Home ព័ត៌មានអន្តរជាតិ ចង់ដឹងទេថា តើជីវិតក្រោយស្លា.ប់ពិតជាមានមែនទេ?

ចង់ដឹងទេថា តើជីវិតក្រោយស្លា.ប់ពិតជាមានមែនទេ?

101
0

សហរដ្ឋអាមេរិក ៖ ក្រោយការស្លា.ប់ តើព្រលឹងរបស់មនុស្សនឹងទៅកន្លែងណាបន្តទៀត? នេះជាសំណួរមួយដែលមនុស្សគ្រប់គ្នាមានចម្ងល់យូរមកហើយ និងចង់ដឹងចម្លើយយ៉ាងខ្លាំង ។ ហេតុនេះ គ្រូពេទ្យអាមេរិកម្នាក់បានបង្ហាញលទ្ធផលការស្រាវជ្រាវរបស់ខ្លួនបញ្ជាក់ថា ជីវិតក្រោយការស្លា.ប់ ពិតជាមានមែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-ET46CyHZSJHUOLKofLTjLr9dVwVhtK-xPIDBAtwpxbBg287qpTvYi_7ciSjB63a2GteqQNGKYfe6yByyFaDXwWiJIgbA89jck2xWGRToXHArLcPmLUkIcclHOka3Emzis3moAdJmm7TkoCbBxEx7o2VCSVQnRhQjYvVy7RHyEARUXmJS5zWw8hlLpPe8/s1400/image_2024-10-30_10-35-06.png

លោក Jeffrey Long គ្រូពេទ្យឯកទេសព្យាបាលដោយកាំរស្មី និងជំងឺមហារីកមកពីសហរដ្ឋអាមេរិក ហើយលោកចាប់អារម្មណ៍នឹងជីវិតក្រោយការស្លាប់របស់មនុស្ស និយាយថា តាមការស្រាវជ្រាវរបស់លោកបញ្ជាក់ថា ក្រោយពេលស្លាប់ ព្រលឹងនឹងចាកចេញពីរាងកាយ ។ ពេលមនុស្សម្នាក់ជិតស្លាប់នៅគ្លីនិក ហើយបេះដូងឈប់លោត គឺពួកគេបានដឹងពីអ្វីៗនៅជុំវិញខ្លួនទាំងអស់ ដូចជា ៖ មើលឃើញ, ស្តាប់ឮ, មានអារម្មណ៍ និងឆ្លើយតប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguqtKFlewivAw_RkM_PqhNOajNaPvsXGRd-aoLp433dpSFluKL0UudvcwQjpVvVYdCSXEPnCWRVa5FsDHWTruVvDvkMiG6k-U6zGY3RAQqIUJYbuumNaBKQhUR0sGKdCb2m1qCNG6ARSeC51XwtUTfMWFf4TVI3W9KbDGzojbuJXsmSa3Q_BDreg1qZHck/s2250/image_2024-10-30_10-35-07.png

លោកបានចងក្រងឯកសារពាក់ព័ន្ធនឹងមនុស្សជិតស្លាប់ និងវិភាគផ្អែកលើវិទ្យាសាស្ត្រ ។ ក្រៅពីនេះ លោកបានអានអត្ថបទស្រាវជ្រាវអំពីខួរក្បាល និងពិចារណាចម្លើយតាមផ្នែកវិទ្យាសាស្ត្រ ព្រមទាំងបទពិសោធន៍ពេលមនុស្សជិតស្លាប់ វាធ្វើឱ្យលោកជឿថា ជីវិតក្រោយការស្លា.ប់ ពិតជាមានមែន ។

បើទោះជាស្ថានការណ៍ជិតស្លាប់របស់មនុស្សម្នាក់ៗខុសគ្នាក្តី ប៉ុន្តែលោកសង្កេតឃើញមានចំណុចមួយដូចគ្នា គឺមនុស្សមួយចំនួននិយាយថា អារម្មណ៍របស់ពួកគេត្រូវបានបំបែកចេញពីរាងកាយ ដោយពួកគេអាចមើលឃើញ និងស្តាប់ឮសំឡេងនៅជុំវិញខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrKM-nQ-u0k7PTJh3Le4wjVaIAxKNkOt-Gq4MtER59aHLCsCZkznKtkYAPPwtbzDG-9f-uiaojcVRyBX8KUek5sAvxKf__vWOZFH4NEy0nUQKiFJiaN-Xp-A0kV7ot8vu0P9pxNPQjdSXliq8VJbRL6q6oFK1uAtczeMOiEIVZj2ahkrMqDCiJ8cE3StmB/s1170/image_2024-10-30_10-35-07%20(2).png

