គ្រួសារនីមួយៗមានទម្លាប់ហាលសម្លៀកបំពាក់ខុសគ្នា ហើយពួកគេតែងតែអះអាងពីគុណសម្បត្តិរៀងៗខ្លួន ។ រីឯការហាលសម្លៀកបំពាក់របស់ពលរដ្ឋនៅអឺរ៉ុបវិញ កាន់តែខុសប្លែកពីពលរដ្ឋអាស៊ីថែមទៀត ។
តើធ្លាប់ឆ្ងល់អត់ ហេតុអ្វីពលរដ្ឋនៅបណ្តាប្រទេសអឺរ៉ុបនិយមហាលសម្លៀកបំពាក់បញ្ច្រាស ខុសពីពលរដ្ឋនៅអាស៊ី? ពួកគេអះអាងថា ការហាលសម្លៀកបំពាក់បែបនេះមានប្រយោជន៍ច្រើនណាស់ ជាពិសេស ពេលគ្មានពន្លឺថ្ងៃគ្រប់គ្រាន់ ឬពេលប្រញាប់ ។.png)
ជាទូទៅ យើងតែងតែយកសម្លៀកបំពាក់មកខោលថ្ងៃក្រោយពីបានបោកគក់រួច ហើយពេលអាកាសធាតុសើម ឬមេឃពុំបើកថ្ងៃ ការហាលសម្លៀកបំពាក់ឱ្យស្ងួតឆាប់រហ័សបំផុតកាន់តែមានសារៈសំខាន់ថែមទៀត ។ គ្រួសារណាគ្មានម៉ាស៊ីនសម្ងួតសម្លៀកបំពាក់ តែងតែជួបបញ្ហាសម្លៀកបំពាក់មានក្លិនស្អុយ ។
ហេតុនេះ ពលរដ្ឋរស់នៅប្រទេសអឺរ៉ុបជាច្រើនចាប់ផ្តើមរកវិធីដោះស្រាយបញ្ហាខាងលើ ហើយវិធីមួយដែលពួកគេនិយមអនុវត្តច្រើនបំផុត គឺហាលសម្លៀកបំពាក់បញ្ច្រាស (ជាការហាលដាក់កអាវ ឬចង្កេះខោចុះក្រោម) ពីព្រោះវាជាវិធីងាយស្រួល និងពុំចាំបាច់ចំណាយប្រាក់ ។.png)
តាមធម្មតា យើងមានទម្លាប់ហាលសម្លៀកបំពាក់ដោយប្រើប្រាស់ទំពក់ក្នុងលក្ខណៈដូចគ្នានឹងការស្លៀកពាក់ដែរ គឺដាក់កអាវ ឬចង្កេះខោឡើងលើ ប៉ុន្តែពលរដ្ឋអឺរ៉ុបបានធ្វើផ្ទុយពីនេះ ។ ពួកគេនិយមហាលសម្លៀកបំពាក់បញ្ច្រាស ដោយកៀបសម្លៀកបំពាក់ជាមួយខ្សែ ឬដែកសម្រាប់ហាល ។ វិធីនេះជួយឱ្យសម្លៀកបំពាក់ឆាប់ស្ងួតក្អ និងស្ងួតគ្រប់កន្លែង ។
សម្លៀកបំពាក់ក្រាស់ៗ ដូចជា ៖ ខោខូវប៊យ, ខោជើងវែង និងអាវយឺតដៃវែង តែងតែងចំណាយពេលហាលយូរជាងសម្លៀកបំពាក់ស្តើងៗ ហើយបើគ្មានកំដៅថ្ងៃ ការហាលសម្លៀកបំពាក់ក្រាស់នឹងចំណាយពេលយូរថែមទៀត ។ ការហាលសម្លៀកបំពាក់ឱ្យស្ងួតលឿនបំផុត ពុំគួរហាលដោយទំពក់ធម្មតាទេ គួរតែប្រើប្រាស់ដង្កៀបកៀបជើងខោ ឬជើងសំពត់ដាក់ទៅផ្នែកខាងលើ ។ វិធីនេះជួយឱ្យសម្លៀកបំពាក់រក្សារូបរាងស្អាតដដែល, មានទម្ងន់សមតុល្យ និងពុំប៉ើងតាមខ្យល់បក់ ៕










