Home ព័ត៌មានអន្តរជាតិ ពិតជាអស្ចារ្យណាស់! កីឡាករអាមេរិករត់ជុំវិញទីក្រុងដើម្បីបង្កើតជាផ្ទាំងរូបភាពសិល្បៈ

ពិតជាអស្ចារ្យណាស់! កីឡាករអាមេរិករត់ជុំវិញទីក្រុងដើម្បីបង្កើតជាផ្ទាំងរូបភាពសិល្បៈ

45
0

សហរដ្ឋអាមេរិក ៖ លោក Lenny Maughan គឺជាកីឡាកររត់ចម្ងាយឆ្ងាយនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក មានគំនិតថ្មីមួយខុសប្លែកពីកីឡាករផ្សេងទៀត ដោយលោកបានរត់ក្នុងទីក្រុងឱ្យក្លាយជារូបភាពផ្សេងៗ ។ វាជាស្នាដៃសិល្បៈថ្មីកើតឡើងដោយសារការហាត់ប្រាណ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2_w6wrfPHRPIWB13t7VyRlJNE1GjoY50kGfLQcMjJ7K_sj5XAr3RA46LHyhet7xT8FQOY0RUhj9oYtGqrLiubUShUvtS0d3d1Q9LL3aHdT-Z9EuII0xm-Eo-fMgugibUKc8-k-MrlCEE5mjWPDyb3rXE8XIcIwNxHlq8Bjq0zw2IN3w34FM7Sfrr5SP_5/s2378/image_2024-11-01_08-30-28.png

លោក Lenny និយាយថា ៖ «រយៈពេលជាច្រើនឆ្នាំមកនេះ រហូតមកដល់បច្ចុប្បន្ន ខ្ញុំបានបង្កើតស្នាដៃសិល្បៈប្រមាណ៥៣ផ្ទាំង ហើយស្នាដៃនីមួយៗមានលក្ខណៈស្មុគស្មាញខុសគ្នា ។ រីឯចម្ងាយផ្លូវដែលរត់ក្នុងទីក្រុង គឺខ្ញុំបានកំណត់ឱ្យវាបង្ហាញជារូបភាពផ្សេងៗ ដូចជា ៖ រូបសត្វ, មនុស្ស និងដើមឈើ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfqLE6uwCCWKtcokMao3TdKslWJkFkfuJIXDzmllaPekb_1uW2lGPjhj1AggKwNBAu5_j_uwXpGQZnN-pCsMbHsJqVDjpsf4bOt7eC102vHiHRmzdY2Kk_e_jkMltn0r7sM7c48CimrbdCKsP4BEoMXRXoI8K_4me8jGw_vnWpj2npl1KBmkhIVy3Z6ThI/s2519/image_2024-11-01_08-30-25.png

លោកបន្តទៀតថា ៖ «ចំណុចពិបាកបំផុតសម្រាប់ការបង្កើតស្នាដៃនេះ គឺការរត់ឡើងលើភ្នំ ។ ខ្ញុំពុំអាចចៀសវាងរត់តាមផ្លូវលំបាកៗបានទេ ពីព្រោះចង់ឱ្យវាបង្ហាញរូបភាពឡើងមក ហើយខ្ញុំពុំធ្លាប់គិតពីការរត់តាមផ្លូវកាត់ឡើយ» ។

លោកបានប្រើប្រាស់ App ពិសេសមួយសម្រាប់ហាត់ប្រាណឈ្មោះថា Strava និង MapMyRun ដែលកម្មវិធីនេះនឹងកត់ត្រាចម្ងាយផ្លូវរត់របស់លោ
កទាំងអស់ ។ មុនពេលទទួលបានរូបភាពដោយសារការរត់នេះ គឺលោកបានរៀបចំគម្រោង និងគូរផ្លូវដែលប្រុងរត់ក្នុងផែនទីម្តងហើយម្តងទៀត ព្រមទាំងមើលទីតាំងភូមិសាស្ត្រផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiYrpWcW1z54-wyR-ckngcBS38nooUqt5Xy_aSdeI3kGAyYRYWcvb5n8ej4C3g7pMz24Un5_pwqsVJO1J-TEIcV4i5k4MnoEU31NMVBaXNn5IpsV0v-sSJ1OhQXUvcgvdbevtH6NuocaeHjxfBsIYZ6u_l0TTHwUw4QWTFO_ryWwYcqhPiuf_u7ujZGR61/s1920/image_2024-11-01_08-30-24.png

ពេលខ្លះ ការកំណត់ចម្ងាយផ្លូវរត់ឱ្យក្លាយជារូបភាពតាមតម្រូវការនេះ គឺចំណាយពេលយូរជាងការរត់តាមធម្មតា ។ ចំណុចសំខាន់ ត្រូវប្រុងប្រយ័ត្នក្នុងពេលរត់ ពីព្រោះបើលោករត់ខុសផ្លូវអាចធ្វើឱ្យខូចរូបភាពបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCZ_537aEwFoFjGlADPKy-dbFuBFAmCLDRYImYuobZJQxkuuXovDwvSKNTOa5X5ufDZulaXkdV73vmF5Gv0Ymh7mT2uknHIGiW31Dv69zDKlmCZIPkSSDqcaizwGkfXEege31mn3G31xjc6zZ8NTK-YndyFbbtUL1fl77XVeIfrM3HJjkMMzEl0a757PTH/s1920/image_2024-11-01_08-30-23.png

មនុស្សភាគច្រើនមិនចង់ជឿថា មានអ្នកអាចបង្កើតស្នាដៃសិល្បៈចេញជារូបភាពផ្សេងៗមកពីការរត់បែបនេះទេ ។ ប៉ុន្តែអ្វីដែលលោក Lenny បានបង្ហាញស្នាដៃឱ្យមនុស្សគ្រប់គ្នាឃើញនេះបញ្ជាក់ថា អ្វីៗក៏អាចកើតឡើងបានដែរ ប្រសិនបើយើងមានការស្រមើស្រមៃចង់ឱ្យវាក្លាយជាការពិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_HRl6vcWLsP68ko6DkkB_kbHekqDBQ_BrAbZlNG2Wn4OVhwVBuRsmm2CQkkEFJDl1JAmIzUg34iQht6sK7NGVgARha3GNKn_0PJW_arDhRnHR_tkDkCHeMdV94KAktea1UMSgZA5kokJekY7tqWfREjk4VPqj2TXx2dKjmJ_yWpTxyaIzPgL9xgUQBs5M/s2394/image_2024-11-01_08-30-20.png

រូបភាពផ្សេងៗកើតឡើងដោយសារការរត់របស់លោក Lenny ដោយការប្រើប្រាស់ GPS បានល្បីល្បាញយ៉ាងខ្លាំងក្នុងបណ្តាញសង្គម ពីព្រោះវាជាស្នាដៃសិល្បៈថ្មីកើតឡើងដោយសារការហាត់ប្រាណ ។ គេជឿថា មុននឹងទទួលបានស្នាដៃនេះ គឺត្រូវមានភាពអត់ធ្មត់យ៉ាងខ្លាំង ពីព្រោះលោកបានរត់ឡើង-ចុះភ្នំ ៕