សត្វត្រយង ជាបក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលសត្វប្រភេទនេះ បានស្ថិតក្នុងស្ថានភាពរងគ្រោះជិតផុតពូជនៅលើពិភពលោក។
នៅកម្ពុជា សត្វត្រយងចែកចេញ២ប្រភេទ គឺត្រយងយក្ស និងត្រយងចង្កំកស។ តាមជំរឿនឆ្នាំ២០២៣ ទូទាំងពិភពលោក ត្រូវបានប៉ាន់ស្មានថា មានសត្វត្រយងចង្កំកសប្រមាណជាង១០០០ក្បាល ក្នុងនោះកម្ពុជាមានចំនួន ៧៥៤ក្បាល។
ដោយឡែកត្រយងយក្ស មានមិនដល់២០០ក្បាលនោះទេ ដោយភាគច្រើនកំពុងរស់នៅដែនអភិរក្សក្នុងខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងខេត្តរតនគិរី។
បច្ចុប្បន្ន សត្វទាំងពីរប្រភេទនេះ កំពុងប្រឈមនឹងកត្តាគំរាមកំហែងជិតផុតពូជ ដោយកត្តាការបាត់បង់ទីជម្រក និងការបរបាញ់ជាដើម។
គួរបញ្ជាក់ថា នៅឆ្នាំ២០០៥ សត្វត្រយងយក្សត្រូវបានកំណត់ដោយព្រះរាជក្រឹត្យជាសត្វស្លាបនិមិត្តសញ្ញាជាតិរបស់ប្រទេសកម្ពុជា៕










