ស៊ាន ធារី ដែលមហាជនស្គាល់ថាជាគូស្នេហ៍របស់បុគ្គលល្បីឈ្មោះលើបណ្តាញសង្គម ប៊ុន ផាក បានទម្លាយពីភាពស្អុយរលួយរបស់បុគ្គលនេះថាមានតែសំបកខ្លួនហើយគ្មានអ្វីក្រៅតែពីតោងមនុស្សស្រី។ ស៊ាន ធារី បានទម្លាយរឿងនេះដើម្បីផ្តាំផ្ញើទៅកាន់មនុស្សស្រីដទៃទៀតកុំឱ្យចាញ់បោកបុគ្គលជោគជ័យនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4SD9phR_g4sDIcXe_ENxCMji18sXoDyS6K4H2lT4gsXydn2IE8pLq5n89NbTsZ9Mcs5JfkhzjsR2nX9qqLjCallUaQlrV8ZIJaOygVpj4CJc8071jqdQKdkIrnMamcbLbrNnccnjzMdU9ysGf5mnxmCsxDVTQvjKVXTm5neK1AS57dAvKz62BXCXS5968/s1800/image_2024-11-07_09-09-16.png

ស្ងប់ស្ងាត់មួយរយៈធំស្រាប់តែលោក ប៊ុក ផាក ដែលតែងតែចែករំលែកទ្រឹស្តីនៅលើបណ្តាញសង្គមនិងអ្នកនាង ស៊ាន ធារី ជាអ្នកជំនួយបានធ្វើឱ្យរំជួលពេញបណ្តាញសង្គមសាជាថ្មីបន្ទាប់ពីខាងស្រីទម្លាយអស់គ្មានសល់ ចំណែកឯខាងប្រុសក៏មានគូស្នេហ៍ថ្មីថែមទាំងជាអ្នកនៅក្នុងរង្វង់សិល្បៈ ប្រម៉ូតផលិតផលទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzMInoOe-sYBd-QVSBBimjw_MCrB1wWWS-wGO8hMNpl-m9liP6av6vn3czEc1cMs9gvc-_A1VhBPlvd59oMaO51XM2mqtENBKte8WFlIJIGlq0UKN6nBn7p9qIWs6bZtzd_ixFvEpcixzZufbMQjRVk2wB0e_U9HMqkUzBUzb5cYgGEwf2TVMT52pmV4Jl/s2048/image_2024-11-07_09-09-19.png

ស៊ាន ធារី បានបង្ហោះនៅលើគណនីរកស៊ីរបស់ខ្លួនកាលពីថ្ងៃទី៦ ថា«យុគ9 សុំបកអាក្រាតមនុស្សប្រុសមុខលុយថោកទាបម្នាក់នេះបន្តិច ស្គាល់គេមិនបានប៉ុន្មានបោកបានទូរស័ព្ទគេមួយបាត់ហើយ ខ្ញុំវិញប៉ុន្មានខែដំបូងទេអស់ ៨ម៉ឺនដុល្លារជាងហើយ មិនទាន់រាប់ចំណាយតូចៗផ្សេងទៀតរយៈពេល៣ឆ្នាំនេះផង ថាមិនចង់ផុសទេព្រោះអាណិតម្តាយ ម៉ែគេម៉ែយើង តែមិនចង់ឃើញមនុស្សស្រីរងគ្រោះបន្តបន្ទាប់ដូចខ្ញុំទៀតទេ ចាត់ទុកថាធ្វើយកតែបុណ្យចុះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbmJ1n9TZkBL1MTtLSKU8ZRvtL3DKk2BNqTje6aat-zefqKmKpT-2uA-zVZkvnmqM0zg8JOOLCwIFx5xj1dqqaRbR-pQsn2rwGtE6nj8pR9q7ffShROeABR_IMahv1je5Nw0ae-FOkRf0BSFdZe0JSO-440_iHZ3aoYAUI1B_Zz_YBp0KMReXF1Exb2a81/s960/image_2024-11-07_09-04-57.png