លោក Jeffrey Long និយាយថា មានស្ត្រីម្នាក់សន្លប់លែងដឹងខ្លួនពេលកំពុងជិះសេះ ហើយសេះរបស់នាងក៏រត់ទៅកាន់ខ្ទមស្រែ គឺពេលនោះ អារម្មណ៍របស់នាងបានទៅជាមួយសេះដែរ ប៉ុន្តែរាងកាយរបស់នាងពុំបានទៅខ្ទមស្រែទេ ។ ពេលដឹងខ្លួនវិញ នាងអាចរៀបរាប់ពីហេតុការណ៍ដែលកើតឡើងទាំងអស់ក្នុងខ្ទមស្រែទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2_Pk2rho_tjzh8ne1pZjwWKcOG_-YjNEFXef2YSYjMjfp2bNHbFsx3XbDnC8cqwEe-kxr7_MFKR0pw95oEKmKSXzEV8lni8-3M6aXV2a_OQZOmssI3YFleFQFoE7srgwqItFnMRfWJLptJF512ijBQkSKgGIRW0LIDks7YP4nFMSMcVqe87fzhh-zcnwD/s1920/image_2024-10-30_10-35-08.png

ក្រៅពីនេះ លោក Jeffrey Long ក៏បានលើកឡើងពីមនុស្សផ្សេងទៀតដែលអះអាងថា ពួកគេធ្លាប់បានចូលក្នុងភពមួយទៀត ។ រីឯការធ្វើដំណើរទៅភពផ្សេង គឺពួកគេបានដើរនៅតាមផ្លូវមួយមានពន្លឺ និងមានសាច់ញាតិដែលលាចាកលោក ចេញមកទទួលស្វាគមន៍ ហើយឃើញពន្លឺផ្លេកៗនៅចំពោះមុខ ។

បើទោះជាបទពិសោធន៍ពាក់ព័ន្ធនឹងការជិតស្លាប់នេះក្លាយជាជំនឿបុរាណរបស់មនុស្សមួយចំនួន ប៉ុន្តែលោកបញ្ជាក់ថា ក្មេងតូចៗដែលពុំធ្លាប់ដឹងពីរឿងនេះ បែរជាអាចរៀបរាប់ពីហេតុការណ៍ជិតស្លាប់ដូចមនុស្សចាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA0gBesSLzYSnyjLEbEAtdOdw7E1I5qWxzKBwMyIMhFdpjXHxtG0aojoAAXJMTp5sF5APqRs71T7ZY1bQkqzMqDqLQ7euNG_omv8lE6ow4oKg3zgDHjsozc3KUKibXGVWSCkK0JqNzmPoCY-TthXudzspzlDuxX91ZqESYtsKJIseVAUwhHzgr2q94oYg4/s1920/image_2024-10-30_10-35-10.png

ដោយឡែក លោក Bruce Grayson សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Virginia សហរដ្ឋអាមេរិក ក៏បានស្រាវជ្រាវពីជីវិតក្រោយការស្លាប់ដែរ ។ ការស្រាវជ្រាវរបស់លោកបញ្ជាក់ថា ពេលជិតស្លាប់ មនុស្សមួយចំនួនបានឃើញពន្លឺ, ជួបសាច់ញាតិដែលស្លាប់ទៅហើយ និងជួបរឿងរ៉ាវជាច្រើនទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxu0ngDrogu0QFqw6tXlTahyv9k9mVtSvyqqZZtDSOvprNXiMxErxoT4Ov7cohopyhuGEHGKDKkVp6VMOOf-tKN_ejquLk9hngwZ4VgXBQWHp4oCGHcViiBlpeQvpRbZTsRHYOMwyTpN70ns_aYU88t44j80e9E2MOzbK3l_kaqVZBxWXnJrSSG82H77OB/s2048/image_2024-10-30_10-35-11.png

លោកបន្តថា មនុស្សជិតស្លាប់ ចាប់ពី១០% ទៅ២០% បាននិយាយដូចៗគ្នាពីហេតុការណ៍ដែលពួកគេបានជួបប្រទះ ។ លោកបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន កាលពីឆ្នាំ២០២១ ថា ៖ «មានភស្តុតាងបញ្ជាក់ថា ពេលមនុស្សស្លាប់ នឹងមានអ្វីម្យ៉ាងនៅតែមានជីវិតបន្តទៀត» ៕