Home ព័ត៌មានអន្តរជាតិ រកឃើញវិធីជួយឱ្យថ្មសម្ភារៈអេឡិចត្រូនិកខូចអាចប្រើឡើងវិញបាន

រកឃើញវិធីជួយឱ្យថ្មសម្ភារៈអេឡិចត្រូនិកខូចអាចប្រើឡើងវិញបាន

64
0

សហរដ្ឋអាមេរិក ៖ បច្ចុប្បន្ន ថ្មបានក្លាយជាផ្នែកមួយនៃជីវិតរបស់យើង ដូចជា ៖ ថ្មទូរស័ព្ទ, ថ្មសម្ភារៈអេឡិចត្រូនិក និងថ្មរថយន្តអគ្គិសនី ប៉ុន្តែបញ្ហាធំរបស់ថ្មទាំងនេះ គឺសមត្ថភាពថ្មនឹងថយចុះនៅពេលប្រើប្រាស់វាកាន់តែយូរ ។ ហេតុនេះ យើងក៏បោះវាចោល និងទិញថ្មថ្មីទៀតមកប្រើប្រាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUvNgPwRY3OTvyuOK0DrQxEjp_2G-YfxI4pIsyiihh-gO5MpoWbtx-GBWr3wmk7wl-Muiz_uk2kvCjZDc1tXhC499o6H-W1w3oaX2aOGJ4rD-yh-rgeGeU74kYbMCMTCWHQUgDK2JEfJ_uEIkWxhTjkEWAiIYwy3L_33P3WwRDDqpYB1Pgbifvyw-Cx8HA/s3840/image_2024-11-01_16-48-10.png

យើងឃើញថា បើទោះជាយើងមានវិធីថែទាំថ្មទូរស័ព្ទរបស់ខ្លួន ដើម្បីឱ្យប្រើប្រាស់បានយូរ ដូចជា ៖ ការរក្សាកម្រិតថ្ម ចាប់ពី៣០% ទៅ៧០% ឬប្រើប្រាស់វិធីផ្សេងក្តី ប៉ុន្តែចុងក្រោយ ថ្មទូរស័ព្ទនៅតែខូចដដែល ហើយយើងក៏ត្រូវបោះវាចោលឱ្យក្លាយជាសំរាមយ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmgFwnxruoWTj8SByUQUHeO2_KPPj3VU4sSEGVgeYMXBqcz8sO9aMs07mvEG0J3eHgC_8eDut-y5EimHYKLFTjFLevC-fl4nJKVRwbkHjmHnVZnmfusLvE8YlaBHaZ_u7EbpLjVBamy3HD1pCxr_-gZev67Ok8bYw5iNAxqFKKLT1rMzhfn78vLxdpW7rA/s728/image_2024-11-01_16-48-13%20(2).png

កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក បានរកឃើញវិធីជួយឱ្យថ្មស៊ីលីកូន ដំណើរការឡើងវិញ ដោយអ្នកស្រាវជ្រាវបានផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវរបស់ខ្លួនក្នុងទស្សនាវដ្តី Science ។ អ្នកស្រាវជ្រាវអាមេរិកនិយាយថា មូលហេតុធ្វើឱ្យថ្មស៊ីលីកូន ខូចប្រើប្រាស់លែងកើត គឺដោយសារភាគល្អិតស៊ីលីកូន នៅផ្នែកខាងក្នុងថ្មបែក ហើយវាពុំអាចផ្ទុកចរន្តអគ្គិសនីបានបន្តទៀត ។

ប៉ុន្តែអ្នកស្រាវជ្រាវរកឃើញថា ការប្រើប្រាស់ចរន្តអគ្គិសនីបែប Pulse ក្នុងរយៈពេលសមស្របប្រមាណ៥នាទី នឹងអាចជួយឱ្យភាគល្អិតស៊ីលីកូន តភ្ជាប់គ្នាវិញបាន ។ តាមការសាកល្បងជំហានដំបូងឃើញថា វិធីនេះអាចជួយឱ្យថ្មទូរស័ព្ទខូចៗដំណើរការឡើងវិញរហូតដល់៣០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCu2YMYJ457E6k7SbAt_0SsuJsKpffU3n3Q_JRjmGn5UJygUCcnLRFjFPtwvdltx4lY9R7g3qda7lyDik0EneD8HGw1791VpI9l0-zB2byuBKqv1o70acRvk4KugB1hH4TboN3ugtBpcxUjujEILtGghH48zv4rj7yZYYH5PvE2jYrb0qi3rPvua9mVmat/s1024/image_2024-11-01_16-48-13%20(3).png

គួរបញ្ជាក់ថា ការប្រើប្រាស់ចរន្តអគ្គិសនីបែប Pulse គឺជាការបញ្ជូនចរន្តអគ្គិសនីតាមការកំណត់ ដែលស្រដៀងគ្នានឹងចង្វាក់ជីពចរ ។ លក្ខណៈសំខាន់របស់វា គឺមានពេលវេលាបើក-បិទ, មានប្រេកង់ត្រឹមត្រូវ និងទំហំចរន្តអគ្គិសនី ហើយយើងអាចកំណត់លក្ខណៈទាំងនេះបាន លុះត្រាតែប្រើប្រាស់ឧបករណ៍ឯកទេស ។

នេះជាការចាប់ផ្តើមប្រមូលថ្មខូចគុណភាពយកមកប្រើប្រាស់ឡើងវិញ និងអាចជួយកាត់បន្ថយសំរាមអេឡិចត្រូនិកបានមួយចំនួន ។ ការរកឃើញរបស់អ្នកស្រាវជ្រាវអាមេរិកនេះ អាចជាគន្លឹះសំខាន់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មឱ្យកាន់តែមានគុណភាព និងពុំចាំបាច់ផ្លាស់ប្តូរថ្មសម្ភារៈអេឡិចត្រូនិកញឹកញាប់ នាថ្ងៃអនាគត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ9EOQxi_x-1hLXlnXBvWDILrItLrBTDM1VXwZGfW82hk6u2j9m09g7AyNDf-renQQMi6fz7SzGDNVXyXXMnqWskAiCAtzchyZ90_2apil2pfIKPNMs0HT3zMi0J0SpSAHj1CvrCWvAzdtb0mrNTeAkRtlUYnWP8WYpNHSyR18my02EluTXVpL5Y5taxD2/s800/image_2024-11-01_16-48-13.png