ថ្មីៗនេះមានការជជែកវែកញែកយ៉ាងច្រើនបន្ទាប់ពីរឿងរ៉ាវស្នេហារបស់ ស៊ាន ធារី និង ប៊ុក ផាក ផ្ទុះឡើងវិញដោយខាងស្រីចោទថាខាងប្រុសបានដាក់ស្នេហ៍ខ្លួន។ ស្របពេលល្បីល្បាញរឿងដាក់ស្នេហ៍នេះអ្នកនាង ដេននី ក្វាន់ ម្តាយរបស់ ល្អហួស បាននិយាយថាសម័យនេះហើយទៅជឿរឿងដាក់ស្នេហ៍អី មកពីការស្រលាញ់ងប់ងល់ខ្លួនឯងទេ។ ទោះយ៉ាងណា ដេននី ក្វាន់ ថានាងមិនបានថាឱ្យអ្នកណានោះទេ។
ល្ងាចថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០២៤ អ្នកនាង ដេននី ក្វាន់ បានបង្ហោះប្រយោគមួយថា «សម័យនេះហើយទៅជឿរឿងដាក់ស្នេហ៍អី មកពីខ្លួនឯងស្រលាញ់គេ ងប់ងល់ពេក បើដាក់ស្នេហ៍បានមែន ខ្ញុំដាក់Crush ខ្ញុំយូរហើយ អត់ឱ្យរួចខ្លួនទេ»។

ជាមួយនឹងការលើកឡើងរបស់អ្នកនាង ដេននី ក្វាន់ គឺស្របពេលផ្ទុះភាពចម្រូងចម្រាសរបស់អ្នកជំនួយអនឡាញ ស៊ាន ធារី និងបុគ្គល ប៊ុក ផាក បានបកអាក្រាតពីបុគ្គលជោគជ័យនេះជាមនុស្សមានតែសំបកខ្លួនគ្មានអ្វីក្រៅពីតោងស្រីស៊ី ខណៈ ស៊ាន ធារី បានចោទប្រកាន់ ប៊ុក ផាក ថានាងត្រូវស្នេហ៍។
ទោះយ៉ាងណា ការលើកឡើងរបស់អ្នកនាង ដេននី ក្វាន់ ត្រូវបានគណនីមួយ ថាបើមិនជឿកុំប្រមាថ រឿងដាក់ស្នេហ៍ជារឿងពិត ជីវិតគេកំពុងតែមានបញ្ហា កុំឱ្យ ដេននី ក្វាន់បង្ហោះ និយាយប៉ះពាល់គេអី។ ម្តាយរបស់ ល្អហួស បានចូលទៅតបផាំងៗថារូបនាងអត់បានថាឱ្យអ្នកណានោះទេហើយប៉ះពាល់អីនឹងការផុសរបស់នាង៕










