ប្រទេសអូស្ត្រាលី៖ ក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រមកពីសកលវិទ្យាល័យអូស្ត្រាលី RMIT បានកែច្នៃកាហ្វេដែលប្រើរួច ឬកាកសំណល់កាហ្វេឱ្យប្រែក្លាយទៅជាធាតុផ្សំម្យ៉ាងនៃវត្ថុធាតុដើមដែលអាចលាយបញ្ចូលទៅក្នុងបេតុង ដើម្បីធ្វើឱ្យផ្លូវបេតុងកាន់តែរឹងមាំ និងយូរអង្វែងប្រកបដោយនិរន្តរភាព ។.png)
ការកែច្នៃនេះមានគោលបំណងផ្លាស់ប្តូរពីកាកសំណល់កាហ្វេអត់ប្រយោជន៍ ទៅជាវត្ថុធាតុដើមដ៏ចំាំបាច់បំផុតមួយអាចប្រើប្រាស់បានទាំងក្នុងវិស័យសំណង់ និងជួយកាត់បន្ថយការបំពុលបរិយាកាសចេញពីបរិស្ថានទៀតផង។
យោងតាមលោក Rajeev Roychand បាននិយាយថា ជាទូទៅគ្រាប់កាហ្វេត្រូវបានគេចាត់ទុកជាធនធានធម្មជាតិដែលប្រើប្រាស់ច្រើនជាងគេបំផុតទី ២ របស់ពិភពលោកបន្ទាប់ពីធនធានទឹក។ ជារៀងរាល់ឆ្នាំ កាហ្វេប្រមាណជា ១០ លានតោនត្រូវបានផលិតហើយកាកសំណល់ប្រមាណ ៦ លានតោនត្រូវបានបោះចោលចូលទៅក្នុងបរិស្ថាន ដោយកាកសំណល់ទាំងនោះបានចូលរួមយ៉ាងសំខាន់ក្នុងការបំផ្លាញបរិយាកាសភពផែនដីតាមរយៈការបញ្ចេញឧស្ម័នមេតាន និងឧស្ម័នផ្ទះកញ្ចក់។
.png)
ដើម្បីកុំឱ្យកាកសំណល់កាហ្វេអត់ប្រយោជន៍ អ្នកស្រាវជ្រាវបានធ្វើការដុតកំដៅកាកសំណល់កាហ្វេក្រោមសីតុណ្ហភាព ៣៥០ អង្សាសេ នៅក្នុងម៉ាស៊ីនបច្ចេកវិទ្យាទំនើប ដើម្បីបង្កើតឱ្យបាននូវជីវឧស្ម័ន ឬហៅថា biochar។ biochar អាចជំនួសខ្សាច់ ១៥% សម្រាប់ប្រើប្រាស់ដើម្បីបង្កើតជាបេតុង ហើយធ្វើឱ្យបេតុងកាន់តែមានភាពរឹងមាំរហូតដល់ ៣០% ដោយត្រូវការស៊ីម៉ងត៍តិចជាងមុន ១០% ផងដែរ ។
ហេតុនេះកែច្នៃកាហ្វេដែលប្រើរួច ឬកាកសំណល់កាហ្វេ គឺជួយជំនួសខ្សាច់ ធ្វើឱ្យការសាងសង់ផ្លូវបេតុងរឹងមាំ និងយូរអង្វែងជាងមុន។ បន្ទាប់ពីអូស្ត្រាលីបានសាងសង់ផ្លូវបេតុងធ្វើពីកាហ្វេដំបូងគេនៅលើពិភពលោករួច សាកលវិទ្យាល័យផ្សេងៗទៀត ក៏កំពុងសម្លឹងមើលជីវឧស្ម័ន ឬ biochar និងសារធាតុជីវឧស្ម័នផ្សេងៗទៀតនៅក្នុងការបង្កើតបេតុងប្រកបដោយនិរន្តរភាពផងដែរ៕










