Home ព័ត៌មានជាតិ វិថីតេជោសន្ដិភាពឆ្នេរអង្កោល នឹងដាក់ឱ្យប្រើប្រាស់នៅសប្តាហ៍ក្រោយ

វិថីតេជោសន្ដិភាពឆ្នេរអង្កោល នឹងដាក់ឱ្យប្រើប្រាស់នៅសប្តាហ៍ក្រោយ

169
0

វិថីតេជោសន្តិភាពឆ្នេរអង្កោល ដែលសាងសង់ប្របតាមមាត់សមុទ្រនៅក្នុងខេត្តកែប គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១១ ខែវិច្ឆិកាខាងមុខ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFlnwyAB2y7EaSNjqUvMPmGmadQ3rWB_3-4llVf5AV6D-Ir7LNmRE19po7_5GwsjiNRZKhRanOHWnY3mha4-JE2VWsmj-NcaYv2YSjUK4sz9sOx4e5ZTbQpyEh2_lNOo7w7aA31sMJZi2t41OGZHt6IRiZz5IU0kopdcuz9g5mnfOnQLLsSs4HdFbV_6nw/s1024/image_2024-11-07_08-54-07.png

វិថីនេះតភ្ជាប់ពីកំពង់ផែទេសចរណ៍កោះទន្សាយ ទៅកាន់ឆ្នេរអង្កោល ភ្ជាប់ជាមួយផ្លូវជាតិលេខ ១៣៣២ វិថីនេះមានប្រវែងជាង ១២គីឡូម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbtrSXmetcppu-EpVwI1rVOB0C3qIKGRBdy-H_1HgEi1H86BzZA1Kwzo_veXGZZr9KB96RP7BuSSgPGoS8NhxPg2eyg34fctkZsT03r54rqVbgg9TwpBRavnY2NkAcPQ2tFVA807y57D-B3M3h0rQagOqeoy8XpEhUdY2q5ue-tk33OYAyFJ12zcmHayOM/s1280/image_2024-11-07_08-52-36.png

វិថីតេជោសន្ដិភាពឆ្នេរអង្កោល សាងសង់ឡើងក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំណាយថវិកាប្រមាណ ១០,៥លានដុល្លារអាមេរិក ទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនក្នុងស្រុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCA7x4RXIBrJwnHR3-4ktuzw2tjpQRd73qplZzVQhhj05jhQhO2b0qhKIeZJcXSX8JZabAxF-57-8tvm7i1Rd64rg-mu_P-fxvs_5oV8ct9yGO8uZ8YLM5Ob8PBVFnFxbp73vBFQTgUOVJDHoJYhYrqn4Ll7oY9P9jU21KbpmvughClew7jEwtpnOVuKg3/s1280/image_2024-11-07_08-52-37.png

ក្រោយសាងសង់រួច វិថីនេះនឹងក្លាយជាសរសៃឈាមទេសចរណ៍ដ៏សំខាន់ ក្នុងការតភ្ជាប់គ្នារវាងឆ្នេរកែប និងឆ្នេរអង្កោល ដែលអាចបញ្ជៀសការកកស្ទះរបស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានឆ្នេរកែបបានផងដែរ។

គួរបញ្ជាក់ថា ឆ្នេរអង្កោល មានទីតាំងស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប និងមានចម្ងាយប្រមាណ១៧គីឡូម៉ែត្រពីក្រុងកែប៕