Home ព័ត៌មានអន្តរជាតិ ប្រទះឃើញជណ្តើរអាថ៌កំបាំងនៅកណ្តាលព្រៃ ស្រាប់តែជួបរឿងព្រឺសម្បុរពេលបានចុះទៅផ្នែកខាងក្រោម

ប្រទះឃើញជណ្តើរអាថ៌កំបាំងនៅកណ្តាលព្រៃ ស្រាប់តែជួបរឿងព្រឺសម្បុរពេលបានចុះទៅផ្នែកខាងក្រោម

93
0

យុវជនម្នាក់បានប្រទះឃើញជណ្តើរអាថ៌កំបាំងនៅកណ្តាលព្រៃ ក៏សម្រេចចិត្តដើរតាមជណ្តើរនេះ ហើយមានអារម្មណ៍ថា ផ្លូវចុះជណ្តើរគួរឱ្យព្រឺសម្បុរយ៉ាងខ្លាំង ។ ក្រោយមក យុវជននេះក៏បានឃើញផ្លូវរូងក្រោមដីពោរពេញទៅដោយបន្ទប់អាថ៌កំបាំង និងឮសំឡេងប្លែកៗរហូតដល់ទ្រាំលែងបាន និងប្រញាប់រត់ចេញក្រៅវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ6cYXKmh_JK57Tcn2GuZB5ec-LnQzMa7LRTQyslq3Bbl6pwxCAYuuIhH_VwuJRmfs3nFd0ka7y0m5Pqn86o0iDOyYxdnGaEMyd9Ts8XjSnAJ8p3nnRNvpZV3rO8YURjXKtGxn2qgs-10dFNXQx2GClXfj9qemyFtbTw6oyWx8xQZA65xZb00bYIdJ6Oi6/s700/photo_2024-10-28_16-49-33%20(2).jpg

កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ Ladbible រាយការណ៍ថា អ្នកលេងបណ្តាញសង្គម TikTok ម្នាក់ឈ្មោះ @joshtheintern បានបង្ហោះវីដេអូមួយគួរឱ្យព្រឺសម្បុរ ដោយយុវជនក្លាហាននេះឈ្មោះ Josh បានសម្រេចចិត្តស្វែងរកការពិតក្នុងជណ្តើរអាថ៌កំបាំងមួយនៅកណ្តាលព្រៃ ។ វីដេអូនេះល្បីល្បាញយ៉ាងខ្លាំង រហូតចំនួនចូលទស្សនាស្មើរហូតដល់១៨លានលើក ។

យុវជនឈ្មោះ Josh គឺជាអ្នកបង្កើតមាតិកាស្រាវជ្រាវពីទីកន្លែងប្លែកៗនៅជុំវិញពិភពលោក ហើយយុវជននេះតែងតែធ្វើអ្វីដែលអ្នកដទៃពុំហ៊ានធ្វើ ។ ការធ្វើមាតិកាផ្សេងៗ គឺលោក Josh បានប្រើប្រាស់ Google Earth ដើម្បីស្វែងរកទីកន្លែងព្រឺសម្បុរ រួចហើយក៏ចេញទៅស្រាវជ្រាវនៅកន្លែងជាក់ស្តែង ប៉ុន្តែវីដេអូនេះបានធ្វើឱ្យលោកព្រឺសម្បុរយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHuDHma2isve4mpZDcmR1IZoqBXvqLLkpno_22bZhbDms4hXa_oI5rXzVbO2QmuIVWCkyNo0r4RekpJITq1kVXLNj_KtlNQ87MBxWW4Gb2KbIqlUIGwxKfx2W033XL0Wtmf7gDXIKDZb9sewmZSH957IgA5NaoTVdMWX3wmhC4Efa6koCSJFzl48-DTBpi/s700/photo_2024-10-28_16-49-33%20(3).jpg

ក្នុងវីដេអូ លោក Josh រៀបរាប់ថា ៖ «ខ្ញុំពុំបានតាំងចិត្តពីមុនថា រកឃើញទីកន្លែងនេះ» ។ លោកនិយាយថា លោកបានឃើញផ្លូវចុះជណ្តើរដែលត្រូវគេបោះបង់ចោលនៅក្នុងព្រៃ ហើយលោកក៏បានដើរតាមជណ្តើរនេះចុះទៅក្រោម ស្រាប់តែឃើញផ្លូវរូងក្រោមដីយ៉ាងវែង និងមានបន្ទប់សម្ងាត់ ។ វាជាកន្លែងគ្មានមនុស្សរស់នៅ និងគួរឱ្យព្រឺសម្បុរបំផុត បើធៀបនឹងកន្លែងដែលលោកធ្លាប់ស្រាវជ្រាវ ។

