Home ព័ត៌មានអន្តរជាតិ ហេតុផលទាំងនេះហើយ ដែលអ៊ីនធឺណិតចល័តរបស់លោកអ្នកដើរយឺតខុសធម្មតា

ហេតុផលទាំងនេះហើយ ដែលអ៊ីនធឺណិតចល័តរបស់លោកអ្នកដើរយឺតខុសធម្មតា

68
0

តើលោកអ្នកធ្លាប់ជួបប្រទះនូវបញ្ហាអ៊ីនធឺណិតដើរយឺតដែរឬទេ? ជាការពិតណាស់ នៅពេលដែល 3G ឬ 4G របស់លោកអ្នកដើរយឺតខុសធម្មតា វានឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍តានតឹងជាងមុន ដោយសារយើងមិនអាចប្រើប្រាស់កម្មវិធីផ្សេងៗ ឬក៏ដោនឡូតអ្វីៗបាននោះទេ។ លើសពីនេះវាក៏អាចធ្វើឱ្យការងាររបស់អ្នកយឺតយ៉ាវផងដែរ ដូច្នេះហើយតើមូលហេតុអ្វីបានជា អ៊ីធឺណិតចល័តរបស់យើងដើរយឺតខ្លាំងបែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj33M75_IPOFsn0H0xI2Zup44lqGGxyEjkNshOYbW470h2q7tuPOviHQ5aqaSa4pxVTtOazj8gXmARLl9vp4Ex-egDQZEMc-IWWVR6JJX0LtASpOZg7cNGVaTT0VQnBrhj6fRsSNH6bY2jyQY8pM3ri8wUsVj0rF3qXwyq0BZLWPp43awTXhilwdS3NIP24/s960/image_2024-10-29_09-38-37.png

សម្រាប់មូលហេតុគឺដោយសារចម្ងាយនៃអង់តែនអ៊ីនធឺណិតនៅតំបន់នោះឆ្ងាយពេក ធ្វើឱ្យរលកសញ្ញាចុះខ្សោយ ឬក៏មនុស្សនៅតំបន់នោះមិនសូវមានអ្នកប្រើប្រាស់ស៊ីមកាតដូចយើង។ លើសពីនេះវាក៏ទាក់ទងទៅនឹងកម្មវិធីទូរស័ព្ទរបស់អ្នកមានបញ្ហា ឬហួសសម័យផងដែរ ដែលនេះអាចបណ្តាលឱ្យការតភ្ជាប់អ៊ីនធឺណិតរបស់អ្នកយឺតជាងមុន។ ទន្ទឹមនឹងនេះឧបករណ៍ចាស់ៗអាចមានកម្រិតគាំទ្រទាបសម្រាប់បច្ចេកវិទ្យាបណ្តាញថ្មី ធ្វើឱ្យល្បឿននៃការតភ្ជាប់កាន់តែយឺត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH3NDb7Alcp7rGj9cZL9QgBKqWtfswVQAIZXZWv0Ulf0LQCL2Fskxe9OQwsAKhxMQ-At-1NJoSGVbI18Gu9K7KAd6Z5rGiXel4bzwS-gNPjNaMJhE8w1yP9F15aKhVdzh6ktr5hVnk9s0ejFC5sJBDQKSBj4t4sqOmUNkegKPOEGlQj1bzQsJO4haViHZ3/s1430/image_2024-10-29_09-38-38.png

បន្ថែមពីលើបញ្ហាទាំងអស់នេះ ពេលខ្លះវាក៏អាចបណ្តាលមកពីអ្នកផ្តល់សេវារបស់យើងផ្ទាល់តែម្តងដូចជា អង់តែនសេវារបស់គេខូច ធ្វើឱ្យស្លូអ៊ីនធឺណិតដល់យើងជាដើម។ ដូច្នេះសម្រាប់វិធីដោះស្រាយ កុំឱ្យអ៊ីនធឺណិតចល័តរបស់យើងដើរយឺត៖
ទីមួយយើងត្រូវពិនិត្យសញ្ញា៖ ប្រសិនបើសញ្ញាខ្សោយ ព្យាយាមផ្លាស់ទីទៅទីតាំងដែលមានសញ្ញាខ្លាំងជាងមុន។
ទីពីរបិទថាមពលឡើងវិញ៖ ពេលខ្លះការចាប់ផ្ដើមឧបករណ៍ឡើងវិញអាចដោះស្រាយបញ្ហាល្អប្រសើរជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-z6o-MfKGPQI5vnSL-DeCnzlvtHZGqkBtSbU3FUrMNmQhcxAXZm1TQyu_esOCRb7wjvzulvbNslUWoSAhTK9uXq_pmFadF-FfqPSR5A-tB54h0-7QXBxkQeoiGLBxhwXlP3OrN7raFYb126uc58JYhu_vzqrx2xMkOsh03AeEJWRuA4VJxhYqTsudTOuN/s2560/image_2024-10-29_09-39-25.png

ទីបីបិទកម្មវិធីដែលមិនចាំបាច់៖ បិទកម្មវិធីណាមួយដែលអ្នកមិនប្រើប្រាស់ ដើម្បីឱ្យអ៊ីនធឺណិតរបស់យើងដើរលឿន។
ទីបួនទាក់ទងទៅអ្នកផ្តល់សេវារបស់អ្នក៖ ប្រសិនបើបញ្ហាមិនត្រូវបានដោះស្រាយនោះទេ ចូរអ្នកព្យាយាមទាក់ទងទៅក្រុមហ៊ុនស៊ីមកាតរបស់អ្នកដើម្បីទទួលបានជំនួយ។
ទោះជាយ៉ាងណាប្រសិនបើអ្នកឧស្សាហ៍ជួបប្រទះបញ្ហាជាមួយអ៊ីនធឺណិតចល័តយឺតញឹកញាប់ពេក លោកអ្នកប្រហែលជាត្រូវពិចារណាផ្លាស់ប្តូរសេវាកម្មថ្មី ឬប្តូរស៊ីមថ្មីដែលនេះគឺជាជម្រើសចុងក្រោយបំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOtsMycQ59Rj4LuSsAiA10EkNKqz9OTo96WSCO_RFpPtJH8cv56YiuhvS5LZ2Bb3ycgvt85cH62G_PMJoa6YhEaia92N_IMhQMQ44jB9XXFWIlaVBIbT9HV6i5vFQi3D2QauwBvWtiM2ngPEce9HjDIKPBA2M5L3LZTEFnBynuZlxsm7_hr2QbemgOe-AX/s5601/image_2024-10-29_09-39-44.png