ប្រាសាទ ដាវីន បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៤ បាននាំកម្ពុជាយកឈ្នះជាមួយនឹងបេក្ខភាព១៩អ្នកផ្សេងទៀតពីការឈ្នះ Best Make Up ក្នុងកម្មវិធី Miss Universe ដោយនាងនឹងទទួលឈុត Make Up ដែលមានតម្លៃរហូតដល់ទៅ៣០០០ដុល្លារពី Brand កម្មវិធីនេះផ្ទាល់។ គួរឱ្យដឹងតួលេខសរុបបេក្ខភាពដែលចូលរួមប្រកួត Miss Universe នេះគឺមានរហូតដល់១៣០ប្រទេសឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOO31fQwEnxUKvrXyZX0_KbwOpYl4jNf32HrKViIS56PzpKIkwGvHXKclRaxmxgHuJcwZZg3zhCvx7YaAlBj6ka26EWC-JD_xBVyMh4-R0qTAxUmhmpmBLPZbtWzRKlhCt2TTteSMJjKNKehOypAGcFuQlapCOa5wcVmvp5Bb-d_CgMRjNC9X4uQWwSAOI/s2048/image_2024-11-07_13-44-22%20(2).png

អ្នកគាំទ្រកម្ពុជាបានបង្ហាញអារម្មណ៍សប្បាយចិត្តនិងបានចែករំលែកជាច្រើនពីការឈ្នះរបស់ ប្រាសាទ ដាវីន បេក្ខភាពតំណាងប្រទេសកម្ពុជានៅលើឆាក Miss Universe ដែលជាប់ក្នុងបញ្ជីTOP20 Best Make Up ក្នុងកម្មវិធី Miss Universe ។ នេះជាដំណឹងល្អរបស់កម្ពុជាខណៈ ប្រាសាទ ដាវីន គឺទទួលបានការចាប់អន្តរជាតិជាច្រើនបណ្តា fan page ជាច្រើនសុទ្ធតែព្យាករណ៍ថាបេក្ខភាពតំណាងកម្ពុជាឆ្នាំនេះនឹងចូល TOP នៃការប្រកួត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhonLx2ENexP23d02jnBzChiwOKlfcMdzBft0Ux0okKgSMqOx6RUajJNOUoR0FS88xytXmce273fYqi5vULtQqG9fVKd3otq0kEudlh3ayUArMMVWmKA5fdsTFvA9NCGUgprTarzQ8eru1EbN922SL4gh0pn0sDuYXIRWiG8iGgY6nNhma8NswoigO_VXgp/s1067/image_2024-11-07_13-44-25.png
ចំពោះការឈ្នះ Best Make Up តាមការចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រាសាទ ដាវីន នឹងទទួលបានឈុត Make Up ដែលមានតម្លៃរហូតដល់៣០០០ដុល្លារឯណោះពិតជាមិនធម្មតានោះទេ។ មិនត្រឹមតែរឿងនេះទេ Miss Universe Cambodia 2024 ទទួលបានការសរសើរជាច្រើនពីការស្ទះស្ទារទៅជួយបវរកញ្ញាចក្រវាលអូស្រា្តលី មានបញ្ហាសុខភាព។ គួរបញ្ជាក់ថា ND Miss Universe Cambodia 2024 ក៏បានទៅលើកទឹកចិត្ត ប្រាសាទ ដាវីន ដោយផ្ទាល់នៅប្រទេសម៉ិកស៊ិកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8SZ7C8rr70A9JqDWZgGMmTsH3MTDf27bsiiLE6I5-jiqFGoDqQrKKm_FW1R2NqzAZpDNmJtzIk_AzGwaTPFHWYoHXJfyUBIqqr-4_oMWhQSx7cKi0KvUd-Atq0_JIqFFXAs5LE7GKEEMwnyyNHbJim5qd0dhqn5v7bqxP51aa7aEKkBKdC0oPuQ5vh8vy/s2048/image_2024-11-07_13-44-28.png

ថ្ងៃផ្តាច់ព្រ័ត្រ Miss Universe 2024 លើកទី៧៣នេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ កម្ពុជាមិនទាន់អាចបំបែកប្រវត្តិសាស្រ្តចូល TOP នៅក្នុងកម្មវិធីប្រកួតសម្រស់នេះបាននៅឡើយទេចាប់តាំងពីប្រកួតនៅឆ្នាំ២០១៧មក។ បេក្ខភាពដែលតំណាងកម្ពុជាចូលរួមប្រកួតកម្មវិធីសម្រស់នេះកន្លងមកមានដូចជា ប៊ី សុធារី , រឿន ណាត , សំណាង អេលីណា , រ៉េត សារីតា, ងិន ម៉ារ៉ាឌី, ហង្ស ម៉ានីតា ,ចន សុទីម៉ា ខណៈប្រាសាទ ដាវីន គឺជាស្រ្តីដែលជាម្តាយដំបូងគេចូលប្រកួត Miss Universe និងមានការព្យាករណ៍ជាច្រើនថានឹងបើកទ្វារកម្ពុជាចូលTOP៕