នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ ក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្តីប្រកាសស្តីពី លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ០៨ តុលា ២០២៤។
ដោយនៅក្នុងនោះគេឃើញថា បេក្ខជនទទួលបាននិទ្ទេស A មានការកើនឡើង៥៧៩នាក់ឯណោះ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣។
ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។
ខាងក្រោមនេះជាលទ្ធផលតាមនិទ្ទេសនីមួយ នៃសម័យប្រឡង៨ តុលា ២០២៤៖
និទ្ទេស A ចំនួន ២ ២១៦ នាក់
និទ្ទេស B ចំនួន ៩ ៧០១ នាក់
និទ្ទេស C ចំនួន ២២ ៦៧៥ នាក់
និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់
និទ្ទេស E ចំនួន ៣៥ ០៧៦ នាក់










