផ្នែកម្ខាងនៃផ្លូវក្រាលដោយកៅស៊ូផ្សំពីសំបកគ្រាប់ស្វាយចន្ទី និងផ្នែកម្ខាងទៀតក្រាលដោយកៅស៊ូធម្មតា ដើម្បីប្រៀបធៀបគុណភាពកៅស៊ូទាំង២ប្រភេទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtK6ziHnmAslPdSv5azBxZ_-EfxcE_W5T24pfVQQG8BYae1PWPtUORS2TZO8msK8hAGaw3KPd6wVvzTmuCfmrNQuWuXSGmA77aJNLQIE2po450E8RP6mPyGunQ90Jvo7DCkVzHyRmeR7jtk_EShFK7c8vJJn6XVZu7rtLFBJ850Jhn-nrTD17s1R6cdqYw/s600/photo_2024-11-09_15-33-14%20(2).jpg

បើការសាកល្បងនេះទទួលបានជោគជ័យ អាកាសយានដ្ឋាន Frankfurt នឹងធ្វើផ្លូវ Runway ពីកៅស៊ូផ្សំពីសំបកគ្រាប់ស្វាយចន្ទីទាំងអស់ ។ អាកាសយានដ្ឋានបានកំណត់គោលដៅបំភាយកាបូនឌីអុកស៊ីតស្មើសូន្យ នៅឆ្នាំ២០៤៥ ៕