នៅល្ងាចថ្ងៃទី២៣ ខែតុលា តារាហុងកុង Carina Lau វ័យ ៥៩ឆ្នាំបានទាក់ទាញការចាប់អារម្មណ៍នៅពេលស្លៀកពាក់ទៅចូលរួមកម្មវិធីជប់លៀង។ យោងតាម គេហទំព័រ Next Apple ទស្សនិកជនជាច្រើនបានបញ្ចេញមតិថាតារាសម្តែងរូបនេះនៅក្មេង ប៉ុន្តែក៏មានមតិជាច្រើនរិះគន់ Carina Lau ចំពោះការជ្រើសរើសសំលៀកបំពាក់ដែលមិនសមស្របតាមអាយុ និងសេរីពេក។ 
តារាសម្ដែងរូបនេះបាននិយាយថា៖ «ឥឡូវរាងខ្ញុំនៅតែល្អ ខ្ញុំព្យាយាមស្លៀកសម្លៀកបំពាក់សិចស៊ីច្រើនប្រភេទ។ ប៉ុន្មានឆ្នាំទៀត ខ្ញុំនឹងមិនអាចស្លៀកសម្លៀកបំពាក់ទាំងនេះបានទេ»។ Carina Lau បាននិយាយថាស្វាមីរបស់អ្នកនាងដែលជាតារាសម្តែង Tony មិនដែលត្អូញត្អែរទេនៅពេលដែលរូបអ្នកនាងស្លៀកពាក់បង្ហាញរាង។ លោកជឿជាក់លើភរិយាទៅលើវិធីជ្រើសរើសសម្លៀកបំពាក់និងបង្ហាញពីខ្លួនឯង។ មិនត្រឹមតែលើសម្លៀកបំពាក់ប៉ុណ្ណោះទេ ស្វាមីរបស់អ្នកនាងមិនដែលគ្រប់គ្រងនាងក្នុងរឿងផ្សេងទៀតទេ ព្រោះពេលដែលគាត់គ្រប់គ្រងហើយ អ្នកទាំងពីរនឹង«ដើរខុសផ្លូវ»។ Carina ថាខ្លួនឯងមិនជ្រៀតជ្រែកជាមួយចំណង់ចំណូលចិត្តរបស់ស្វាមីដូចគ្នា។
នៅលើទូរទស្សន៍ TVB Carina Lau បាននិយាយថារបៀបរស់នៅគ្រួសាររបស់នាងប្រហែលជាមិនមែនជា «គំរូ» ទេ ប៉ុន្តែវាស័ក្តសមទាំងខ្លួនអ្នកនាង និង ស្វាមី។ បន្ទាប់ពីការឈ្លោះប្រកែកគ្នាជាច្រើនលើក និង «សង្រ្គាមត្រជាក់» ពួកគេបានរកវិធីធ្វើឥរិយាបថដើម្បីធ្វើឱ្យភាគីទាំងសងខាងមានផាសុកភាព។ ប្ដីប្រពន្ធមួយគូនេះបានផ្ដល់កន្លែងឯកជនឱ្យគ្នាច្រើន ទទួលយកចំណុចខ្សោយរបស់គ្នាទៅវិញទៅមក ហើយមិនដែលសុំឱ្យអ្នកដ៏ទៃកែប្រែទម្លាប់ ឬបុគ្គលិកលក្ខណៈរបស់ខ្លួនឡើយ។
ជាឧទាហរណ៍ គូស្នេហ៍តារាមួយគូនេះមិនប្រើបន្ទប់ទឹករួមគ្នាទេ ។តារាសម្តែងរូបនេះថា នាងចូលចិត្តស្អាត ហើយមានរបៀបរៀបរយ ប៉ុន្តែប្តីរបស់អ្នកនាងមិនដូច្នេះឡើយ ។ ដូចនេះប្តីប្រពន្ធគេប្រើបន្ទប់ទឹកដាច់ពីគ្នា ម្នាក់ៗសម្អាតបន្ទប់រៀងខ្លួន ហើយក្រោយមកអ្នកនាងកត់សម្គាល់ឃើញថាប្តីបានកែប្រែឃើញបន្ទប់ទឹករបស់ Tony កាន់តែស្អាត និងស្អាតជាងមុន។ ប្តីប្រពន្ធនេះនៅតែឯករាជ្យផ្នែកហិរញ្ញវត្ថុ។
គួរបញ្ជាក់ថារលកស្នេហាបានកើតឡើងក្នុងឆ្នាំ១៩៨៩ ហើយអ្នកទាំងពីរបានប្រារព្ធពិធីមង្គលការ ក្នុងឆ្នាំ ២០០៨។ Carina Lau គឺជាអ្នកមានម្នាក់ជាម្ចាស់អចលនទ្រព្យដែលមានតម្លៃជាង ៩២០ លានហុងកុង (ប្រមាណ១១៨ លានដុល្លារ) ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តារាសម្ដែងទាំងពីរបានចូលប្រឡូកក្នុងវិស័យសិល្បៈយ៉ាងសកម្ម។ លោក Tony មានវ័យ៦២ឆ្នាំ បានចូលរួមក្នុងគម្រោងភាពយន្តចិន និងហូលីវូដជាច្រើន។ Carina Lau គ្រប់គ្រងការងាររបស់ស្វាមី ហើយក៏បើកអាជីវកម្មម៉ូតផងដែរ៕










