ពេលប្រើប្រាស់បន្ទប់ទឹកសាធារណៈ មនុស្សភាគច្រើនឆ្ងល់ថា ហេតុអ្វីគេទុកប្រហោងធំៗនៅក្រោមទ្វារ ហើយការធ្វើទ្វារបែបនេះនឹងប៉ះពាល់ដល់ឯកជនភាពដែរឬទេ? រីឯមនុស្សខ្លះទៀតបារម្ភថា ប្រហោងនៅក្រោមទ្វារបន្ទប់ទឹក ធ្វើឱ្យពួកគេខ្មាស់អៀនពេលចូលបន្ទប់ទឹក ។ ការពិត ការធ្វើទ្វារបន្ទប់ទឹកបែបនេះមានប្រយោជន៍យ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPW27ga8SVtmxwqwG0JpyEyPhzfna5hS7RKg4snjWAled-mCmzNI9oFBXbr-pyPkOETbwFX3ewJxgYOpJaJ8fsmsxVH_WmrbWfHlMJEhvxH7RkLXPJpixzNCbE57AckusQFtxMRn5Wdwupj1nnKUkHLzlcjqJtG3bi6SvjvDZHwYoforz2k61fR-62bdwK/s615/image_2024-10-24_14-32-56%20(2).png

*ងាយស្រួលសម្អាត ៖ បន្ទប់ទឹកសាធារណៈត្រូវទទួលការសម្អាតជានិច្ច គឺសម្អាតជាច្រើនលើកក្នុង១ថ្ងៃ ។ ហេតុនេះ ប្រហោងនៅក្រោមទ្វារបន្ទប់ទឹកនឹងធ្វើឱ្យបុគ្គលិកងាយស្រួលសម្អាត និងឆាប់រហ័ស ។

*ងាយស្រួលត្រួតពិនិត្យ ៖ ករណីអ្នកប្រើប្រាស់បន្ទប់ទឹកងងឹតមុខដួល ឬមានបញ្ហាសុខភាព គឺមនុស្សនៅក្រៅបន្ទប់ទឹកនឹងអាចឃើញអ្នកងងឹតមុខដួល និងរកវិធីជួយសង្គ្រោះភ្លាមៗ ។ ក្រៅពីនេះ មនុស្សនៅក្រៅបន្ទប់ទឹកក៏អាចចាក់សោរទ្វារពីផ្នែកខាងក្នុងតាមរយៈប្រហោងនេះ ដោយពុំចាំបាច់កំទេចទ្វារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK8t2mGKjMDfT7qLJStQ1-WxxCpdzcVMToRcOcl4QtCadgWK5P0SWm2J0UCVMx7g98KK1zaMNjxLPK-eq8LGPhaZr2FZvVn1tzY3yF_oDn9PY1-DmkTAQjh8jW76o8lAVHNZGIlbibHfJeisrUhj1NikAKqGEygsbUiKsLbHfl3wu8wrjS-uSQDvpXfqeo/s980/image_2024-10-24_14-32-56%20(3).png

*កំណត់អាកប្បកិរិយាមិនសមរម្យ ៖ បើទោះជាប្រហោងនៅក្រោមទ្វារបន្ទប់ទឹកធ្វើឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ថា ពុំបានបិទជិតទាំងស្រុង ប៉ុន្តែវាអាចជួយការពារអាប្បកិរិយាមិនសមរម្យ ឬទង្វើខុសច្បាប់ក្នុងបន្ទប់ទឹក ។

*សន្សំសំចៃការចំណាយ ៖ តម្លៃធ្វើទ្វារបន្ទប់ទឹកមានប្រហោងក្រោម គឺមានតម្លៃថោកជាងការធ្វើទ្វារបិទជិតទាំងស្រុង ។ ហេតុនេះ ការធ្វើទ្វារបែបនេះអាចជួយឱ្យម្ចាស់អាជីវកម្មសន្សំសំចៃការចំណាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAoYIJ9KeAhnqbgg9cybi2BFW00b00LffrqT2G9BsundJqpMUysai4Ws1OWtOSpYn3KQF0HM-LzC7xZpOAGfhNGzQMu9E5nMIevqDsERsMAr3V3Q-RgAE92W15QDIxD-wfoLq49rSuHObFhdjVTt6XnXYtk-wuEEKzrACWqoUl-vv3wg29glJjKETWI0Ge/s1440/image_2024-10-24_14-32-56%20(4).png

