Home ព័ត៌មានអន្តរជាតិ មុខរបររាំជូនពរក្នុងពិធីខួបកំណើត និងកម្មវិធីផ្សេងៗកំពុងពេញនិយមខ្លាំងនៅអាហ្វ្រិក

មុខរបររាំជូនពរក្នុងពិធីខួបកំណើត និងកម្មវិធីផ្សេងៗកំពុងពេញនិយមខ្លាំងនៅអាហ្វ្រិក

30
0

វីដេអូយុវជនអាហ្វ្រិកមួយក្រុមមានសាច់ដុំធំៗនាំគ្នាច្រៀងផង និងរាំផង ត្រូវបានអ្នកលេងបណ្តាញសង្គមបរទេសចែកចាយយ៉ាងច្រើន ពីព្រោះយុវជនទាំងនេះពុំបានរាំសម្រាប់ថតបទចម្រៀងលក់ទេ ប៉ុន្តែពួកគេរាំដើម្បីអបអរសាទរ និងជូនពរក្នុងពិធីខួបកំណើត និងកម្មវិធីផ្សេងៗ ។ ម្ចាស់ខួបកំណើតដែលចង់បង្កើតបរិយាកាសឱ្យកាន់តែសប្បាយរីករាយ គឺអាចជួលពួកគេមករាំបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUhKg5Fsyew2tovwSZm9oulMyMI9T33CpD1uUuVWL3LP97Ti3wLC1REYonn_8H4Vx7fM4o1YWGimp0fhG0WjV91tG2mIgoCuVULz4mNpGMzKvNDd-JgB18GztZdBTqa6fsIt4-QEQwalGpc68KEQ7pWd4M91ozyGMv_97wbRz4ZL7en0O81li9X_KbsjrM/s1080/photo_2024-11-08_14-09-04.jpg

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅទ្វីបអាហ្វ្រិកមានមុខរបររាំជូនពរក្នុងពិធីខួបកំណើត និងកាន់តែពេញនិយមខ្លាំងឡើងនាពេលបច្ចុប្បន្ន ។ ក្រៅពីការរាំជូនពរពិធីខួបកំណើត ក៏មានមុខរបររាំក្នុងថ្ងៃក្តីស្រឡាញ់ (Valentine’s Day), រាំជូនពរឆ្នាំថ្មី ឬពេលសារភាពសុំស្រឡាញ់នារីណាម្នាក់ គឺអាចទាក់ទងពួកគេមករាំ-ច្រៀងបាន ។ លើសពីនេះ បើអតិថិជនចង់ផ្តាច់ទំនាក់ទំនងពីសង្សាររបស់ខ្លួន ក៏អាចទាក់ទងក្រុមរាំបានដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigkputFsyWySe0en0wMwgtnQhrsrskZ4XjtQOUuyl4-qb4_SRCslp9jACLuSmVi8r8P_mqHwWxUzhGz8ehQlo-KsF79A52F7BoorPFw5gyzyIrYJ2kGLMVY9KudbX9KuZPHyOMS7cMAiOg5bq7_PFjp0kDysuTBBH3CjbLfFW3Sb8mnE6yz9nIS5K1ZVeY/s1080/photo_2024-11-08_14-09-05.jpg

អតិថិជនអាចទំនាក់ទំនងក្រុមរាំជាច្រើនក្រុមតាមរយៈគេហទំព័រ ហើយអាចជ្រើសរើសប្រភេទរាំយ៉ាងច្រើនខុសៗគ្នា ដូចជា ៖
-រាំបែបប្រដាល់ (Africa Boxing Team)
-រាំស្លៀកខោផ្កា និងពាក់ខ្សែកធំៗ (Africa Gold Warrior)
-រាំស្លៀកខោពណ៌ទឹកក្រូច (Afica Sunnyboy)
-រាំស្លៀកខោពណ៌ស និងពាក់វ៉ែនតា (Afica White Tiger)
-រាំស្លៀកខោពណ៌ផ្កាឈូក ដែលអ្នករាំមានសាច់ដុំធំៗ (Pink Panther) និង
-រាំស្លៀកខោពណ៌លឿង (Yellow Bee) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDIGld-TBmWTl4L983EmDsTiSPKGEX0aPf1GclllU8sxQiHGtUfUQYReI5Feh6SrWWiE7TkgHzuYdyQ7ZYD4d41Ussn2InHceXUemMvbnJ8qqkA8Rye5qS60LnCpC0MIxatymyu3FGSwVbTDv-Msld7VGyVb7BloGfnCj64VrdejfpJ9rp9cCzqGPYei1d/s1280/photo_2024-11-08_14-09-06.jpg

លើសពីនេះ ក៏មានក្រុមរាំ-ច្រៀងជាយុវតីផងដែរ ហើយពួកនាងនឹងទៅរាំតាមកម្មវិធីនានាដែលត្រូវការបង្កើនបរិយាកាសឱ្យកាន់តែអធិកអធមថែមទៀត ។ អតិថិជនអាចជ្រើសរើសឱ្យពួកនាងរាំស្ទាយខុសៗគ្នាបានតាមតម្រូវការ ដូចជា ៖ រាំបែបហាត់ប្រាណ និងរាំស្លៀកខ្លី ជាដើម ។ រីឯតម្លៃរាំវិញសមរម្យ គឺចាប់ពី២៧ដុល្លារ ទៅ៣០ដុល្លារអាមេរិកប៉ុណ្ណោះក្នុង១លើក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYN8gLV_ODMyb1ZjiTJyqrj5c0eSfccAC9ds8dxZio_4uYGtChr2GFwl-t8wyP_rWzjx9kjQSUXvH2eKW52Gbo1aXT2-9msAFj6JvOph0g1oRfx4k7fo6j7FyvojOJFbzAJF2AJIO7URj55ncgXp1syGBxf2qlkT6yGOr5MGfOEBfLrxQCpOG1GLdJzv2E/s1275/photo_2024-11-08_14-09-08.jpg

ការរាំជូនពរក្នុងកម្មវិធីផ្សេងៗកាន់តែទទួលបានការគាំទ្រខ្លាំងឡើងពីអតិថិជនៅអាហ្វ្រិក ទើបមុខរបររាំនេះបានកើនឡើងកាន់តែច្រើនជាងមុន មានទាំងក្រុមយុវជន និងយុវតី ហើយពួកគេក៏ទទួលអតិថិជននៅក្រៅប្រទេសផងដែរ ។ យុវជនម្នាក់និយាយថា ខ្លួនស្ម័គ្រចិត្តចូលរួមក្នុងក្រុមរាំតាមកម្មវិធីផ្សេងៗដើម្បីរកប្រាក់បន្ថែមទៀតជួយផ្គត់ផ្គង់គ្រួសារ ខណៈយុវជនខ្លះទៀតយកការរាំជាមុខរបរបន្ថែម ក្រៅពីការបំពេញការងារ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF7ayGXFj9qamzZVpBp9oXeABmA3MRPkwe5RJgesQ2Z8l7I-qkT3uR_r7Cn_hUOVvXFhuYLgo6c2ycShbZotg21bYtFshpwHT574Kh6MtSjVAIw5zt-sHSEFLporcI46C3DKS81TiESI2A_QKl1HUDtHExI5i5qziUABB1gAp3Jv7yInGDlxx6dwOhsdFz/s1280/photo_2024-11-08_14-09-09.jpg