ស៊ាន ធារី លើកឡើងទៀតថា «បើស្រីៗណាបានឃើញហើយសូមជៀសឱ្យឆ្ងាយបើមិនចង់អស់លុយហើយត្រូវគេដាក់ស្នេហ៍ ហេងហើយឯងមិនចាញ់បោកទៅចុះអេតាស៊ីវិល ខ្លួនកើតមកមានចំនេះដឹងមិនព្រមយកទៅប្រើប្រាស់ក្នុងផ្លូវល្អទេ ដើរតែបោកស្រីៗ ទ្រ្តឹស្តីវិញរាប់មិនអស់ តែការអនុវត្តន៍វិញស្មើរសូន្យ បើរឿងសម្តែងវិញលេខមួយ ចាំទំនេរនិយាយប្រាប់បន្ថែមទៀត ..»។ ស៊ាន ធារី បានបកអាក្រាត ប៊ុន ផាក ទៀតថា ជាមនុស្សចង់មានផ្លូវកាត់មិនចេះរកស៊ី តែបង្រៀនគេធ្វើអាជីវកម្ម មិនមានអ្វីទាំងអស់ផ្ទះជួលគេថាផ្ទះខ្លួននៅវីឡា ដើរបោកតែស្រីៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu2JgovUKtSKhBXdgQyFwvi068wzfPNu0LslvLeKt5AaS42zmiYT2lWSVsUfPeOuwDzhVY04YlOuk1xfSeoaXaPTn3acRHOttYZ01YQiuGzGCGrrRwIiq0n5xtTCjEtC7NcWeiDDF0Qq6QWAnw4sUmgLUqwFqWhZk0KaFzs2vLx_lUyJIHWFgRyg_zSzuc/s721/image_2024-11-07_09-04-54.png

ការចោទប្រកាន់នេះងាកទៅកាន់ ប៊ុន ផាក វិញបានទម្លាយថាលោកនិង ស៊ាន ធារី បានបែកគ្នាមួយរយៈធំហើយតែលោកថាបែកគឺបែក ខណៈលោកក៏បង្ហាញមុខមាត់គូស្នេហ៍ថ្មីជានារីស្រស់ស្អាតម្នាក់ថែមទាំងជាអ្នកប្រម៉ូតផលិតផលនិងជាអ្នកនៅក្នុងរង្វង់សិល្បៈផង។

ការបង្ហាញរបស់អតីតគូស្នេហ៍ ប៊ុន ផាក ងាកទៅកាន់គូស្នេហ៍ថ្មីរបស់លោកដែលមានឈ្មោះថា oun boromey បានចេញវីដេអូយំសស្រាក់ចំពោះការបង្ហាញរបស់ ស៊ាន ធារី ដែលចោទថានាងជាស្រីរបស់ ប៊ុក ផាក នាងចាត់ទុកថាជាការមើលងាយនាង ហើយទំនាក់ទំនងនាងនិងប៊ុក ផាក គឺជាសង្សារថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiUq9el3JF2rzvYbZw2nWl0g8agW-thWSVCQxM_Xw1FmFuBgWQunhlwBUEraMTW5j7T9izXzcBYELCRn4u7NP0IJ9gPP9Re6JQwgkF999VOnIrbGAbeaweJbLUEX_abDgjgTnHIeyckFymF-_8L8I2bjU-ofPOyeAXh0Kgu8czSKQL6_9UjHkes8UMlVSQ/s2048/image_2024-11-07_09-09-22.png

ការយំសស្រាក់របស់គូកំណាន់ថ្មីរបស់ ប៊ុក ផាក ស៊ាន ធារី បានចូលទៅខម្មិនបញ្ជាក់ថាអ្វីដែលនាងផុសគឺគោលបំណងដាក់តឿនមនុស្សស្រីឯទៀតជៀសវាងការចាញ់បោកពាក្យលោងលោមទាំងនាង និង oun boromey សុទ្ធតែជាជនរងគ្រោះដូចគ្នា៕