សម្រាប់សិស្សានុសិស្សដែលទើបជាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា ២០២៤ ហើយមានបំណងចង់សិក្សា ព័ត៌មានវិទ្យា ឬ IT គួរណាស់ទៅសាកល្បងប្រលងចូលបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។
បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ហៅកាត់ (CADT) ឬក៏គេស្គាល់ពីមុនថា វិទ្យាស្ថានជាតិ នីប តិក (NIPTICT) គឺជាសកលវិទ្យាល័យមួយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
សាលានេះ មានគោលដៅធ្វើការអប់រំតាមរយៈការផ្តល់ ឱ្យនូវកម្មវិធិសិក្សាដ៍ល្អបំផុតដើម្បីជាជំនួយដល់ ធនធានឌីជីថល សម្រាប់ការអភិវឌ្បន៍សេដ្ធកិច្ច និងសង្គមឌីជីថលរបស់កម្ពុជា។
លើសពីនេះទៅទៀត សាលាក៍បានផ្តោតសំខាន់លើការពង្រឹងនូវជំនាញបច្ចេកទេស (Technical Skill), ជំនាញទន់ (Soft Skill), សហគ្រិនភាព (Entrepreneurship) និងភាពជាអ្នកដឹកនាំ (Leadership) ដើម្បីជំរុញ ឲ្យនិស្សិតរបស់យើងទទួលបាននូវចំណេះដឹង និងជំនាញ យ៉ាងពិតប្រាកដ ក្លាយខ្លួនជា អ្នកដឹកនាំលើវិស័យបច្ចេកវិទ្យាឌីជីថល។
ជារៀងរាល់ឆ្នាំ ដើម្បីបានចូលសិក្សានៅសាលានេះ និស្សិតតម្រូវឱ្យប្រឡងចូល និងមួយវិញទៀត ប្រឡងយកអាហារូបករណ៍ ១០០% ពីសាលា ឬក្រុមហ៊ុនជាដៃគូរ។
ក្រៅពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និស្សិតក៏អាចទៅសិក្សានៅសកលមួយចំនួនទៀតផងដែរ ដែលមានភាពល្បីខាង IT ដែលរួមមាន៖
• សកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPP
• វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ KIT
• វិទ្យាស្ថាន SETEC