*បំបាត់ក្លិនបានល្អ ៖ បើយើងប្រើប្រាស់បន្ទប់ទឹកបិទជិត គ្មានខ្យល់ចេញ-ចូល យើងនឹងធុំក្លិនស្អុយមិនខាន ។ ហេតុនេះ ការទុកប្រហោងនៅផ្នែកខាងលើ និងក្រោមទ្វារបន្ទប់ទឹក នឹងធ្វើឱ្យខ្យល់ចេញ-ចូលបានល្អ និងបំបាត់ក្លិនបានល្អ ។

*ងាយស្រួលពិនិត្យថាបន្ទប់ទឹកមានអ្នកប្រើប្រាស់ឬអត់ ៖ បើទ្វារបន្ទប់ទឹកបិទជិត គ្មានប្រហោងសោះ នឹងធ្វើឱ្យយើងយល់ខុសថា មានមនុស្សនៅខាងក្នុង ហើយពុំហ៊ានបើកទ្វារ ។ ប៉ុន្តែការពិត គ្មានមនុស្សនៅខាងក្នុងទេ ទើបគេទុកប្រហោងនៅក្រោមទ្វារដើម្បីដឹងថា មានអ្នកប្រើប្រាស់ឬអត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaKkAoizqD4uwBrouHgZ5rbWSmrP5u7MrG61HamrRt6rU3nfI5AfyClwyep4ty77-UMhzu9Eu5Fra3xDFxu6LorEQmn0lBCJg3GPmYu264QtUm-G704kOZvYyPFLkwskoFW_mI2UMb65ZLzww7E5cDxQ58xocDj3Bvc8KMP-ydHbV3rhOVR-UiMC9ErdGg/s1200/image_2024-10-24_14-32-56.png

*កំណត់រយៈពេលប្រើប្រាស់បន្ទប់ទឹក ៖ ការទុកប្រហោងទ្វារ នឹងធ្វើឱ្យអ្នកប្រើប្រាស់បន្ទប់ទឹកប្រញាប់ប្រញាប់ចេញមកវិញពេលបន្ទប់បង់រួច ពីព្រោះមនុស្សខ្លះចូលចិត្តលេងទូរស័ព្ទក្នុងបន្ទប់ទឹក ។ ហេតុនេះ ប្រហោងនៅក្រោមទ្វារជួយឱ្យអ្នកផ្សេងទៀតពុំរង់ចាំយូរ និងចៀសវាងបញ្ហាមនុស្សច្រើនឈរតម្រង់ជួររង់ចាំបន្ទប់ទឹក ។

*ងាយស្រួលទទួលជំនួយពីខាងក្រៅ ករណីអស់ក្រដាសអនាម័យ ៖ បន្ទប់ទឹកសាធារណៈខ្លះគ្មានក្រដាសអនាម័យទេ ហើយយើងអាចសុំឱ្យអ្នកខាងក្រៅហុចក្រដាសអនាម័យឱ្យតាមរយៈប្រហោងក្រោមទ្វារ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWtZimh1XypfvESiP6nMxiNyb1gaT-rP7w9HThN_XdXqwMcZGypZsi5r8juLWsYGfmtSf-97EOegIo8TGS2gRj5gF2OTGH0V8bADfsz89YUW9LC0lQidwrwphdiUzj176dz_6QvtjjtOXgIqsNgaUBF-0-2dx_ki-uKOOHxbQMIg0OvX6a19D7dpUOO9Ou/s802/image_2024-10-24_14-32-57.png