ផ្ទុះការចែករំលែកពេញបណ្តាញសង្គមក្នុងការប្រកួត Miss Grand International 2024 បន្ទាប់ពីបវរកញ្ញាប្រចាំប្រទេសមីយ៉ាន់ម៉ាបានជាប់លំដាប់រងទី២នៃការប្រកួតនេះ ខណៈ ហ្វីលីពីន ស្ថិតនៅចំណាត់ថ្នាក់លំដាប់រងទី១។ ភ្លាមៗបន្ទាប់ពីប្រកាសលទ្ធផលនិងថតរូបរួច Miss Grand Myanmar ស្ទើរទប់លំនឹងខ្លួនឯងមិនបានពេញដោយការឈឺចាប់ជាមួយទឹកភ្នែក។ ND របស់នាងបានដោះមកុដនិងឈៀងចេញ ហើយនាងមិនមានវត្តមាននៅសម្ភាសន៍ជាមួយអ្នកកាសែតឡើយ។ ND Miss Grand Myanmar បាន Live និយាយថា «លែងមាន Grand ទៀតហើយនៅប្រទេសមីយ៉ាន់ម៉ា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLupSnyMqkxDwzHg5knVNXzJLgOw0X36RF9qerdIT86KLCmN_pOODHQpBdNGRPhBG6LB_g57cf4GjC6noW1LYBsgDM7h1FHHlH3Hio-VTbXdi4EGilXU8SFR6eHSKZrbxkiz6g0io-W6_UlY9GQoX3jLivtOz9NtTFx9kYFncYqypHYK4IgC1ngY-FKpLt/s2048/image_2024-10-26_09-14-17.png

នៅយប់ថ្ងៃទី២៥ តុលា កម្មវិធីប្រកួតសម្រស់ Miss Grand International ដែលផ្ទុះភាពចម្រូងចម្រាសជាមួយកម្ពុជាក្នុងពេលរៀបចំធ្វើជាម្ចាស់ផ្ទះបានរកឃើញម្ចាស់មកុដថ្មីហើយគឺបានទៅលើបវរកញ្ញាមកពីប្រទេសឥណ្ឌា។ ទោះយ៉ាងណា កម្មវិធីនេះបញ្ចប់ដោយមិនរលូន ផ្ទុះភាពចម្រូងចម្រាសពេញប្រព័ន្ធអ៊ីនធឺណិតបន្ទាប់ពីបវរកញ្ញា Thae Su Nyein Miss Grand Myanmar បានជាប់លំដាប់រងទី២ នៃកម្មវិធីប្រកួតនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEmpSk07PQyeK78O72Uy_WxDnuW_RgCnO19EZaSj1R7v44971Wj_fvb_TRVBC6Up0JCJJpxP7V87C2p0ATJlQH_qjtHfwAO7_DDJCY-9nOIFxQBtDmaxMVAz4kY5QspPZxmBQYsYEzJ7ANP7sjuBcNJfWP0KOdrTytMuOX47FjVqFXxPFjjZWM6dmGrvby/s1622/image_2024-10-26_09-14-19.png

នៅពេលប្រកាសលទ្ធផលភ្លាមៗពីពិធីករបវរកញ្ញារូបនេះបង្ហាញទឹកមុខស្ទើរតែមិនជឿខ្លួនឯងថាបានជាប់ចំណាត់ថ្នាក់នេះ ប៉ុន្តែនាងបានតស៊ូព្យាយាមញញឹមលើឆាកនៅពេលគេបំពាក់មកុដលំដាប់រងទី២ឱ្យខ្លួន និងកម្មវិធីថតរូបជាមួយបវរកញ្ញាម្ចាស់ជ័យលាភីផ្សេងទៀត។ យ៉ាងណាមិញ បន្ទាប់ពីថតរូបរួច Miss Grand Myanmar ស្ទើរតែគ្មានលំនឹងក្នុងខ្លួនចុះពីលើឆាកដោយការទួញសោកមានការជួយពីក្រុមការងាររបស់ខ្លួនហើយអ្នកគ្រប់គ្រងរបស់នាងបានដោះមកុដរបស់លោក ណាវ៉ាត់ ចេញពីក្បាល Thae Su Nyein ហើយបានវិលត្រឡប់ទៅកន្លែងស្នាក់វិញ ដោយមិនបាននៅផ្តល់បទសម្ភាសន៍ឱ្យអ្នកកាសែតជាមួយម្ចាស់ជ័យលាភី៤នាក់ផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXn-LpGbt41VTX5nRzyS2xpOnSfdPA7aunEJF1LCgQ_n0khAniVM4ATI_Lv52jrmmaFi0vOxWOJ2AELJpKLW4aSbNH3JYboJRkgsyYrW08n2w15GdHuSIMQBPZxavYJ_klrpDZD_ZshQWZ6R8SHCsaNxweW46eZ5TbbCKvLsqjwDvvUUO4q0VpWMk8Azsz/s1440/image_2024-10-26_09-14-48.png

ND Miss Grand Myanmar បានបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកកាលពីយប់ថ្ងៃទី២៥ តុលា ថា « Bye forever»។ នៅព្រឹកថ្ងៃទី២៦ តុលា ND Miss Grand Myanmar បាន Live មានអ្នកទស្សនារាប់ម៉ឺននាក់ដោយលោកបានលើកឡើងពីចំណុចសំខាន់ៗដូចជា ១. លោក ណាវ៉ាត់ត្រា និយាយថា បើអ្នកឈ្នះ popular vote អ្នកអាចប្រាកដថាអ្នកចង់បានអ្វី។ ចំណុចទី២ ប្រទេសឥណ្ឌូនេស៊ី និងបានផ្តល់សាច់ប្រាក់ចំនួន ២៥,០០០ដុល្លារ សម្រាប់ការបោះ Miss popular vote ចំណុចទី៣. នេះហើយជាមូលហេតុដែលលោក ណាវ៉ាត់ ចង់បានសាច់ប្រាក់ពីប្រទេសមីយ៉ាន់ម៉ា ខណៈ មីយ៉ាន់ម៉ានិយាយថាអាចបោះឆ្នោតបានតែលើកម្មវិធីប៉ុណ្ណោះ ដោយមិនប្រើសាច់ប្រាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbyKcmt7lIIa4_Te2jhq93N9AdFdtFX_C4p4JBlIc1IE6ILjyJMe3Ql6Kml5yFYfwL7n1-hvaWhcvAcbKPyM76vDedqMK5wqgTGAi6NbQMXLyPMQwjYtcY_2uVJ63pcCzXxVzm2TyLLmDaq2ywqfiNUg_MbzBb_hwwU-WDWULxzap5HIlnJKErn0e2dGhT/s1534/image_2024-10-26_09-14-13%20(2).png

ND Miss Grand Myanmar បាននិយាយទៀតថាមានតែប្រទេសមីយ៉ាន់ម៉ាប៉ុណ្ណោះដែលបានបោះឆ្នោតច្រើនជាង២៥,០០០ ដុល្លារ ហើយលោកបានខ្ចីលុយនោះពីមិត្តភក្តិ។ ក្នុងនោះលោកក៏សង្កតធ្ងន់ថា «លែងមាន Grand នៅមីយ៉ាន់ម៉ាទៀតហើយ» ដែលទំនងឃ្លានេះលោកលែងបន្តកុងត្រាជាមួយកម្មវិធីរបស់លោក ណាវ៉ាត់ ទៀតហើយ៕