Home ព័ត៌មានអន្តរជាតិ ឥណ្ឌូនេស៊ីហាមមិនឱ្យលក់ iPhone 16 មិនបានប៉ុន្មានផង ឥឡូវថែមស្មាតហ្វូនមួយទៀតហើយ

ឥណ្ឌូនេស៊ីហាមមិនឱ្យលក់ iPhone 16 មិនបានប៉ុន្មានផង ឥឡូវថែមស្មាតហ្វូនមួយទៀតហើយ

51
0

ប្រទេសឥណ្ឌូនេស៊ី៖ កាលពីសប្តាហ៍មុនឥណ្ឌូនេស៊ីបានប្រកាសហាមឃាត់ការលក់ iPhone 16 នៅក្នុងប្រទេសរបស់ខ្លួន ខណៈកាលពីពេលថ្មីៗនេះ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះក៏បានប្រកាសហាមមិនឱ្យលក់ស្មាតហ្វូន Google Pixel ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmiHaSQSuxYg4ON5SMtjygbtQrHFhD_GHdChyfMxjbCzt10H3ts5TheqVpjj0V3Rtxi-1xxFMU2loB02UGldthJj2KMuGF0EzLybC6I20oBP1RwUYnRqfTEAX-1fscSIiuj2EIRifhfe6XUP3W23ll1VfERVqgPJgOHOPBqygkX9wRFo21JIMopXmhJ6R4/s700/image_2024-11-02_12-01-57%20(2).png
យោងតាមបទប្បញ្ញត្តិរបស់ឥណ្ឌូនេស៊ី ស្មាតហ្វូនមួយចំនួនដែលលក់នៅក្នុងប្រទេសនេះត្រូវតែមានយ៉ាងហោចណាស់ ៤០ % នៃសមាសធាតុដែលផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ដូច្នេះ Google Pixel និង iPhone 16 មិនបានបំពេញតាមតម្រូវការនេះទេ មានន័យថា ពួកគេមិនបានបំពេញតាមច្បាប់របស់ប្រទេស ស្តីពីការប្រើប្រាស់សមាសធាតុផលិតក្នុងស្រុកឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi3XRWOCnjOMexV8m8Jxbd92KFGhGluPkpFV1qP-OKy7vrKjxmyKCZRKOyt2ocZwKbZmbsoUiI9jCJeNiM9FeuvrfyPI0z0gdDhphbtb2Dki9_6atEa4rCO90M7yQi2ldX-Ai77JjzPbBTi9pmGNZcPKBnPDbYTRaKyxwdt0361phZvFutjDjhEb0lg6yP/s1200/image_2024-11-02_12-01-57.png

កាលពីថ្ងៃទី១ ខែវិច្ឆិកា លោក Febri Hendri Antoni Arief អ្នកនាំពាក្យក្រសួងឧស្សាហកម្មឥណ្ឌូនេស៊ីបាននិយាយថា “យើងកំពុងលើកកម្ពស់បទប្បញ្ញត្តិទាំងនេះដើម្បីធានាបាននូវភាពយុត្តិធម៌សម្រាប់អ្នកវិនិយោគទាំងអស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី” ។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា៖ «ផលិតផល Google មិនគោរពតាមបទប្បញ្ញត្តិ ដូច្នេះមិនអាចលក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីបានទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB3XI2rjGnv0dCTaZf8OgD371yEkG6KyYYK5yAd4ZSgywzMYsarZ3KrCoBd-DBp4RWYHdTc5QRyENYee1RyPjS34nHsVPxAXpqXqSbHGtWx6kbZJs4DXoM9Yjlc40bTPeJz__WdIHsI2OiGMoV0UhBRcugwmNw2rS_kW3tYx2wCNb4S1wp_Nb20oyleUic/s1920/image_2024-11-02_12-01-58%20(2).png

Febri បានបន្តទៀតថា អ្នកប្រើប្រាស់អាចទិញទូរស័ព្ទ Google Pixel នៅបរទេសបាន ដរាបណាពួកគេបង់ពន្ធគ្រប់គ្រាន់។ លោកក៏បានបន្ថែមថា ប្រទេសនឹងពិចារណាបិទទូរស័ព្ទដែលលក់ដោយខុសច្បាប់។ គួររំលឹកដែរថា ការហាមឃាត់នេះបានកើតឡើងមួយសប្តាហ៍បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ីបានប្រកាសហាមឃាត់ការលក់ iPhone 16 ក្នុងស្រុកសម្រាប់ហេតុផលដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW1wq_YFzTUcd_oD3bvUlE5bN7lzC0dyvrQlWvvie5_iYcncKUhyphenhyphenvYkkxXyllZCRmsBNMvuKx0QEKjm5xSx4Y1Sb7svAUChssDxATa5rUvKroXAmfd9gxvqssl6XyXPG1QX64kT80rAF42WhtySlsFMo7nsAAZnl3wrFrC_DuiFBM3mSUKqfBhVDWg5r9E/s656/image_2024-11-02_12-01-58.png

គួរបញ្ជាក់ដែរថា បច្ចុប្បន្ន Google និង Apple មិនស្ថិតក្នុងចំណោមក្រុមហ៊ុនស្មាតហ្វូនឈានមុខគេនៅក្នុងប្រទេសឥណ្ឌូនេស៊ីទេ។ ក្រុមហ៊ុនស្រាវជ្រាវ IDC បាននិយាយថា មានតែក្រុមហ៊ុន Oppo និង Samsung ប៉ុណ្ណោះដែលនៅតែអាចគ្រប់គ្រងទីផ្សាររបស់ប្រទេសនេះបាន។ ឥណ្ឌូណេស៊ីមានប្រជាជនច្រើន និងមានចំណេះដឹងផ្នែកបច្ចេកវិទ្យា នេះធ្វើឱ្យសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍ក្លាយជាទីផ្សារគោលដៅដ៏សំខាន់សម្រាប់ការវិនិយោគបច្ចេកវិទ្យា៕