Home ព័ត៌មានអន្តរជាតិ ពិតជាមិនធម្មតាមែនឥណ្ឌា បួងសួងឱ្យលោកស្រី Harris ជាប់ឆ្នោត នៅវិហារបរិសុទ្ធ

ពិតជាមិនធម្មតាមែនឥណ្ឌា បួងសួងឱ្យលោកស្រី Harris ជាប់ឆ្នោត នៅវិហារបរិសុទ្ធ

43
0

ប្រទេសឥណ្ឌា៖ ប្រជាជននៅភាគខាងត្បូងប្រទេសឥណ្ឌាបានទៅព្រះវិហារបរិសុទ្ធ ដើម្បីថ្វាយបង្គំ និងបួងសួងឱ្យលោកស្រី ហារីស ជាប់ឆ្នោតក្លាយជាប្រធានាធិបតីដើមកំណើតឥណ្ឌាដំបូងគេរបស់សហរដ្ឋអាមេរិក។
យោងតាមគេហទំព័របរទេស Time បេក្ខជនប្រធានាធិបតីអាមេរិក Kamala Harris អាយុ ៥៩ឆ្នាំ មានដើមកំណើតអាស៊ី ដោយសារម្តាយរបស់នាងគឺជាជនអន្តោប្រវេសន៍មកពីប្រទេសឥណ្ឌា ហើយឪពុករបស់នាងបានកើតក្នុងគ្រួសារអាហ្វ្រិក-ហ្សាម៉ាអ៊ីក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_pFdKA3jPBXf-qzC4RC3pWOtLBb9sHUtcaZqVNOeZmQ_DNKsKmgX7ac6g0Mw92kqB4xBFrlsl_ZzRmL9ELDkT-pbh_cyQ_Hdweo7rMQcMNAGH3SEEqdWjP4sCFst4CCHd6FqJ5DNrzLsAK35mXyt4cGjbfwDxM7frDMRtXHIFFYpSnL0WLpBHvKx6sYYu/s960/image_2024-11-06_10-39-44.png

អស់រយៈពេលជាយូរមកហើយ អនុប្រធានាធិបតីអាមេរិករូបនេះ បាននិយាយថាខ្លួននាងជាជនជាតិស្បែកខ្មៅ និងអាស៊ី។ ដូច្នេះអ្នកភូមិ Thulasendrapuram ក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា ដែលជាស្រុកកំណើតរបស់ម្តាយ Harris បានទៅព្រះវិហារហិណ្ឌូក្នុងតំបន់ដើម្បីថ្វាយផ្កា និងបួងសួងឱ្យលោកស្រី Harris ឈ្នះការបោះឆ្នោត ក្លាយជាប្រធានាធិបតីដើមកំណើតឥណ្ឌាដំបូងគេរបស់សហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqAXMGb7hjCco_6fGCh_uSLtCk3E-DPQoGYxZ7MltpRBPRzgE2uI5kM0RNQ3mK44WlHM1Gl_sRNCTR7SW0Fj-t1VXcHdJD_DOe9QC_-AVV1k8A9oQgfZ_o8auX0nUZRV6eCOXpRE-khf9iqeJWeaOAwwaqLgM2A7EamJM2UtHf1K5leWyUdnc5Zz9Mdi50/s1280/photo_2024-11-06_10-32-50.jpg

បច្ចុប្បន្នផ្ទាំងបដាដែលមានរូបភាពរបស់លោកស្រី Harris បានលេចឡើងនៅគ្រប់ទីកន្លែងនៅក្នុងភូមិ Thulasendrapuram ប្រទេសឥណ្ឌា។ លោក G. Manikandan ម្ចាស់ហាងតូចមួយបាននិយាយថា “យើងនឹងធ្វើពិធីបួងសួងពិសេសក្នុងព្រះវិហារនៅថ្ងៃនេះ ហើយនឹងប្រារព្ធពិធីមួយប្រសិនបើលោកស្រី Harris ឈ្នះឆ្នោត”។ នៅឯព្រះវិហារនោះ ឈ្មោះរបស់លោកស្រី Harris ត្រូវបានចារនៅលើផ្ទាំងថ្មធំៗ រួមជាមួយឈ្មោះម្តាយ និងជីតារបស់នាង។ នៅខាងក្រៅ អ្នកភូមិបានលើកបដាដ៏ធំមួយសរសេរថា៖ «ជូនពរកូនស្រីនៃស្រុកនេះឈ្នះឆ្នោត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPehFbibR9IhiEMaGTers5QYXdsWtcSttRqFynDq3a6ub5jLAd_35I9GhzaOd_oaDUNYiLmrxOLEifsNkxqRCea9hBz4rzWoJUASF5ds0KGkQPbSOOXzPDPEiEDw7a2KVur2uIa80u4iAR4sPOVShccM1sFJbD7Kgpcw1M58-YUJRhHHPvCy0k06AxFVut/s1200/photo_2024-11-06_10-32-55.jpg

លោកតា M. Natarajan ដែលជាបូជាចារ្យបាននិយាយថា “ចៅស្រីនៃភូមិនេះកំពុងឈរឈ្មោះជាប្រធានាធិបតីសហរដ្ឋអាមេរិក។ ព្រះនៅក្នុងព្រះវិហារបរិសុទ្ធមានថាមពលខ្លាំងណាស់ ប្រសិនបើអ្នកអធិស្ឋានដោយស្មោះព្រះនឹងជួយ Harris ឈ្នះឆ្នោតដោយនាំមកនូវដំណឹងល្អដល់ភូមិ” ។ គួររំលឹកដែរថា កាលពីឆ្នាំ ២០២០ អ្នកភូមិ Thulasendrapuram ក៏ទាក់ទាញការចាប់អារម្មណ៍ជាសកលផងដែរ នៅពេលដែលពួកគេបានរៀបចំការអធិស្ឋាន និងប្រារព្ធពិធីមួយ នៅពេលដែលលោកស្រី Harris ត្រូវបានជ្រើសរើសជាអនុប្រធានាធិបតីសហរដ្ឋអាមេរិក៕