ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គឺជាខួបលើកទី៧១ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ដែលកម្ពុជាទទួលបានឯករាជ្យពេញលេញពីអាណានិគមនិយមបារាំង។.png)
ការប្រារព្ធពិធីបុណ្យឯករាជ្យជាតិនេះ ធ្វើឡើងដើម្បីរំលឹកដល់ព្រះរាជបេសកកម្មរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយ និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដពីបារាំង។
ដោយឡែកចំពោះវិមានឯករាជ្យវិញ ត្រូវបានសាងសង់ឡើងក្រោយពីកម្ពុជាទាមទារឯករាជ្យបានទាំងស្រុង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
វិមានឯករាជ្យត្រូវបានសាងសង់រួចជាស្ថាពរ និងសម្ពាធដាក់ឱ្យប្រើប្រាស់ នៅឆ្នាំ១៩៥៨ ក្នុងរាជ្យព្រះបាទ នរោត្តម សុរាម្រិត ក្រោមស្នាដៃស្ថាបត្យករខ្មែរដ៏ល្បីល្បាញ លោក វណ្ណ មូលីវណ្ណ។
ជារៀងរាល់ឆ្នាំ កម្ពុជាតែងប្រារព្ធពិធីបុណ្យឯករាជ្យជាតិ នៅវិមានឯករាជ្យ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ព្រះមហាក្សត្រខ្មែរ ដើម្បីជាគោរពវិញ្ញាណក្ខ័ន្ធអ្នកស្លាប់ ក្នុងបុព្វហេតុជាតិ និងដើម្បីប្រារព្ធនូវសេរីភាព និងឯករាជ្យរួចពីការគ្រប់គ្រងរបស់បរទេស៕










