Nawat Itsaragrisil (ណាវ៉ាត់ អ៊ីសារៈក្រៃស៊ីល) ប្រធាន Miss Grand International (MGI) បានប្រកាសថា ការបោះឆ្នោតរបស់បេក្ខនារីឆ្នាំនេះ ទទួលបានទឹកប្រាក់ចំនួន ៣.៥ លានដុល្លារអាម៉េរិក ដោយមិនចាំបាច់លក់មកុដក្នុងតម្លៃ ២៥,០០០ ដុល្លារអាម៉េរិកទេ។
យោងតាមប្រភពព័ត៌មានថៃបានឱ្យដឹងថា លោកណាវ៉ាត់ដែលមានអាយុ ៥១ ឆ្នាំបានលាតត្រដាងក្នុងសន្និសីទសារព័ត៌មានកាលពីកន្លងមកនេះបន្ទាប់ពីមានបញ្ហាចម្រូងចម្រាសជាមួយមីយ៉ាន់ម៉ាដោយបង្ហើបពីតួលេខនៃចំណូលដែលបានមកពីការបោះឆ្នោតសម្រាប់បេក្ខភាពតំណាងប្រទេសនីមួយៗ។ លោកបានបន្ថែមថាទឹកប្រាក់ចំនួន ២៥,០០០ ដុល្លារគឺមិនសំខាន់ទេបើប្រៀបធៀបនឹងប្រាក់ចំណូលបោះឆ្នោតដូច្នេះមិនចាំបាច់លក់ឈ្មោះកម្មវិធីនេះនោះទេ។
មុននឹងបង្ហើបតួលេខពីចំណូល៣.៥លានដុល្លាររបស់លោក ណាវ៉ាត់ ដោយសារតែលោក នាយកជាតិនៃប្រទេសមីយ៉ាន់ម៉ា បានចោទប្រកាន់ក្រុមហ៊ុនលោកណាវ៉ាត់ថាបានយកប្រាក់ចំនួន ២៥,០០០ ដុល្លារពីអ្នកគ្រប់គ្រងបេក្ខនារីឥណ្ឌូនេស៊ីជាថ្នូរនឹងការគ្រងមកុដ។
ភាពតានតឹងរវាង លោក ណាវ៉ាត់និងមីយ៉ាន់ម៉ាបានកើនឡើងក្នុងអំឡុងពេលការប្រលង MGI ឆ្នាំនេះ ក្នុងថ្ងៃផ្តាច់ព្រ័ត្រដែលមាន Thae Su Nyein ជាអ្នកតំណាងសម្រេចចិត្តប្រគល់មកុដ និងឈៀងលំដាប់រងទី២ ទៅឱ្យកម្មវិធីវិញ ដោយមានអារម្មណ៍ថាមិនមានភាពយុត្តិធម៌សម្រាប់ការមិនឈ្នះពានរង្វាន់ពិសេសចំនួនពីរគឺ Best in National Costume និង Country’s Power of the Year។ ពានរង្វាន់សំលៀកបំពាក់ជាតិល្អផ្តាច់គេបានទៅលើបេក្ខនារីមកពីប្រទេសប្រេស៊ីល អេក្វាឌ័រ និងហុងឌូរ៉ាស ខណៈដែលប្រទេសថៃទទួលបានពានរង្វាន់ Country’s Power of the Year៕










