Home ព័ត៌មានអន្តរជាតិ ពលរដ្ឋថៃចេញមុខការពារកោះកុត និងប្រឆាំ.ងជាមួយរដ្ឋាភិបាលករណីចរចាតំបន់ត្រួតស៊ីគ្នាជាមួយកម្ពុជា

ពលរដ្ឋថៃចេញមុខការពារកោះកុត និងប្រឆាំ.ងជាមួយរដ្ឋាភិបាលករណីចរចាតំបន់ត្រួតស៊ីគ្នាជាមួយកម្ពុជា

191
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ពលរដ្ឋថៃចេញមុខការពារកោះកុតពេញបណ្តាញសង្គម TikTok ដោយពួកគេលើកឡើងថា កោះកុត គឺជាកម្មសិទ្ធរបស់ប្រទេសថៃ, មិនឱ្យអ្នកនយោបាយណាម្នាក់លក់ជាតិ ហើយពួកគេពុំព្រមឱ្យបាត់បង់ សូម្បីតែដីខ្សាច់១គ្រាប់ ។ ក្រៅពីនេះ ពួកគេនឹងតាមដានរដ្ឋាភិបាលស្ថិតក្រោមការដឹកនាំរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ដែលមានគម្រោងចរចាតំបន់ត្រួតស៊ីគ្នាជាមួយកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAjg-p3BXn69lzI4hgFLVQ25-BUIUGFqBKSSyyIJnPiDb2cQ6iJ2wAGgbE5Erp4VGO1ku_WHWO1AmhrfbzY6jGreJ1Nxm2OcD7qwFqg0TRhM4T8SeSbVHEXVRNGwz0CiYndKu0SvHPOvwsMnI2cbp9qz_dXmew5afPtSYgJ-d_sIIg01Z-BV7ANRkZ7QIZ/s1000/photo_2024-10-25_09-40-01.jpg

ក្រោយពីមានពាក្យចចាមអារ៉ាមថា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ និងឪពុកលោកស្រី គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មានគម្រោងចរចាតំបន់ត្រួតស៊ីគ្នាជាមួយកម្ពុជា បានធ្វើឱ្យពលរដ្ឋថៃផ្ទុះកំហឹងយ៉ាងខ្លាំង ហើយពួកគេសួរថា តើអ្នកនយោបាយថៃធ្វើបែបនេះ គឺជាការលក់ជាតិដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1dl6qGeWE28segG3FO5uLv1oUMYK_ShpUwdNP5e-EoN8QMzTxiH_bcFFqhBE2pmKZzF6fnE_rA70LHkOo10vIzZzy51REOxW8WI8b9b9JyR5u609rbYKfA_MSd3c5peXmpfUh9nWgbx_OENS-xPwVPWV-b5ANAcDmTJrwsXiz1twnxuJXm9qKcMlRsivP/s750/image_2024-10-25_09-50-18.png

កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលថៃនឹងចាប់ផ្តើមចរចាតំបន់ត្រួតស៊ីគ្នាក្នុងសមុទ្ររវាងថៃ និងកម្ពុជាម្តងទៀត ដើម្បីត្រួតពិនិត្យប្រភពប្រេងឥន្ធនៈ និងឧស្ម័ននៅឈូងសមុទ្រ ។ ប្រទេសថៃរំពឹងថា ធនធានធម្មជាតិក្នុងសមុត្រនឹងមានតម្លៃមិនក្រោម ៣សែនលានដុល្លារអាមេរិក ហើយប្រទេសទាំងពីរបានចរចាគ្នារឿងនេះតាំងពីឆ្នាំ១៩៧០ ។

លោកស្រី ផេថងថាន ថ្លែងថា ការត្រួតពិនិត្យរួមគ្នា គឺជាគោលដៅមួយរបស់រដ្ឋាភិបាលថៃ ដោយសារថៃត្រូវការបង្កើនថាមពលអគ្គិសនីដែលកំពុងធ្លាក់ចុះ ហើយថៃនឹងគ្រប់គ្រងការបង់ថ្លៃអគ្គិសនី និងការនាំចូលថាមពលអគ្គិសនីពីក្រៅប្រទេសដែលកំពុងកើនឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIdpzN9BCElQQ23af_mFOcMONy3UFZPdZrgBOqG_z7o4TtknQhbXLQ679iiCCMMiHxSAPecCmZFCwcGVhc1tfrkvSEv0kERIAjb_x-Ng09QR2eh9qpvQLmo7-OmTPXmgsVRFRNdhNiauIox5pHkTTooMUyuOXKSgejUq8LC4MQGF2GmLXJ7EUhbmSzDDIu/s1125/440416040_1049153913216241_6117447501916295714_n.jpg

ការចរចាតំបន់ត្រួតស៊ីគ្នារបស់រដ្ឋាភិបាលថៃបច្ចុប្បន្ន គឺជាការចរចាបន្តពីរដ្ឋាភិបាលរបស់លោក ស្រេតថា ថាវីស៊ីន ដែលបានពិភាក្សាជាមួយកម្ពុជា កាលពីដើមឆ្នាំ២០២៤ ដើម្បីទទួលបានប្រយោជន៍ពីតំបន់ត្រួតស៊ីគ្នាក្នុងសមុទ្រ ។ ប៉ុន្តែវាបានធ្វើឱ្យពលរដ្ឋថៃលើកយកករណីកោះកុត មកជជែកគ្នាឡើងវិញថា តើកោះនេះជារបស់ប្រទេសណា?

កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ សាស្ត្រាចារ្យម្នាក់នៅប្រទេសថៃបានសរសេរក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖ «កោះកុត គឺជាកម្មសិទ្ធរបស់សៀម ហើយសៀមពុំអាចបាត់បង់កោះនេះបានទេ សូម្បីតែ១ម៉ែត្រ ។ សាស្ត្រាចារ្យរូបនេះបញ្ជាក់ថា សៀមសុខចិត្តបាត់បង់ខេត្តសៀមរាប, បាត់ដំបង និងស៊ីសុផុនទៅឱ្យកម្ពុជា ដើម្បីឱ្យសៀមទទួលបានខេត្តត្រាត និងកោះកុត ប៉ុន្តែសៀមពុំទទួលបានខេត្តកោះកុងទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyzYUoE1_9LgkuJeJT6mEpNHdEZx8pnPGAe7AT6dRRF_W6FesIEiT9XRVxkQALvIWIDHbC9HoeOcxiGo5SXFtzPR1L3pd9ynTq8c5Db8_8jUQi0tMRJtjwgO5YwIOpotLCLxt_HzYJ1YWGRQipBivkpj_eSiIOFY23Uop4xpJlcOhkZTpEDJG1u-DRvoAt/s1440/438299084_1049153959882903_8189402187514633179_n.jpg

សាស្ត្រាចារ្យថៃបន្តថា ៖ «បើយោងតាមចំណុចទី១ និងទី២ ក្នុងសន្ធិសញ្ញារវាងសៀមជាមួយបារាំង កាលពីឆ្នាំ១៩៩៧ គឺបញ្ជាក់ច្បាស់លាស់ថា កោះកុត គឺជារបស់សៀម ។ ដូច្នេះ កោះនេះទាំងមូលជារបស់សៀម ហើយកម្ពុជាគ្មានសិទ្ធិទាមទារឱ្យសៀមបែងចែកកោះកុតជា២ផ្នែក ឬទាមទារឱ្យក្លាយជាតំបន់អភិវឌ្ឍន៍រួមគ្នា ឬចាត់ទុកថា ជាតំបន់ត្រួតស៊ីគ្នាទេ» ។

កាលពីថ្ងៃទី២៤ ខែតុលា កន្លងមក អ្នកលេង TikTok ថៃជាច្រើននាក់បានចេញមុខការពារកោះកុត (Save កោះកុត) និងប្រឆាំងជាមួយរដ្ឋាភិបាល ដែលមានគម្រោងចរចាតំបន់ត្រួតស៊ីគ្នាជាមួយកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNFjfS9NEsH7UuVF50CeLjIqBSBCgWJZ__CQo04YLIaEurFqKwqH7yYgztUYEFyJV7tp12a3oDdbwOcouB9z0MHWoJEmtByWLSImJVp6_E3VFxz1bE6O-hMuKtAdBz-lv8DxDkZ5wDpZEhdfC5-9IHOFTpp5WHZnVZifa3_H42AF5_P3nM8Y9Kc_5raWRd/s1242/438223659_1049153933216239_7070336329795672546_n.jpg

ពួកគេបានចែកចាយវីដេអូ និងរូបភាព ដែលមានខ្លឹមសារថា ៖ «កោះកុត គឺជារបស់ថៃ ហើយពុំមែនជាតំបន់ត្រួតស៊ីគ្នាទេ ។ បើអ្នកនយោបាយណាម្នាក់ធ្វើឱ្យថៃបាត់បង់ទឹកដី គឺអាចសាកល្បងបាន ពីព្រោះលើកនេះ ពលរដ្ឋថៃនឹងបណ្តេញអ្នកនយោបាយរូបនេះឱ្យចាកចេញពីទឹកដីថៃ ។ បុព្វបុរសថៃបានព្យាយាមការពារទឹកដី ប៉ុន្តែពួកអ្នកនយោបាយគិតតែរឿងផលប្រយោជន៍ និងធ្វើឱ្យបាត់បង់ទឹកដី ។ ហេតុនេះ កូនចៅជំនាន់ក្រោយត្រូវតែជួយគ្នាការពារ និងដឹងគុណបុព្វបុរស» ។

រីឯអ្នកលេង TikTok ថៃមួយចំនួនទៀតនិយាយថា នាពេលឆាប់ៗនេះ ពួកគេនឹងប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលលោកស្រី ផេថងថាន និងឪពុករបស់លោកស្រី ប្រសិនបើលោកស្រីមានគម្រោងចរចាតំបន់ត្រួតស៊ីគ្នាជាមួយកម្ពុជា ៕