Thae Su Nyein បវរកញ្ញាមីយ៉ាន់ម៉ាដើមឡើយជាជ័យលាភីលំដាប់រងទី២ក្នុងកម្មវិធីប្រកួត Miss Grand International ក្នុងឆ្នាំនេះ ប៉ុន្តែត្រូវបានដកហូតតំណែងវិញដែលនេះជាលើកទី៤ហើយដែលម្ចាស់ជ័យលាភីត្រូវបានដកហូតតំណែងក្នុងព្រឹត្តិការណ៍ប្រកួតសម្រស់នេះ។
Miss Grand International បានប្រកាសនៅលើទំព័រ Facebook របស់ខ្លួនកាលពីថ្ងៃទី២៨ ដែលត្រូវបានដកហូតតំណែងរបស់ Thae ដោយលើកឡើងពី «អាកប្បកិរិយាមិនសមរម្យ» ជាហេតុផលនៃការសម្រេចចិត្តនេះ។ មែនទែនទៅមុននឹងប្រកាសដកដណ្តើមបវរកញ្ញាមីយ៉ាន់ម៉ា tae ជាអ្នកសម្រេចចិត្តមិនចង់បានតំណែងមួយនេះព្រោះគិតថាមិនភាពយុត្តិធម៌ចំពោះខ្លួន ព្រោះតែមិនបានឈ្នះពានរង្វាន់ពិសេសចំនួនពីរគឺ Best in National Costume និង Country’s Power of the Year ។ មុនពេល Thae ម្ចាស់ពាន Miss Grand International ៣នាក់ផ្សេងទៀតក៏ត្រូវបានទម្លាក់ពីដតំណែងផងដែរ។
១. Anea Garcia នៃសាធារណរដ្ឋដូមីនិក( dominican republic ) ម្ចាស់ជ័យលាភី Miss Grand International 2015
Anea Garcia មកពីសាធារណរដ្ឋដូមីនិកដែលគ្រងមកុដ Miss Grand International 2015 ត្រូវបានដកហូតដំណែង ៥ខែក្រោយមក ដោយសារតែនាងមិនអាចបំពេញទំនួលខុសត្រូវរបស់នាង។ យោងតាមសារព័ត៌មាន Daily Mail អនុប្រធានកម្មវិធីប្រកួតលោកស្រី Teresa បាននិយាយថា ខណៈពេលដែលអង្គការជឿថា Anea គឺជាអ្នកឈ្នះដែលស័ក្តិសម នាងបានតស៊ូដើម្បីបំពេញកាតព្វកិច្ចរបស់នាងក្នុងនាមជាម្ចាស់មកុដនេះ។ លោកស្រីថា ការសិក្សារបស់នាងកំពុងដំណើរការ ដែលធ្វើឱ្យយើងពិបាកក្នុងការកំណត់ពេលសកម្មភាពរបស់នាង ។ ច្រើនដង យើងត្រូវរៀបចំកាលវិភាគឡើងវិញ លុបចោលព្រឹត្តិការណ៍ ផ្លាស់ប្តូរ ឬបាត់បង់ជើងហោះហើរអន្តរជាតិ។ អនុប្រធានកម្មវិធីបានបន្ថែមថា Anea បានក្លាយទៅជា «ទាមទារយ៉ាងខ្លាំង តែងតែសុំរបស់ដែលមិនត្រូវបានសន្យា ឬជាផ្នែកមួយនៃកិច្ចសន្យាដែលនាងបានចុះហត្ថលេខា»។ បន្ទាប់មកបវរកញ្ញា Claire Elizabeth Parker របស់ប្រទេសអូស្ត្រាលីត្រូវបានជ្រើសរើសជាអ្នកជំនួសតំណែងម្ចាស់ជ័យលាភីឆ្នាំ២០១៥។.png)
២. Claire Elizabeth Parker បវរកញ្ញាអូស្ត្រាលី ជាអ្នកជំនួស Miss Grand International 2015
Claire Elizabeth ដែលត្រូវបានជ្រើសរើសឱ្យជំនួស Anea ត្រូវបានដកហូតតំណែងនៅឆ្នាំ ២០១៩បន្ទាប់ពីនាងបានចុះឈ្មោះចូលរួមប្រកួតបវរកញ្ញាចក្រវាល (Miss Universe )។Miss Grand International បានប្រកាសនៅលើ Facebook ថា Claire Elizabeth បានពិភាក្សាអំពីការចូលកម្មវិធីប្រកួតមួយផ្សេងទៀតជាមួយពួកគេ ហើយទោះបីជាពួកគេបានលើកឡើងថាសកម្មភាពនេះមិនសមរម្យសម្រាប់តំណែងបច្ចុប្បន្នរបស់នាងក៏ដោយ ក៏នាងបានសម្រេចចិត្តបន្តគម្រោងរបស់នាង។.png)
«ដោយគោរពយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់នាង ដែលនាងបានសម្រេចចិត្តដើរលើផ្លូវផ្សេងទៀតរបស់នាង បវរកញ្ញា Claire Elizabeth Parker នឹងមិនអាចប្រើប្រាស់តំណែង Miss Grand International 2015 ឬអ្វីក៏ដោយដែលទាក់ទងនឹងពាណិជ្ជសញ្ញា MGI ដែលមានប្រសិទ្ធភាពចាប់ពីពេលនេះតទៅ»។ នេះជាបញ្ជាក់របស់ស្ថាប័ន MGI។
៣. Yuvna Rinishta បវរកញ្ញាមកពីប្រទេសម៉ូរីស( Mauritius )ដែលជាម្ចាស់ជ័យលាភីលំដាប់រងទី៥ នៃ Miss Grand International 2022
៣ថ្ងៃបន្ទាប់ពីទទួលតំណែងរបស់ខ្លួនក្នុងឆ្នាំ២០២២ អង្គការ Miss Grand International បានប្រកាសនៅលើ Facebook ថា Yuvna បានសម្រេចចិត្តលាលែងពីតំណែងជាបេក្ខនារីលំដាប់រងទី ៥ដោយលើកឡើងពីអសមត្ថភាពក្នុងការចុះកិច្ចសន្យា និងបំពេញភារកិច្ចរបស់ខ្លួន។
បន្ទាប់មកតំណែងរបស់នាងត្រូវបានប្រគល់ទៅឱ្យ Roberta Angela មកពីប្រទេសហ្វីលីពីន។
គួរបញ្ជាក់ផងដែរថា Miss Grand International ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ដោយ Nawat Itsaragrisil ដែលជាអតីតពិធីករ និងផលិតករទូរទស្សន៍ថៃ។ ការប្រកួតនេះផ្តោតជាចម្បងលើបញ្ហាមនុស្សធម៌ ដោយម្ចាស់គ្រងរាជ្យបានលះបង់ឆ្នាំរបស់ពួកគេដើម្បីធ្វើការជាអ្នកនាំពាក្យរបស់អង្គការ និងចូលរួមក្នុងព្រឹត្តិការណ៍សប្បុរសធម៌ដែលទាក់ទងនឹងយុទ្ធនាការទាំងនេះ។ ទោះយ៉ាងណា ការប្រកួតសម្រស់នេះជារឿយៗមានបញ្ហាចម្រូងចម្រាសកើតជា Drama រហូតអ្នកខ្លះបានហៅកម្មវិធីនេះថា «Cooking Show » ថែមទៀត៕










