ភាពចម្រូងចម្រាសរវាងខ្មែរនិងថៃជុំវិញកម្មវីធី Miss Grand ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាមនុស្សម្នាក់ត្រូវបានអ្នកមួយចំនួនដាក់បន្ទុកខ្លាំងទៅលើនាងព្រោះតែការស្ងៀមស្ងាត់មិនមាត់ករបស់នាងចេញមុខការពារប្រទេស។ ទោះយ៉ាងណា បើតាមគេសង្កេតឃើញដ្បិតតែនាងមិននិយាយអ្វីច្រើនប៉ុន្តែការបង្ហោះរបស់នាងក៏មិនប្រើ Hashtag ដូចកាលពីមុននោះទេ។
ឈ្មោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានក្លាយជាគោលដៅនៃការជជែកវែកញែក រិះគន់ដាក់បន្ទុកទៅលើនាងបន្ទាប់ពីស្ថាប័ន MGC និង MGI មានបញ្ហាជាមួយគ្នាប៉ុន្តែនាងមិនបានចេញមកនិយាយការពារ ឬនិយាយអ្វីឡើយ។ ការស្ងាត់ស្ងៀមរបស់នាងក៏ធ្វើឱ្យ លីវ ជីលី ចេញមកផ្លែផ្កា ជាមួយ ខ្លឹម ស្រីគា ខណៈអ្នកមួយចំនួនទៀតនៅតែកើតក្តីខឹងសម្បារចំពោះនាង។
មិនបានចេញមុខនិយាយអ្វីក្រោមហេតុផលនៅមានកុងត្រាជាមួយស្ថាប័ន MGI អាចនឹងត្រូវគេប្តឹង ស្របពេលដែលមិននិយាយអ្វី ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ត្រូវបានលោក ណាវ៉ាត់ ឱ្យក្រុមការងារ MGI Unfollowed និងនិយាយថាមិនបាច់មកប្រទេសថៃឬទាក់ទងទៅទៀតនោះទេ។ ការនិយាយរបស់លោក ណាវ៉ាត់ នេះត្រូវបានគេជឿថាដោយសារតែការខឹងសម្បារ ពេល ពេជ្រ វត្តីសារ៉ាវឌ្ឍី បានទៅចូលរួមសន្និសីទកាសែតរបស់ លោកស្រី អ៊ឹម សុគន្ធា និង ប៊ី សុធារី ហើយអង្គុយរួមតុជាមួយគ្នាដែលកំពុងបរិភោគពងក្រួច និងសណ្តែកដី។
ការកាត់ទំនាក់ទំនងនេះនៅក្នុងថ្ងៃផ្តាច់ព្រ័ត្រកម្មវិធី MGI កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក៏ពុំមានវត្តមាន ពេជ្រ វត្តីសារ៉ាវឌ្ឍី ចូលរួមដូចគ្នាខណៈបវរកញ្ញា Isabella Miss Grand International 2022 បានសួររកនាងព្រោះតែមិនបានដឹងមានបញ្ហាអ្វីកើតឡើង។
មែនទែនទៅ ទោះបីជា ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនមាត់កច្រើន អ្នកខ្លះបានដាក់បន្ទុកនាងខ្លាំងយ៉ាងណាដោយសារតែកុងត្រា ប៉ុន្តែសកម្មភាពមួយចំនួនដែលអ្នកខ្លះមិនបានដឹងថា ពេជ្រ វត្តីសារ៉ាវឌ្ឍី មានការប្រែប្រួលចំពោះស្ថាប័ន MGI ដូចគ្នា។
មុនពេលមិនទាន់មានរឿងចម្រូងចម្រាសការបង្ហោះរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺមានការប្រើ Hashtag ចំនួន៧ ប៉ុន្តែពេលនេះនាងបានដក Hashtag ចំនួន៣ ។ ពីមុន ពេជ្រ វត្តីសារ៉ាវឌ្ឍី បានដាក់ Hashtag ថា #MGI #MGC #PichVoteySaravody #MissGrandCambodia2022 #MissGrandInternational2022 #WeAreGRANDthe1andOnly #5thRunnerUpMissGrandInternational2022 ប៉ុន្តែពេលនេះបានដក Hashtag #MGI #MissGrandInternational2022 និង #WeAreGRANDthe1andOnly »។ លើសពីនេះទៅទៀត ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចូលរួមកម្មវិធីជាតិដោយបានបង្ហាញពីវប្បធម៌ អរិយធម៌ខ្មែរ ទៅកាន់ពិភពលោកតាមរយៈកេរ្តិ៍ឈ្មោះរបស់នាង៕