ការចុះតាមកាំជណ្តើរទៅផ្នែកខាងក្រោម គឺលោកត្រូវឆ្លងកាត់ឧបសគ្គ ដូចជា ៖ មែកឈើ និងដើមឈើ ដែលគ្របដណ្តប់ពេញផ្លូវដើរ ហើយបើគ្មានពិល គឺលោកពុំអាចដឹងថា នៅផ្នែកខាងក្រោមមានអ្វីខ្លះទេ ។ ពេលលោកចុះតាមជណ្តើរមកដល់ផ្នែកក្រោមបំផុតឃើញថា វាងងឹតយ៉ាងខ្លាំង ហើយលោកក៏បញ្ចាំងពិល និងចុះទៅក្រោមដីកាន់តែជ្រៅ ស្រាប់តែឃើញទ្វារដែកបើកចំហមានជណ្តើរ១ជាន់ទៀត ហើយអាចឱ្យលោកចុះក្នុងដីកាន់តែជ្រៅ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqJ2SeEH88JHJifWaYxtmk8Sivx6vpw_SpNQdbH7GdgDVOEmbnLf3JRRlxZ7DI5UR6-9Khv9-nuo7RJeg0S4UMYxFMrQaMxLhbnd_7Z2NzVn33eQv8W0EEEpUXiEQnN3MZcsNMmNNps-FueboFSi9gUnbywE_LU5J2KOQ4zK-sZupgKZCvEejN-xv7V8Si/s700/photo_2024-10-28_16-49-33.jpg
ពេលលោកចុះមកដល់ផ្នែកក្រោមបំផុត លោកបានឃើញស្នាមជើងជាច្រើននៅលើជញ្ជាំងផ្លូវរូងក្រោមដី ហើយពេលលោកដើរមើលបន្ថែមទៀតឃើញថា ផ្លូវរូងក្រោមដីនេះមានសភាពទ្រុឌទ្រោម និងតភ្ជាប់ទៅបន្ទប់ទទេជាច្រើន ។ លោកពុំដឹងថា តើវាជាកន្លែងអ្វីទេ ហើយលោកក៏សម្រេចចិត្តដើរទៅមុខទៀតដើម្បីស្វែងរកតម្រុយបន្ថែម ។

ពេលដើរទៅមុខបានមួយសន្ទុះ លោកបានឃើញទ្វារពណ៌បៃតង ហើយពេលបើកទ្វារបន្ទប់ ស្រាប់តែឃើញក្នុងបន្ទប់ទឹកលិច ។ ក្រៅពីនេះ មានសម្ភារៈចាស់ៗច្រែះ និងពុំដឹងថា វាជាអ្វី ។ ហេតុនេះ លោកក៏បន្តដំណើរទៅមុខទៀត ហើយក៏ឃើញបន្ទប់មួយក្រាលការ៉ូពណ៌ស លោកសន្និដ្ឋានថា វាជាបន្ទប់ទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjelr07X_eMqjQgun0qnYTXp8l1GbMgGz1Nsgh2sHrxMG5hAZH23WZpoPBsKjVd9vwUAxezWGnn4keF-bfT27JVDP_2R6SR8v81JTwQHcZcTmc2GP2h4d1PyfyhPGVsJElQCMNNYsfEQMt3Yk4jRA5OFGEPIg2n4xIe2uagjQFhDkHq68JCxIk5VbpdjdpT/s1280/photo_2024-10-28_16-49-34.jpg

ពេលលោកដើរជិតដល់ចុងផ្លូវរូងក្រោមដី លោកក៏លែងចង់ដើរបន្តទៀត ហើយចង់ត្រឡប់មកផ្នែកខាងលើវិញ ដោយសារលោកទុកកាបូបនៅមាត់ផ្លូវចូល (លើដី) ។ ភ្លាមនោះ លោកមានអារម្មណ៍ភ្ញាក់ផ្អើលបន្តិច ពេលបានឮសំឡេងអាថ៌កំបាំងនៅទីនោះ ។

លោកបន្តថា នៅចុងផ្លូវរូងក្រោមដីមានបន្ទប់មួយចំនួន ហើយមើលទៅទ្វារបន្ទប់ មានស្លាកស្លាមដូចជាត្រូវគ្រាប់បែកផ្ទុះ ខណៈក្នុងបន្ទប់វិញ មានតែធ្នើរដាក់សៀវភៅ ។ បន្ទាប់មក លោកបានឃើញជណ្តើរ១ទៀតសម្រាប់ឡើងទៅផ្នែកខាងលើ ហើយលោកប្រាប់ថា ៖ «ខ្ញុំមិនដឹងថា ទីនេះ ធ្លាប់ជាកន្លែងអ្វីទេ ប៉ុន្តែមិនថាវាជាកន្លែងអ្វី ឡឺវាត្រូវការរក្សាភាពសម្ងាត់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFPctidi1bK_ab-J4EcNH4KNoHaJJFqMdmCa4VDi-GSWW2GM6pDdrF64ngLDSlFO-yAafTW_noQjSBYo0fybwhTlukpDx9mwkGINkTbDPtHU4vtR9r2PTa2ZfHvB0Kf0YEQQqj2F2bjI6KSkPslELBjmQ5ReTZNrmBh6Ovg2QqKnatPotWItgudzGLI_vB/s1200/image_2024-10-29_08-27-51.png

ក្រោយពីវីដេអូនេះត្រូវបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមឃើញថា មានមនុស្សជាច្រើនចាប់អារម្មណ៍ និងចូលបញ្ចេញមតិ ។ មតិខ្លះបារម្ភពីខ្យល់នៅផ្នែកខាងក្រោម ខណៈមតិខ្លះទៀតពុំគាំទ្រឱ្យទៅកន្លែងនេះតែម្នាក់ឯងទេ ពីព្រោះវាគ្រោះថ្នាក់ខ្លាំង ហើយគ្មានអ្នកណាម្នាក់ដឹងថា ត្រូវជួបរឿងអ្វីខ្លះ ៕