ជំងឺបាក់ទឹកចិត្ត ភាគច្រើនតែងតែកើតឡើងចំពោះមនុស្សដែលគិតអវិជ្ជមានលើខ្លួនឯង បន្ទោសខ្លួនឯង និងមិនស្រឡាញ់ខ្លួនឯង។ ដូច្នេះនៅពេលដែលអ្នកមានអារម្មណ៍មិនល្អរាងកាយរបស់អ្នកនឹងប្រព្រឹត្តតាមរបៀបចម្លែកៗជាច្រើន ដែលអ្នកមិនសូវជាចាប់អារម្មណ៍នោះទេ។ ដូច្នេះហើយខាងក្រោមនេះគឺជាសញ្ញាគ្រោះ.ថ្នាក់ធ្ងន់.ធ្ងរ ៦ យ៉ាងដែលបង្ហាញថាអ្នកកំពុងមានជំងឺបាក់ទឹកចិត្ត ៖

១.គេងមិនលក់៖ ការគេងឱ្យបានគ្រប់គ្រាន់គឺល្អបំផុតចំពោះសុខភាពរាងកាយរបស់យើង ប្រសិនបើអ្នកមានបញ្ហាក្នុងការគេងរយៈពេលយូរ ឬគេងមិនលក់ញឹកញាប់អាចធ្វើឱ្យអ្នកកាន់តែហត់នឿយទាំងផ្លូវកាយ និងផ្លូវចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPxb8XMnrZHVoDasiJcEkrw5qIf360pXk1H6AvOERgKCqD6ad-KuztcDEbHzRnjJDWkEYBbJYoUV0RGgRxs97Qw1OH1PjEYs4cR4kJYO00gm3OAPfnrme5eyw6fgrGBEjouOYlV29Lb-jUAupdNmaPI0Ix3LtbYln-X2LtaweiHnHixZWBMRWNdEw0Rm6I/s3000/image_2024-11-01_09-42-15.png

២.អស់កម្លាំង៖ កម្លាំងកាយចាប់ផ្តើមថយចុះ រាងកាយចាប់ផ្តើមមានចលនាយឺតជាងមុន ព្រមទាំងបាត់បង់ភាពរហ័សរហួនបន្តិចម្តងៗ នេះជាសញ្ញាមួយបញ្ជាក់ថា អ្នកកំពុងមានអាការៈធ្លាក់ទឹកចិត្តដោយសារបញ្ហាអ្វីមួយ ។ ការធ្លាក់ចុះថាមពលរាងកាយនេះ ងាយឱ្យមនុស្សកើតមានបញ្ហាតានតឹងចិត្តលឿនបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLI6DNPjkLNYsr4AaXgLvKjyERMNKmB3crrzQt2Gh1o1vCYdKoIa9APV6baOcZAFSAOEKbUCOgTuqeeIOrm_9fJTw8FD3urHo1AyD3o3QndBHMXYm-gYEFtK-dRAJGjpoLzXJbpiSHgkZZ7bQKQE56b9pjL_vkhTrWAAp0x7rL26P6FDRQBX3Uwi7D7bKH/s1500/image_2024-11-01_09-42-16.png

៣.មិនផ្តោតអារម្មណ៍៖ អារម្មណ៍ភ្លេចភ្លាំង រវើរវាយ ម្តងបោះបង់ការងារពាក់កណ្តាលទី ម្តងពន្យាពេលផែនការការងារដោយហេតុផលផ្សេងៗ គឺជាសញ្ញាមួយបញ្ជាក់ថា លោកអ្នកកំពុងមានអាការៈស្មុគស្មាញក្នុងចិត្ត និងមិនមានជំហរសម្រេចកិច្ចការឱ្យបានជាក់លាក់តាមពេលវេលានោះទេ។ អាការៈនេះជាសញ្ញាបង្ហាញថា អ្នកមិនបានផ្តោតអារម្មណ៍លើកិច្ចការផ្ទាល់ខ្លួន ហើយបន្តិចម្តងៗឈានទៅរកបញ្ហាថប់បារម្ភនៅកន្លែងធ្វើការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrR1gTcI8RkD31xZJeJIrGYr5XpNXk_qiMSEW48YWIGEd0-RQzJT03Ye7D02fV0_xaAngqcUhbyhhs4eDfVAVXIWT4W7zsqbKmDuFAyf8OVxd5juL2jCjBB45DtD_Z0ySLGS-A7ufHKIyRWE55-Lh6XfRxMkTlhyNCFYfl3_Fjpmb3o2V5Rap1oK_ofWBx/s1500/image_2024-11-01_09-42-17.png

