វៀតណាម៖ មិនមែនជាប្រទេសកំពុងអភិវឌ្ឍដូចមុនទៀតទេ វៀតណាមឥឡូវនេះគឺបានក្លាយជាប្រទេសមួយត្រូវបានគេស្គាល់ថា មានបច្ចេកវិទ្យាទំនើបៗច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ ដោយបច្ចុប្បន្នប្រទេសនេះគ្រោងសាងសាងតាក់ស៊ីហោះ ក្នុងគោលបំណងកាត់បន្ថយការកកស្ទះ។.png)
យោងតាម Cafef.vn ថ្មីៗនេះបានឱ្យដឹងថា ក្រសួងដឹកជញ្ជូនវៀតណាមកំពុងពិចារណាសាងសង់គម្រោងតាក់ស៊ីហោះហើរសាកល្បងនៅក្នុងខេត្ត។ គម្រោងនោះមានឈ្មោះថា Flying Taxi គឺជាមធ្យោបាយនៃការដឹកជញ្ជូនដោយប្រើប្រាស់យន្តហោះអគ្គិសនីខ្នាតតូច ហោះឡើង និងចុះចតបញ្ឈរ ប្រើសម្រាប់ដឹកជញ្ជូនមនុស្សប្រហែល ៤-៥ នាក់។
មានន័យថាលោកអ្នកអាច Boking យន្តហោះខ្នាតតូចនេះធ្វើដំណើរលើអាកាសទៅវិញ ទៅមកក្នុងប្រទេសបានដោយសេរី នៅពេលដែលលោកអ្នកប្រញាប់ ស្របពេលដែលផ្លូវកំពុងស្ទះចរាចរណ៍។ ក្រៅពីជួយកាត់បន្ថយការកកស្ទះ គម្រោងសាងសង់តាក់ស៊ីហោះនេះក៏ត្រូវបានគេចាត់ទុកថាជាមធ្យោបាយធ្វើដំណើរដ៏ល្អមួយសម្រាប់ភ្ញៀវទេសចរដើម្បីមើលទេសភាពដ៏ស្រស់ស្អាតពីលើផងដែរ។.png)
លើសពីនេះ ដោយសារពួកគេប្រើប្រាស់ថាមពលអគ្គិសនី តាក់ស៊ីហោះក៏មានពណ៌បៃតង ជាយានជំនិះទំនើបដែលមិនបញ្ចេញសារធាតុគ្រោះថ្នាក់ បើប្រៀបធៀបទៅនឹងរថយន្តផ្លូវ និងផ្លូវដែកធម្មតា ហើយមានភាពសាមញ្ញក្នុងការធ្វើដំណើរ ក៏ដូចជាចំណេញពេលវេលាច្រើនទៀតផង។ គួរបញ្ជាក់ដែរថា តាក់ស៊ីហោះ គឺជាទម្រង់មួយដែលត្រូវបានស្រាវជ្រាវ និងសាកល្បងដោយប្រទេសជាច្រើនដូចជា ចិន អាមេរិក អាល្លឺម៉ង់ អង់គ្លេស សិង្ហបុរី កូរ៉េ និងឥណ្ឌូនេស៊ី…។
ហេតុនេះមិនមែនមានតែប្រទេសវៀតណាមទេ ដែលមានគម្រោងផលិតតាក់ស៊ីហោះ ប្រទេសឥណ្ឌូនេស៊ីក៏មានគម្រោងផលិតតាក់ស៊ីហោះដែរ។ កាលពីខែកក្កដាកន្លងទៅ ប្រទេសឥណ្ឌូនេស៊ីបានសាកល្បងតាក់ស៊ីហោះក្នុងរដ្ឋធានី Nusantara ដោយម៉ូដែលតាក់ស៊ីហោះនេះមានសមត្ថភាពផ្ទុកមនុស្សបាន ៥ នាក់។ ហើយកាលពីឆ្នាំមុន ប្រទេសចិនក៏បានសាកល្បងតាក់ស៊ីហោះ ដែលអាចផ្ទុកមនុស្សបានតែ ២ ផងដែរ៕










