ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះតទៅ ក្រុមហ៊ុនផ្លូវល្បឿនលៀនភ្នំពេញ- ក្រុងព្រះសីហនុ នឹងចាប់ផ្តើមគិតថ្លៃសេវាធ្វើដំណើរក្នុងតម្លៃពេញ ជាតម្លៃដើមពីក្រុមហ៊ុនវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU9IvPl-TWVISK4W4Eyl1v8AaS2DE6mNiISJOzTiKJmYY3iKB2kVpFMIRbahl7JXdjCG1u8XEZLuplrjOGEEtE5m72J6rI6dEoMTfWoGLtQu3a_VILwSDI5Kge_DZlrql-4Pk8_kRkHtKQmbeiHjJJZ0GliqW-ov9yLXW3nWTTaaiqhvd7FbFcM7S0ZQJG/s1280/image_2024-11-07_11-03-12.png

ចំពោះការបញ្ចុះតម្លៃ២០ភាគរយ ដែលធ្លាប់បានផ្តល់ជូនសាធារណជនកាលពីមុន ត្រូវបានបញ្ចប់នៅម៉ោង១២យប់ថ្ងៃទី៣១ ខែតុលា ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggkyiVUpB-oTQUDiFHXhEqxGWDNoSFDH6HS8usbCFH7qiyK7zLqff3EV2ph-RtR9NSDPJCHohEBfn65sYUi5hE7v1rhKKnCI3Li16vGavkjtuU6wAuww_d_PaA0LryFs3aZoSAdtUiprqh6ivEUXqjbRuM1K7aH9TviNKn0mMvyVDysoNNGuEZi-kVbhyW/s1280/image_2024-11-07_11-03-13%20(2).png

តែយ៉ាងណាមិញ ក្រុមហ៊ុនផ្លូវល្បឿនលឿននៅតែបន្តបំពាក់ឧបករណ៍ ETC ដោយឥតគិតថ្លៃ ជូនសាធារណជន ដោយគ្រាន់តែបញ្ចូលទឹកប្រាក់ក្នុងគណនីចំនួន២០ដុល្លារ ដោយការស្នើរសុំឧបករណ៍ ETC អាចធ្វើនៅតាមអគាររដ្ឋបាលនៅគ្រប់ច្រកចូលផ្លូវល្បឿនលឿន និងមជ្ឈមណ្ឌលផ្តល់សេវាកម្ម ETC ដែលមានទីតាំងនៅខាងស្តាំដៃបញ្ជរបង់ប្រាក់ភ្នំពេញ និងក្រុងព្រះសីហនុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq68nW0c4hyssO33FQ0hRymPMaExTuiDspSU0crGtq8oztw3PO8WchbcTYV3CAzuFM_q2bcnRx-8zV-QZZ6bOAgseoJSN-XjZw-5WreSg_-erBXpzJMyIqaCKf4E-atXX6X2vqDHRxc6bGIf-jU09LVHPLLCodW0IXxelQOsf2Kwe7SaRLlRAn2Cmq1TGd/s1280/image_2024-11-07_11-03-13.png

គួរបញ្ជាក់ផងដែរថា កន្លងមក ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបញ្ចុះតម្លៃសេវាធ្វើដំណើរចំនួន ២០ភាគរយ ចំពោះរថយន្តគ្រប់ប្រភេទក្នុងរយៈជាង២ឆ្នាំលើអតិថិជនដែលប្រើប្រាស់គន្លង ETC និង ANPR ដោយគិតចាប់ពីថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8UkfxHEWmShSe9MccmZY5KDjs-cQNcTGj3TkpMDIaFbgRixFWDodJ3ru6SbjJZ7yYThDoXS9h_kE4rzzKHgGoLF1tvuGXC_1js6fjSlKSyFkX5LcNyz8al7-DgEgjS9Ab9Ypw884cfmaqAkw6Et9DRQy2loYqo2prrZY9trIjNtt0KmNcapkUQI_bWUJq/s2048/image_2024-11-07_11-03-14.png