៤.ខឹងញឹកញាប់៖ ប្រសិនបើអ្នកត្រូវរស់នៅជាមួយភាពសោកសៅយូរ ស្ថានភាពផ្លូវចិត្តរបស់អ្នកនឹងមិនរឹងមាំគ្រប់គ្រាន់ដើម្បីដោះស្រាយភាពស្មុគស្មាញនៃជីវិតនោះទេ។ ដូច្នេះការអត់ធ្មត់របស់អ្នកនឹងមានកម្រិតទាប ហើយអ្នកនឹងមានអារម្មណ៍ខឹងខ្លាំង នៅពេលដែលជួបរឿងបន្តិចបន្តួច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPchF5FcRD91ApqHYpkdWTheBbmqDxLsuK2S88ekfiwRAH7r-0OibIot_2sb6zpnbXDt2xdppW8GHR99FLgXTn-NPfnLD4bmrBMr2uIzmUtIbcqHhd1Lsmutd14M1_I3N-jRPGApS3wom5nIBSOVf2PDFiZQNLKW2yWkcYEdVm_yIPw-3BH85dAh9I3y8S/s2500/image_2024-11-01_09-42-18.png

៥.ឈឺខ្នងញឹកញាប់៖ នៅពេលអ្នកមានអារម្មណ៍ស្មុគស្មាញ អារម្មណ៍នៃសម្ពាធត្រូវបានបញ្ជូនទៅឆ្អឹងខ្នង ហើយនោះជាមូលហេតុដែលអ្នកមានអារម្មណ៍ឈឺចាប់នៅខាងក្រោយខ្នង ឬឈឺខ្នងរ៉ាំរ៉ៃ បន្ទាប់មកកើនឡើងជាលំដាប់ ទៅស្មានិងក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV5URoDViTQv3zcETOw_p-irBx8M0cX0_wET4Hrpr9WY6lEXQ7z3z3jDtZJbgS8V58_XT_sENJ5kJ49HUR8jO72n9dlsxk2PrOL0HKSASaNzJ1Kg3stFPOg_DulzzUA9OUOwTQ2hNZBMggj3m0HAhu_e5kWs1aW0D6kj7qS996mCeAEpjs8TjtQI5olDtV/s1500/image_2024-11-01_09-42-20.png

៦.ឈឺក្បាលគ្រប់ពេល៖ សម្រាប់មនុស្សដែលជួបរឿងមិនល្អច្រើន ពេលចិត្តយើងក្រៀមក្រំ វានឹងប៉ះពាល់ដល់អារម្មណ៍ និងគំនិតរបស់អ្នក ធ្វើឱ្យអ្នកមិនមានអារម្មណ៍រីករាយ។ ដូច្នេះអ្នកក៏ចាប់ផ្តើមឈឺក្បាលខ្លាំង ហើយរាលដាលតាមពេលវេលាញឹកញាប់ បន្ថែមពីលើការឈឺក្បាល អ្នកក៏ជួបបញ្ហាជ្រុះសក់ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRk835-Y9mO_JCcM9DcAGusWHtzSe1FF8v1QCKs3JriAA-PRCOfXwfKj_12habeDRUzApvx-P23SM3Udp2GpyOWOAr6Sw5RCKrXcd-cS4e_s6LMkJLukpcujiyGtAs6M9yl9F5wYnDt8QMa9I2SOpPi39yzuLYoCQKQnTA6HyeK2-LwSWU98H1jhssqV35/s1280/image_2024-11-01_09-42-20%20(2).png