ស្របពេលអ្នកក្នុងចង្កោមសិល្បៈសម្រេចចិត្តរៀបការជាបន្តបន្ទាប់ ជាពិសេសមិត្តភក្តិស្នាលក៏ចូលរោងការច្រើនតារាចម្រៀង ជី ដេវីត ថាឆ្នាំក្រោយនឹងរៀបការឱ្យផ្អើលកម្ពុជា។ ការបង្ហើបដូចនេះបន្ទាប់ពី ទេព បូព្រឹក្ស ត្អូញត្អែរដាក់ ជី ដេវីត មិនទាន់សុំខ្លួនរៀបការប្រយ័ត្ននាងជាអ្នកសុំវិញ។ លើសពីនេះ ទេព បូព្រឹក្ស បង្ហាញទៀតថាគម្រោងគឺរៀបចំរួចហើយ ហើយចំណុចពិសេសដែលមិនអាចខ្វះបានក្នុងការចូលរួមគឺហ្វេន។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHwa38PHmSUlNy_6UZS6Heo2PHqGnc4yA8SOhLpGTsSq5-xTnjM_nvlvVtSKlUWF9z7e5fiip7-oT3yR5HufIOTuo_GN6IUtI5noC5QCa9wE61bIeMG5fPojp-YowwhTs2NoLLO1vQa-2XrbOFnCgvaErQsHkkW3mPss_EQUwPsRY-MWok6uSWr5VGiheW/s2048/image_2024-11-08_10-53-17.png
កាលពីល្ងាចថ្ងៃទី៧ វិច្ឆិកា តារាចម្រៀងល្បីឈ្មោះ ទេព បូព្រឹក្ស បានបង្ហោះរូបភាព ៤សន្លឹកដោយបានដាក់ខ្លឹមសារថា « ប៉ា Albert ហា គ្នាសុំសួរឯងមួយណាគេរៀបការអស់ហើយ ចុះកាលសុំអូនរៀបការ តែយូរពេកប្រយ័ត្នអូនសុំវិញណា»។ ឃើញម្តាយរបស់កូនប្រុសខ្លួនបង្ហើរយ៉ាងដូច្នេះ ជី ដេវីត បានចូលទៅខម្មិនថា «ឆ្នាំក្រោយការឱ្យផ្អើលកម្ពុជា » ។ នេះមិនមែនជាលើកទី១ នោះទេដែល ទេព បូព្រឹក្ស និយាយពីរឿងរៀបការរបស់ខ្លួន ប៉ុន្តែពេលវេលាមិនទាន់មកដល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvGQUxCZ-BcvwqM0VwsECU_yKgyuncWTwtfR_0DjTaYXxwt-uc4R1ku1Gm6t4upT_KgEvonyPZjdxEEhj5Mibbw592JShky_p25QefpOhGID83GCa-BzecRmXR1p43RGEsroXih7e518SpLyNyWNmXe6HTMtuWLaG7l5GQzEBPPMxNNiInrQPzKZUJyXzB/s2048/image_2024-11-08_10-53-24.png

ជាមួយការបង្ហាញយ៉ាងដូច្នេះដែលទំនងនឹងអាចរៀបពិធីមង្គលការក្នុងឆ្នាំ២០២៥ ទេព បូព្រឹក្ស ក៏បានបង្ហាញទៀតថាការរៀបការរបស់អ្នកទាំងពីរមិនអាចខ្វះហ្វេនបាន។ «ចាសមានគំរោងហើយៗខ្វះអីខ្វះបានតែថ្ងៃការខ្ញុំមិនអាចខ្វះហ្វេនបានទេ តែហ្វេនអត់ទៅខឹងវិញ ឈប់និយាយរកទាំងអស់គ្នាម៉ង ហើយគ្មានជាការលួងអីទាំងអស់»។ ទេព បូព្រឹក្ស បានបង្ហោះយ៉ាងដូច្នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZfRaZIBllo_bSdWAELkxm_eCTnou_C_X5l6Yfbk1AnWvf5RGXCMaFIbKcTI768aCYeCAt7iHEgLgA2Ugz4A7AalyPeNpyVAWDV7Pr9GeoIU9Rk5SLZWpBnKOcbEjp1XusoI5QenVep07H6zlq5D1HOZlBtJu6oW8gkHlAX8idhwIxndK_ZGvKoU4AWKP0/s2048/image_2024-11-08_10-53-26.png

គេចាំបានថាកាលពីខែសីហា កន្លងមកនេះ ទេព បូព្រឹក្ស បានចូលរួមផ្តល់បទសម្ភាសន៍ក៏បាននិយាយពីជីវិតឯកជនជាមួយ ជី ដេវីត ពីរឿងរៀបការដូចគ្នាថាអ្នកទាំងពីរមានគម្រោងគ្រាន់តែពេលវេលាមកទាន់មកដល់។ ទេព បូព្រឹក្ស បាននិយាយថា ជី ដេវីត រកតែរៀបការរហូតប៉ុន្តែដោយសារតែរវល់ច្រើន ការងារច្រើន ទើបមិនទាន់បានរៀបចំហើយ ជី ដេវីត ចាំតែសម្រេចលើខ្លួនប៉ុន្តែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim7q42MIVSKRdRsj7jPAkfLUBboPirVbOdPB3AhuYvA_jRTGquzjNJ3LYXjT6Ic8HaeWpmlLJMAwnwwmoBfu82omIgAa0zvj4OJBKEgeulrRuTb_gQeiEvz5H0D8hZRK1zTUxFszKksF5PcjcwgokVyPx-5CBW1b9hrPrWSbF9OUt2SMJ_y6bf9SQ71D7h/s2048/image_2024-11-08_10-53-28.png

អ្នកនាង ទេព បូព្រឹក្ស ក៏បានបង្ហាញដែរថាជីវិតឯកជនរបស់អ្នកទាំងពីរពេលខ្លះនាងមិនចង់បង្ហាញនោះទេ ដោយបានទម្លាយថាអ្នកទាំងពីរធ្លាប់សែនព្រេនជាមួយគ្នា ចុះអេតាស៊ីវិលជាមួយគ្នាហើយ។ គួរបញ្ជាក់ថា បច្ចុប្បន្នជី ដេវីត និង ទេព បូព្រឹក្ស មានកូនប្រុសដ៏គួរឱ្យស្រលាញ់ម្នាក់ដែលបានកើតកាលពីខែកុម្ភៈ ឆ្នាំ២០២៣៕