Home ព័ត៌មានអន្តរជាតិ អាល្លឺម៉ង់ផលិតត្រាក់ទ័រអគ្គិសនីដំបូងគេបំផុតជួយឱ្យកសិករសន្សំសំចៃប្រាក់ពេលប្រើប្រាស់

អាល្លឺម៉ង់ផលិតត្រាក់ទ័រអគ្គិសនីដំបូងគេបំផុតជួយឱ្យកសិករសន្សំសំចៃប្រាក់ពេលប្រើប្រាស់

66
0

ប្រទេសអាល្លឺម៉ង់ ៖ ក្រុមហ៊ុនមួយនៅប្រទេសអាល្លឺម៉ង់បានបង្ហាញត្រាក់ទ័រអគ្គិសនីទើបផលិត ដែលវាដំណើរការដោយការសាកថ្មជំនួសការប្រើប្រាស់ប្រេងម៉ាស៊ូត ។ ក្រុមហ៊ុននេះមានគោលបំណងជួយកាត់បន្ថយការចំណាយដើមទុនពេលប្រើប្រាស់ ជាពិសេស ក្នុងវិស័យកសិកម្ម ហើយក្រុមហ៊ុនគ្រោងផលិតត្រាក់ទ័រអគ្គិសនីនៅចុងឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7iF5rpbJ1ic_K5fJ0G2yPQD3eDQgBqUybvy26pSUBCu0XkNRYpXrY7k9un4_bqmuHlsknJKZuxrDlZuP4IGMuGkyXIfIG-MyErJX-v0_Nx9WVt9cS6eVc_fpSt8O2c2GnefR26WBQ1JNGx3dGevOtSxtja3ToQS-yonEf5X1k787-kAsy15G0CUYf_pRE/s2400/image_2024-10-26_15-40-23%20(2).png

ក្រុមហ៊ុនបានដាក់ឈ្មោះត្រាក់ទ័រអគ្គិសនីថា «Tadus» គឺដាក់តាមឈ្មោះរបស់ក្រុមហ៊ុន ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសាកល្បងប្រើប្រាស់ត្រាក់ទ័រអគ្គិសនីក្នុងកសិដ្ឋានមួយកន្លែងនៅភាគអាគ្នេយ៍ប្រទេសអាល្លឺម៉ង់ ហើយក្រុមហ៊ុនបញ្ជាក់ថា ត្រាក់ទ័រអគ្គិសនីនេះអាចប្រើប្រាស់ចាប់ពី៥ម៉ោង ទៅ១០ម៉ោងសម្រាប់ការសាកថ្ម១លើក ហើយវាអាស្រ័យលើការប្រើប្រាស់ផងដែរ ។ ប៉ុន្តែត្រាក់ទ័រនេះពុំអាចប្រើប្រាស់ជាមួយការងារធ្ងន់ៗបានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnZOxfkJmGj4NGr_cnDzPWvCT4z8WXNg0RuNtSpxUYPYqVDw5XMQCjETyKHeejDKHtObYrXT4Hty-ucCqWG4YnWkRRu_hoRKzdDvK1ZMYtAQzgEXkidKgA39eVsAokQHRTP02IKSavwJfOhfSLTkuw1ikj846CNtUVDdnke25ocby4d8uhGvAVeaXAvu6A/s640/image_2024-10-26_15-40-23.png

ចំណែកការសាកថ្មត្រាក់ទ័រនឹងចំណាយពេលរហូតដល់៨ម៉ោង និងអាស្រ័យលើកម្រិតអគ្គិសនីនៅទីតាំងសាកថ្ម ។ បើមានការងារត្រូវប្រើប្រាស់ត្រាក់ទ័រជាបន្ទាន់ គឺអាចផ្អាកការសាកថ្មវាសិន និងផ្លាស់ប្តូរមកប្រើប្រាស់ថ្មមួយទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1Ns0QDAnYH8zKuftwIkkFmu-KbGJi5jLbU8XXgYO0GaSeskamyJCDT6LVbCSc4N6Fv391tmFO07IBKx_dx_VCpVuyCx4LxAbvbwzJ5Cp_y4cSH9psR9-3fQlsBWNyv3yk2fA0dnUvSlcPJ3WBarvRfcH2UmCzDdAwAgzP6JZp3Vkw-vGdyfg8GccSWTcM/s2000/image_2024-10-26_15-40-27.png

កសិករម្នាក់បានសាកល្បងប្រើប្រាស់ត្រាក់ទ័រអគ្គិសនីក្នុងកសិដ្ឋានរបស់ខ្លួនអស់រយៈពេលជិត១ឆ្នាំ និយាយថា ការប្រើប្រាស់ត្រាក់ទ័រអគ្គិសនីអាចជួយឱ្យខ្លួនអាចសន្សំសំចៃការចំណាយប្រាក់យ៉ាងច្រើន ជាពិសេស ពុំចាំបាច់ទិញប្រេងម៊ាស៊ូតទៀតទេ ដោយសារអាចសាកថ្មត្រាក់ទ័រនៅផ្ទះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLil4M8rXZXkBXH4LxD6XG8dlX5_SDKzPUZmjGBtpmZbbElubITgJ1xslXYeZhlwPsRuygVu9FIc8PpYbr63UYufIHCappyqXw2JI73CXJy24P8qkMtlvHAcQaUEIAUOzPq8tzSWHDhdWduFm5YRSSf_8iWbzTx3jl0mmeJ7jd78jzKp3zRN0zJpX35GPw/s2560/image_2024-10-26_15-40-28%20(2).png

បច្ចុប្បន្ន ត្រាក់ទ័រអគ្គិសនីពុំទាន់ដាក់លក់ជាផ្លូវការទេ ដោយសារគេត្រូវចំណាយពេលសាកល្បងប្រើប្រាស់ក្នុងកសិដ្ឋានជាក់ស្តែង និងកែសម្រួលបច្ចេកទេសបន្ថែមទៀត ។ បើការសាកល្បងដំណើរការទៅយ៉ាងរលូន ក្រុមហ៊ុន Tadus រំពឹងថា នឹងអាចផលិតត្រាក់ទ័រអគ្គិសនីនៅចុងឆ្នាំ២០២៥ ។ រីឯតម្លៃរបស់វាវិញ គឺខ្ពស់ជាងត្រាក់ទ័រចាក់ប្រេងម៉ាស៊ូត ប្រមាណ៣៥% ៕